OPPO A92 បាន​ប្រកាស​សម្ភោធ​ជា​ផ្លូវ​ការ​ក្នុង​ទី​ផ្សារ​កម្ពុជា ជា​មួយ​នឹង​សមត្ថភាព​សំបូរ​បែប និង​មាន​តម្លៃ $279​
ដោយ​ ៖ Puthyrith | 2 ខែមុន SHARE

 

កាលពីយប់ថ្ងៃទី 29 មិថុនាថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅកម្ពុជា បានធ្វើការដាក់សម្ភោធតាមអនឡាញ នូវទូរសព្ទឆ្លាតម៉ូឌែលថ្មីត្រកូល A គឺនោះគឺ OPPO A92 នៅលើផេកហ្វ៊េសប៊ុកផ្លូវការ របស់ក្រុមហ៊ុន OPPO និងតាមបណ្តាហ្វេសប៊ុកផេកសារព័ត៌មាន និងដៃគូសហការធំៗ ក៏ដូចជាហ្វេសប៊ុកតារាល្បីៗ ដោយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនផងដែរ។

បើតាមវីដេអូរបស់វាគ្មិនដែលជាតំណាងឲ្យក្រុមហ៊ុន និងជា Product Manager ប្រចាំក្រុមហ៊ុន OPPO កម្ពុជា បាននិយាយថា OPPP A92 ដែលល្បីថតស្អាតមិនចាំបាច់ Edit នោះក៌ព្រោះតែម៉ូឌែលនេះមានកាមេរ៉ាខ្លាំង និងអាចផ្តិតរូបបានយ៉ាងល្អ ចំណែក RAM, ROM ក៏មានទំហំធំ រាងក៌ស្រស់ស្អាត ពណ៌ក៏ពេញនិយម ថាមពលថ្មធំខ្លាំង មិនឆាប់ឡើងកម្តៅ និងឆាប់អស់ថ្មឡើយ។ តួយ៉ាង OPPO A92 មានកាមេរ៉ាទំហំធំ ថតបានស្អាត ថែមទាំងមានមុខងារថតរូបច្បាស់ពេលយប់ ថតស៊ែលហ្វីបានល្អ ត្រូវចិត្តមិត្តយុវវ័យ។ រីឯ កម្លាំង និងល្បឿនវិញ ក៏អាចដំណើរបានល្អផងដែរ ជាមួយនឹង RAM 8GB + ROM 128 GB ដំណើរការជាមួយហ្គេមបានល្អ និងបើកកម្មវិធីច្រើនដោយមិនមានភាពរអាក់រអួលឡើយ។ អ្វីដែលកាន់តែពិសេសនោះគឺ រចនាបថរូបរាងថ្មី ស្អាត ប្លែក ទាក់ភ្នែក ចែងចាំងនៅពេលដែលចាំងវាជាមួយនឹងពន្លឺថ្ងៃ។

នេះគឺជាវីដេអូនៃការ Live ពី OPPO A92៖

OPPO A92 មាន កាមេរ៉ា AI 4គ្រាប់ ដោយលេននីមួយៗនៃកាមេរ៉ាក្រោយទាំងនេះ ក៏មានលក្ខណៈពិសេសខុសៗគ្នា។ កាមេរ៉ាគោលមានទំហំ 48MP ធ្វើឲ្យគុណភាពរូបភាពច្បាស់ ទាក់ទាញ និងបង្កើនភាពស្រស់ស្អាតថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ក៏អាចផ្តិតយករូបភាព នាពេលយប់បានយ៉ាងច្បាស់ជាមួយនឹងមុខងារ Ultra Night Mode 2.0 ផងដែរ។ ចំណែកឯ លេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយទំហំ 8MP អាចធ្វើឲ្យលោកអ្នកថតរូបបានក្នុងកម្រិត 119ដឺក្រេ បានយ៉ាងទូលាយ ដែលងាយស្រួលក្នុងការថតរូបបែបក្រុមគ្រួសារ ទេសភាពទ្រវែងពេញភ្នែក។ រីឯលេនថតរូបបែប Portrait មានទំហំ 2MP និងលេនថតរូបបែបសខ្មៅមានទំហំ 2MP។ ក្រឡេកមកវិញ បើនិយាយពីកាមេរ៉ាខាងមុខស៊ែលហ្វីវិញ មានទំហំ 16MP បូករួមជាមួយនឹងមុខងារ AI Beauty ធ្វើឲ្យរូបភាពស្អាត និងជំនួយសម្រស់មួយកម្រិតទៀត។

បើនិយាយពីថ្មវិញ OPPO A92 មានថាមពលថ្មធំដល់ទៅ 5,000mAh ជាមួយនឹងប្រសិទ្ធភាពសាកថ្មលឿន 18W ដែលធ្វើឲ្យលោកអ្នក នឹងអស់ក្តីបារម្ភជាមួយបញ្ហាទូរស័ព្ទ ឆាប់អស់ថ្ម សាកថ្មយឺត ខាតពេលវេលាទៀតឡើយ។ រឹតតែពិសេស OPPO A92 ក៏អាចសាកថ្មឲ្យទូរស័ព្ទផ្សេង តាមរយៈខ្សែ OTG ផងដែរ។

ទូរសព្ទនេះ បំពាក់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 665 បន្ថែមបច្ចេកវិទ្យា Hyper Boost ជំនួយល្បឿនពេលប្រើ និងលេងហ្គេម។ វាក៏មានទំហំផ្ទុកទិន្នន័យ ROM 128GB និង RAM 8GB ជំនួយដល់ការបើកដំណើរការ និងចេញចូលកម្មវិធីច្រើន ឬបើកកម្មវិធីដំណាលគ្នា ក៏ដូចជាបើកហ្គេមផ្សេងៗទៀត ឲ្យកាន់តែមានភាពរហ័សទាន់ចិត្តតែម្តង មិនទាក់ មិនស្ទក់ មិនឧស្សាហ៍ re-start។ OPPO A92 ជំនាន់ថ្មីនេះ ក៏បង្ហាញវត្តមានជាមួយនឹងជម្រើស 2ពណ៌គឺ Shinning White (ពណ៌ ស លាយនឹងពណ៍ ផ្ទៃមេឃ) និងពណ៌ Twilight Black (ពណ៌ ខ្មៅ បែបរលើបរលោង) ដោយផ្នែកខាងក្រោយឌីហ្សាញបែប 3D ភ្លឺចែងចាំងជាមួយនឹងពន្លឺព្រះអាទិត្យ ពិសេសវាក៏មាន បច្ចេកវិទ្យានៃការស្កេនក្រយៅដៃចំហៀង (ប៊ូតុងបិទបើក) រហ័សជាងមុន សុវត្ថិភាពជាងមុន គ្រាន់តែប៉ះ ឬចុចងាយៗ។

OPPO A92 កំពុងទទួលបានការគាំទ្រច្រើន ជាមួយនឹងលក្ខណៈពិសេសៗ និងមានតម្លៃខ្លួនត្រឹមតែ 279 ដុល្លារ ប៉ុណ្ណោះ។ ដូច្នេះសម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍លើវា អាចធ្វើការកក់ទុកមុនបានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែមិថុនា និងបន្តដល់ 04 ខែកក្កដា 2020 ដើម្បីក្លាយជាម្ចាស់ របស់ទូរសព្ទឆ្លាតស៊េរី OPPO A92 នេះ ជាមួយនឹងកពា្ចប់កាដូដ៏ច្រើនផងដែរ។ ពោលគឺ កាដូសរុបមានតម្លៃរហូតដល់ 120ដុល្លារ រួមមាន កាតាប OPPO ស្ពាយពីក្រោយបែបយុវវ័យដ៏ស្រស់ស្អាត ស៊ីមកាតស្មាត Brown លេខល្អ ជាមួយនឹងជាមួយគម្រោងអ៊ីនធើណិត Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍។

នៅមិនទាន់អស់ទេ ក្រុមហ៊ុន OPPO ក៏បានដាក់បង្ហាញផលិតផលថ្មីមួយទៀតគឺ កាសឥតខ្សែ OPPO Enco W11 ងាយស្រួលប្រើប្រាស់ ដោយគ្រាន់តែប៉ះនូវប៊ូតុង បញ្ជាលើកាស ដើម្បីចាក់ ឬបង្អាក់ បន្ថែម ឬបន្ថយសម្លេង ចុចទទួល និងចុចបិទ។ ពិសេសស្តាប់តន្រ្តីពិរោះរណ្តំមធ្យម ងុំងាយស្រួលពាក់ប្រើប្រាស់និយាយទូរសព្ទ័ពេលបើកបរដោយមានតម្លៃត្រឹមតែ $49 ប៉ុណ្ណោះ។

អ្វីដែលកាន់តែពិសេស អ្វីដែលកាន់តែអស្ចារ្យ អ្វីដែលធ្វើឲ្យអតិថិជនរង់ចាំឱកាសពិសេសនេះគឺ លោកអ្នកគ្រាន់តែធ្វើការជាវស្មាតហ្វូន OPPO A92 បូកជាមួយនឹងកាសឥតខ្សែ OPPO W11 គឺមានតម្លៃត្រឹមតែ $308 តែប៉ុណ្ណោះ។

វីដេអូខាងក្រោមនេះ បង្ហាញពីចំណាប់អារម្មណ៍ និងចំណុចពិសេសៗរបស់ OPPO A92 ដោយលោក Step និងលោក Raven

 

 

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង