Galaxy Tab A 10.1 និង Tab A 8.0 ស៊េរីឆ្នាំ 2019 ទទួលបានការអាប់ដេតទៅ Android 10 ជាផ្លូវការ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថា កាលពីប៉ុន្មានសប្ដាហ៍មុននេះ Samsung បានសម្រេចចិត្តធ្វើការបញ្ចេញ ការធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ជាមួយ One UI 2.1 សម្រាប់ថេប្លេត Galaxy Tab S4 និង Galaxy Tab S5e ជាផ្លូវការ។ ដោយឡែក មកដល់ពេលនេះ Samsung ក៏បានធ្វើការទម្លាក់កំណែអាប់ដេតឡើងទៅកាន់ Android 10 ថ្មីនេះ សម្រាប់ថេប្លេត Galaxy Tab A 10.1 និង Tab A 8.0 ដែលបានចេញក្នុងឆ្នាំមុនផងដែរ។

ពិតប្រាកដណាស់ Galaxy Tab A 10.1 និង Tab A 8.0 ស៊េរីឆ្នាំ 2019 ម៉ូឌែលប្រើស៊ីម ទើបទទួលបានកំណែអាប់ដេតឡើងទៅកាន់ Android 10 និងបានពាំនាំមកនូវ One UI ជំនាន់ថ្មី ជាមួយការពង្រឹងប្រព័ន្ធសុវត្ថិភាព ប្រចាំខែកក្កដា ឆ្នាំ 2020 នេះផងដែរ ប៉ុន្តែដែលមិនមានការបញ្ជាក់ថាជា One UI 2.0 ឬ One UI 2.1 នោះទេ។ ជាក់ស្ដែង កំណែអាប់ដេតថ្មីនេះ មានលេខ Firmware Version សម្គាល់ T515XXU4BTFK សម្រាប់ Galaxy Tab A 10.1 និងលេខសម្គាល់ P205DXU5BTFB សម្រាប់ Galaxy Tab A 8.0។ មិនខុសពី Galaxy Tab S4 និង Tab S5e ប៉ុន្មាននោះទេ ក្នុងកំណែអាប់ដេតថ្មីនេះ ក៏បាននាំយកមុខងារថ្មីៗមួយចំនួន ទៅអោយថេប្លេតទាំង 2 នេះផងដែរ ដោយមុខងារទាំងនោះរួមមានដូចជា Dark Mode, Full Screen Gestures, និងមុខងារជាច្រើនផ្សេងទៀតផងដែរ។

អញ្ចឹង ប្រសិនបើប្រិយមិត្តណា ដែលកំពុងប្រើប្រាស់ Galaxy Tab A 10.1 និង Galaxy Tab A 8.0 ម៉ូឌែលប្រើស៊ីម អ្នកគួរតែឧស្សាហ៍ ចូលឆែករកមើលកំណែអាប់ដេតថ្មីនេះបាន ដោយចូលបើកកម្មវិធី Settings នៅលើថេប្លេតរបស់អ្នក ហើយចូលទៅកាន់ Software Update បើឃើញហើយ អាចចុចលើពាក្យថា Download and Install ជាការស្រេច។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង