ទូរសព្ទឆ្លាតលំដាប់កំពូល realme X50 Pro 5G នឹងមកដល់ប្រទេសកម្ពុជាជាផ្លូវការឆាប់ៗនេះ​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

ក្នុងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យា 5G កំពុងតែមានភាពរីកដុះដាល ក៏ដូចជាឈានជើងទៅមុខបន្តិចម្តងៗ ហេតុនេះហើយ យើងសង្កេតឃើញថាក្រុមហ៊ុនផលិតទូរសព្ទឆ្លាតធំៗភាគច្រើនកំពុងតែមមាញឹក និងដុតដៃដុតជើងក្នុងការនាំយកបច្ចេកវិទ្យាថ្មីមួយនេះ យកទៅបំពាក់នៅលើទូរសព្ទឆ្លាតរបស់ខ្លួន។ 

ដូច្នេះដើម្បីឲ្យសាមសមជាក្រុមហ៊ុនទូរសព្ទឆ្លាត ដែលមានការរីកចម្រើនឆាប់រហ័ស ក៏ដូចជាដើរទាន់សម័យកាលនោះ នៅក្នុងឆ្នាំ 2020 នេះ សម្រាប់ទីផ្សារប្រទេសចិន ក្រុមហ៊ុន realme បានបញ្ចេញលក់ទូរសព្ទឆ្លាត 5G ជំនាន់ថ្មី ជាច្រើនម៉ូឌែល ដើម្បីផ្តល់ភាពងាយស្រួល ក៏ដូចជាជម្រើសជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ ចំណែកឯទីផ្សារក្រៅប្រទេសក៏មិនខុសគ្នាដែរ ដោយពេលថ្មីៗនេះ ក្រុមហ៊ុន realme បានប្រកាសជាផ្លូវការថា ទូរសព្ទឆ្លាតលំដាប់កំពូល realme X50 Pro 5G នឹងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាយើង ក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីក្លាយទៅជាទូរសព្ទឆ្លាតលំដាប់កំពូលមួយ នៅក្នុងឆ្នាំ 2020 នេះបាន តើវាចាំបាច់ត្រូវភ្ជាប់មកជាមួយលក្ខណៈសម្បត្តិអ្វីខ្លះ? នោះគឺប្រាកដជាត្រូវភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 865 5G, បន្ទះបង្ហាញ Super AMOLED ដែលមានអេក្រង់ Refresh Rate ខ្ពស់ និងមានកាមេរ៉ាមុខជាប្រភេទលេនទម្លុះអេក្រង់ជាដើម។ ងាកមកមើល ទូរសព្ទឆ្លាតលំដាប់កំពូល realme X50 Pro 5G វិញម្តង ឃើញថាវាមិនត្រឹមតែបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 865 ដែលមានសមត្ថភាពអាចទាញយកពិន្ទុសរុបពីកម្មវិធី Antutu បានដល់ទៅជាង 60 ម៉ឺនពិន្ទុនោះទេ។ ប៉ុន្តែវាថែមទាំងភ្ជាប់ជាមួយបន្ទះបង្ហាញ Super AMOLED ដែលមានអេក្រង់ Refresh Rate 90Hz របស់ក្រុមហ៊ុន Samsung ផងដែរ។ លើសពីនេះទៅទៀត realme X50 Pro 5G ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿន Flash Charge កម្លាំងដល់ទៅ 65W មានសមត្ថភាពអាចសាកថ្មពី 0 ដល់ 100% ចំណាយពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ។

កាន់តែពិសេសថែមទៀតនោះ realme X50 Pro 5G មានផ្ទៃបង្ហាញរហូតដល់ទៅខ្ទង់ប្រហែលជា 92% ឯណោះ ជាហេតុធ្វើឲ្យបទពិសោធន៍នៃការមើលមើលភាពយន្ត និងលេងហ្គេមនៅលើទូរសព្ទឆ្លាតលំដាប់កំពូលមួយនេះ កាន់តែអស្ចារ្យជាងមុខថែមមួយកម្រិតទៀត។ អញ្ចឹងសរុបមកវិញ យើងអាចនិយាយបានថា realme X50 Pro 5G ពិតជាសាកសមជាទូរសព្ទឆ្លាតលំដាប់កំពូលមួយ ស្ថិតនៅក្នុងឆ្នាំ 2020 នេះមែន ព្រោះថាវាបានភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 865 5G, បន្ទះបង្ហាញ Super AMOLED ជាមួយអេក្រង់ Refresh Rate 90Hz, បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 65W និងមានតួខ្លួនប្រណិត ក៏ដូចជាគុណភាពផលិតល្អថែមទៀតផង។ ផ្អែកទៅតាមព័ត៌ដែលទទួលបាន បានបញ្ជាក់អោយដឹងថា ការប្រកាសបង្ហាញ realme X50 Pro 5G សម្រាប់ទីផ្សារប្រទេសកម្ពុជា នឹងត្រូវធ្វើឡើងនៅថ្ងៃទី 7 ខែកក្កដា ខាងមុខនេះ តាមរយៈអនឡាញ ហេតុដូច្នេះហើយកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា។

ដោយ​ ៖ realme Cambodia
អត្ថបទទាក់ទង