vivo ត្រៀមនឹងនាំយកទូរសព្ទឆ្លាតជំនាន់ថ្មី X50 Series 5G ចូលមកទីផ្សារប្រទេសកម្ពុជានាខែកក្កដាខាងមុខនេះ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងសង្កេតឃើញថា ក្រុមហ៊ុនទូរសព្ទឆ្លាត vivo ប្រចាំប្រទេសកម្ពុជា មានការសកម្មមែនទែននៅលើបណ្តាញសង្គម Facebook។ ជាក់ស្តែង ពួកគេបានធ្វើការបង្ហោះរូបភាព ក៏ដូចជាវីដេអូមួយចំនួនពាក់ពន្ធ័ទៅនឹងទូរសព្ទឆ្លាតជំនាន់ថ្មីចុងក្រោយ vivo X50 Series ដែលទើបតែបានប្រកាសចេញ ក៏ដូចជាដាក់លក់នៅលើទីផ្សារប្រទេសចិន កាលពីដើមខែមិថុនាកន្លងទៅថ្មីៗនេះ។

ជាងនេះទៅទៀត ក៏មានរបាយការណ៍ និងការវិភាគមួយចំនួន បានរំពឹងថាទូរសព្ទឆ្លាតជំនាន់ថ្មី vivo X50 Series អាចនឹងបង្ហាញវត្តមាននៅលើទីផ្សារមួយចំនួនផ្សេងទៀតផងដែរ ដោយក្នុងនោះមានដូចជាប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌា។ ប៉ុន្តែបើមើលទៅតាមភាពជាក់ស្តែង សន្ទុះនៃការផ្សព្វផ្សាយគឺប្រហែលមិនមែនប្រទេសទាំង 4 នេះទេ។ ដោយលើកនេះទីផ្សារប្រទេសកម្ពុជា ប្រហែលជាសុំលេខរៀងទី 1 ក្នុងនាមជាប្រទេសដែលនាំយកនូវទូរសព្ទឆ្លាតជំនាន់ថ្មី vivo X50 Series មកកាន់ទីផ្សារអាស៊ីអាគ្នេយ៍ដំបូងគេបង្អស់បន្ទាប់ពីប្រទេសចិន។ សម្រាប់ព័ត៌លម្អិត និងជាក់លាក់ជាងនេះ លោកអ្នកអាចធ្វើការស្វែងយល់បន្ថែម ក៏ដូចជាតាមដាននៅលើ Facebook Page ផ្លូវការរបស់ vivo Cambodia បាន។

ដោយ​ ៖ vivo Cambodia
អត្ថបទទាក់ទង