រូបរាងគម្រូថ្មីបង្ហាញថា Motorola Moto G 5G នឹងមានកាមេរ៉ាចំនួន 6 គ្រាប់​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ខណៈពេលនេះ យើងទើបទទួលបានព័ត៌មានថ្មីថា Motorola បានគ្រោងនឹងបញ្ចេញទូរសព្ទឆ្លាតមួយម៉ូឌែលទៀត ក្នុងទីផ្សារនៅពេលឆាប់ៗខាងមុខនេះ ដែលទូរសព្ទឆ្លាតលំដាប់មធ្យម ជំនាន់ថ្មីនេះ អាចនឹងមានឈ្មោះជាផ្លូវការថា Motorola Moto G 5G។ ជាក់ស្ដែង នាពេលថ្មីៗនេះ វាត្រូវបានគេប្រទះឃើញជាមួយនឹងរចនាបថរូបរាងផ្នែកខ្នងខាងក្រោយ និងខាងមុខ យ៉ាងច្បាស់តែម្ដង។

ពិតណាស់ ខណៈពេលថ្មីៗនេះ Motorola Moto G 5G ត្រូវបានគេប្រទះឃើញរចនាបថរូបរាង ត្រូវបានលេចធ្លាយលើបណ្ដាញអ៊ីនធឺណិត ដែលបានបង្ហាញអោយឃើញជាមួយនឹងរូបរាងផ្នែកខ្នងខាងក្រោយ និងខាងមុខរបស់វា ថែមទៀតផង។ ជាការពិតណាស់ សម្រាប់ផ្ទៃខាងមុខរបស់ទូរសព្ទឆ្លាតលំដាប់មធ្យមមួយនេះ ត្រូវបានរចនាឡើងមកជាមួយអេក្រង់លាតធំ អមដោយម៉ូតបែបទម្លុះអេក្រង់ សម្រាប់ផ្ទុកកាមេរ៉ាខាងមុខចំនួន 2 គ្រាប់ផងដែរ ហើយវាអាចស្មាតហ្វូន ជំនាន់ដំបូងបង្អស់ ដែលបានបំពាក់កាមេរ៉ាមុខបែបទម្លុះអេក្រង់ 2 គ្រាប់ របស់ Motorola ទៀតផង។ លើសពីនេះទៅទៀត បើយើងក្រឡេកមើលទៅលើរូបភាព ផ្នែកខាងក្រោយវិញ បានបង្ហាញយ៉ាងច្បាស់ថាទូរសព្ទឆ្លាត Motorola Moto G 5G នឹងមានរចនាបថកាមេរ៉ាខាងក្រោយរាង 4 ជ្រុង មានលក្ខណៈស្រដៀងគ្នានឹង ZTE Axon 11 អញ្ចឹងដែរ។

មិនតែប៉ុណ្ណោះ គេបានរំពឹងថា Motorola Moto G 5G អាចនឹងត្រូវបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 690 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ដែលមានភ្ជាប់មកជាមួយប្រព័ន្ធ 5G ស្រាប់តែម្ដង។ បន្ថែមពីនេះ Moto G 5G អាចនឹងមានកាមេរ៉ាក្រោយគោលទំហំ 48MP និងចំនួន 3 គ្រាប់ទៀតង មិនទាន់មានការបញ្ជាក់ប្រាប់នៅឡើយទេ។ ជាចុងក្រោយ គេបានបង្ហើបទៀតថា ទូរពសព្ទឆ្លាតថ្មីនេះ អាចមានតម្លៃខ្ទង់ 300 ដុល្លារផងដែរ។

ដោយ​ ៖ 9To5Google
អត្ថបទទាក់ទង