អ្វីដែលមនុស្សភាគច្រើន នៅមិនទាន់បានដឹងឭ នោះគឺថាសូម្បីតែលំហអាកាស ក៏មានបញ្ចេញភ្លិនផងដែរ បើទោះបីជាគ្មានអុកស៊ីសែន សម្រាប់ឲ្យដកគ្រប់គ្រាន់យ៉ាងណាក្ដី នេះបើយោងទៅតាម អ្នកមានបទពិសោធន៍ ធ្វើការដំណើរទៅកាន់ទីនោះ កាលពីពេលមុនៗមក។ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ NASA បានធ្វើការបង្កើតនូវក្លិនមួយប្រភេទ ស្រដៀងគ្នាទៅនឹងភ្លិនលំហ ដែលទុកសម្រាប់ធ្វើតេស្ដ ជាមួយអវកាសយានិកនានា នៅលើផែនដីឲ្យជាប់ជាមុនសិន ទើបអនុញ្ញាតឲ្យបង្ហោះទៅកាន់លំហ។
រហូតមកដល់ពេលថ្មីៗនេះ លោក Steve Pearce ដែលគាត់ជាអ្នករកឃើញវិធីបង្កើត ភ្លិនលំហសិប្បនិម្មិត ត្រូវទទួលបានសិទ្ធិពីអង្គការ NASA ហើយ ដើម្បីអាចចែកចាយចេញជា ដបទឹកអប់ភ្លិនលំហ ដោយស្របច្បាប់បាន និងចាប់ផ្ដើមធ្វើការដាក់លក់ ជាសាធារណៈតែម្ដង។ ចំណែកឯទឹកអប់ពិសេសមួយនោះ គឺមានឈ្មោះហៅថា Eau de Space ដែលផលិតឡើងសម្រាប់អ្នកចង់ដឹងថា លំហអាកាសមានភ្លិនយ៉ាងដូចម្ដេចទៅ ហើយលែងចាំបាច់តម្រូវឲ្យទៅលំហដោយផ្ទាល់ ដើម្បីទទួលយកក្លិនមួយនោះទៀតទេ។ បើយោងតាមការពិពណ៌នាមក គឺបាននិយាយប្រាប់ឲ្យយើងដឹងថា វាមានក្លិនដូចជា ការបូកបញ្ចូលគ្នារវាង ក្លិនដែកកំពុងក្ដៅ, ក្លិនសាច់អាំង, ក្លិនផ្លែរ៉ាសប៊ែរីបន្ដិច និងក្លិនស្រាបន្ដិច លាយចូលគ្នាអញ្ចឹង។ នេះពិតជាការទទួលយក បទពិសោធន៍ថ្មីប្លែកមួយ ដែលកម្រមានណាស់ ប៉ុន្ដែគួរឲ្យសោកស្ដាយ ព្រោះវាកំពុងមានតែ នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។
នាពេលបច្ចុប្បន្ននេះ វាកំពុងតែត្រូវបានដាក់លក់ជាបណ្ដើរៗហើយ នៅលើវេបសាយ Kickstarter សូមចុចទីនេះ ដោយដបទឹកអប់ Eau de Space មានក្លិនដូចជានៅលើលំហ គឺមានតម្លៃខ្លួនខ្ទង់ 29 ដុល្លារ រហូតដល់អាចប្រមូលប្រាក់ពីអ្នកគាំទ្រ បានដល់ទៅប្រមាណ 165,000 ដុល្លារជាងឯណោះ។ ប្រសិនបើមានឱកាស តើប្រិយមិត្តទាំងអស់គ្នា ចង់ស្គាល់ពីក្លិនរបស់លំហអាកាសដែរឬក៏អត់ទេ?
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0