ហ្គេមជប៉ុន SINoALICE Global Version បានដាក់អោយលេងលើ Android និង iOS ជាផ្លូវការហើយ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ដូចដែលប្រិយមិត្ត បានដឹងហើយថា កាលពីសប្ដាហ៍មុននេះ ក្រុមហ៊ុន Square Enix បានធ្វើការប្រកាសចេញហ្គេម RPG ថ្មីមួយ ដែលវាមានឈ្មោះថា Romancing SaGa Re;univerSe។ ដោយឡែក ក្នុងថ្ងៃនេះ Square Enix បានសហការជាមួយ Pokelabo ដើម្បីធ្វើការប្រកាសចេញហ្គេម RPG ថ្មីមួយទៀត ដើម្បីដាក់អោយលេងលើ Android និង iOS ជាផ្លូវការ ដែលវាមានឈ្មោះផ្លូវការថា SINoALICE។

ជាក់ស្ដែង ហ្គេម SINoALICE គឺជាប្រភេទហ្គេម RPG ដែលវាទទួលបាន ការគាំទ្រច្រើន ចាប់តាំងពីពេលបាន បង្ហាញខ្លួនលើកដំបូងកាលពីខែធ្នួ ឆ្នាំ 2017 រួចមក។ ប៉ុន្តែពេលនោះ វាមានលេងតែនៅប្រទេសជប៉ុន និងប្រទេសមួយចំនួនទៀត តែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ Pokelabo ដែលជា Game Studio របស់ជប៉ុន បានសម្រេចចិត្តធ្វើការប្រកាសចេញវា ដើម្បីដាក់អោយលេងលើទូរសព្ទ Android និង iOS នៅទូទាំងសកលលោក ជាផ្លូវការហើយ។ លើសពីនេះទៅទៀត ហ្គេម SINoALICE ថែមទាំងត្រូវបានដាក់អោយទាញយកមកលេងដោយឥតគិតថ្លៃពី Play Store និង App Store ទៀតផង ប៉ុន្តែវាហាក់ដូចជានឹងមានការទិញ Item ផ្សេងៗនៅក្នុងហ្គេមជំនួសវិញ។

អញ្ចឹង ហ្គេម SINoALICE សម្រាប់លេងនៅលើទីផ្សារសកលលោក ត្រូវបានដាក់អោយទាញយកតាមរយៈ Play Store និង App Store ជាផ្លូវការហើយ។ ដូច្នេះ ប្រសិនបើប្រិយមិត្តចង់សាកល្បងលេងហ្គេមមួយនេះ លោកអ្នកអាចចូលទៅកាន់ Play Store ឬ App Store ដើម្បីធ្វើការទាញយកបាន ឬ អាចចុចលើតំណលីងខាងក្រោមនេះ ក៏បានដូចគ្នា។

***ចុចត្រង់នេះ សម្រាប់ Android!

***ចុចត្រង់នេះ សម្រាប់ iOS!

ដោយ​ ៖ Android Police
អត្ថបទទាក់ទង