ចំណុចល្អៗរបស់កុំព្យូទ័រយួរដៃជំនាន់ថ្មី MateBook D 15 របស់ Huawei ដែលមានតម្លៃ $569 នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង!​
ដោយ​ ៖ Puthyrith | 2 ខែមុន SHARE

 

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងចាប់ផ្តើមទិសដៅថ្មី ជាមួយនឹងការផលិតនូវឧបករណ៍ឆ្លាតវៃជា កុំព្យូទ័រយួរដៃ ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ និងអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ ថ្មីៗនេះ សម្មិតិផលថ្មីរបស់ហួវៃ ជាកុំព្យូទ័រយួរដៃទ្រទ្រង់បច្ចេកវិទ្យា ចែករំលែកអេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់របស់ Huawei Matebook D 15  ដែលមានតម្លៃខ្លួន $569 ហាក់ទទួលបានប្រជាប្រិយភាពខ្លាំង ទាំងនៅប្រទេសយើង និងពិភពលោកទាំងមូល។

ចំណុចពិសេសដែលធ្វើឲ្យ កុំព្យូទ័រយួរដៃ Huawei Matebook D 15 មានភាពលេចធ្លោនោះមានដូចជា៖

1. ការរចនារូបរាងស្តើង ស្រាល អេក្រង់បង្ហាញធំពេញភ្នែក និងតួធ្វើពីលោហៈធន់មាំ

កុំព្យូទ័រយួរដៃ Huawei Matebook D 15 គឺជាប្រភេទ Laptop ដែលរចនាមាន រាងស្តើង ស្រាល អេក្រង់ទំហំ 15.6 អ៊ីង អាចបង្ហាញរូបភាពនៅក្នុងកម្រិត FHD 1080p និងមានគែមស្ដើងត្រឹមតែ 5.3មម តែប៉ុណ្ណោះ។ អេក្រង់នេះអាចផ្តល់ការមើលរូបភាពបានធំ និងត្រជាក់ភ្នែក។ ឡេបថបនេះ មានទំងន់ស្រាលត្រឹមតែ 1.5 គីឡូក្រាម និងកម្រាស់រូបរាងគឺត្រឹមតែ 16.95មម ប៉ុណ្ណោះ ពិតជាសមស្របសម្រាប់អ្នកជំនួញ មន្រ្តីរាជការ បុគ្គលិកការិយាល័យ ឬ សិស្សនិស្សិត ដែលតែងតែចាំបាច់មានកុំព្យូទ័រយួរដៃនៅជាប់នឹងខ្លួនពីកន្លែងមួយទៅកន្លែងមួយ កាន់តែមានភាពងាយស្រួល។

លើសពីនេះទៀត Huawei Matebook D 15 គឺមានខ្នាតអេក្រង់កម្រិត 16:9 IPS FHD និងមានអេក្រង់លាតប្រមាណ 87% នៃផ្ទៃខាងមុខ។ កាន់តែពិសេសផងដែរ អេក្រង់ Matebook D 15 មានបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland  របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រ អស់រយៈពេលជាច្រើនម៉ោងទៀតផង។ Huawei Matebook D 15 ប្រើឆ្នាំងសាកថ្មទំហំធំ 65W Type-C ដែលអាចសាកថ្មបានលឿនចំណាយពេលត្រឹមតែ 30 នាទី សាកបានរហូតដល់ 53%។

2. បច្ចេកវិទ្យា Huawei Share

Huawei Matebook D 15 គឺព្យូទ័រយួរដៃ ដែលបំពាក់នូវមុខងារបច្ចេកវិទ្យាសម្បូរបែប តួយ៉ាងមានដូចជា បច្ចេកវិទ្យា Huawei Multi-Screen Collaboration។ មុខងារ “Huawei Multi-Screen Collaboration” របស់ Huawei Matebook D15 អាចដាក់អេក្រង់ទូរស័ព្ទ លើអេក្រង់កុំព្យូទ័របានយ៉ាងងាយស្រួល និង អនុវត្តអន្តរប្រតិបត្តិការបាន។ លើសពីនេះ វាក៏អាចមានលទ្ធភាពផ្ញើឯកសារ អត្ថបទ រូបភាព វីដេអូ ដែលអ្នកអាចកែសម្រួលឯកសារ បានយ៉ាងឆាប់រហ័សទាន់ចិត្ត មិនចាំបាច់ចំណាយពេលតភ្ជាប់ពីទូរស័ព្ទដៃទៅកុំព្យូទ័រតាមរយៈ ខ្សែ USB ឬប្រើបណ្តាញភ្ជាប់ទិន្នន័យ ទិន្នន័យប៊្លូធូស ឬក៏អ៊ីម៉ែលដែលមានភាពសុំាញុំាច្រើនឡើយ។ លើសពីនេះទៅទៀត មុខងារចែករំលែកអេក្រង់ពីទូរស័ពរបស់អ្នក ទៅកាន់អេក្រង់កុំព្យូទ័រ Matebook D 15 (Huawei Share) អនុញាតឲ្យអ្នកកាន់តែងាយស្រួល ក្នុងការគ្រប់គ្រងទិន្និន័យ ឯកសារសំខាន់ៗ ពីទូរស័ព្ទដៃ ទៅកុំព្យូទ័រ ពីកុំព្យូទ័រទៅកាន់ទូរស័ព្ទដៃ ធ្វើឲ្យកិច្ចការងារ អាជីវកម្ម មុខជំនួញកាន់តែរលូន ថែមមួយកម្រិតទៀត។

3.  ការដោះសោរដោយប្រើការសម្គាល់ស្នាមម្រាមដៃ (Fingerprint Unlock)

Matebook D 15 អ្នកប្រើប្រាស់អាចដោះសោរ បានរហ័សនឹងសុវត្ថិភាពបំផុតជាមួយការ មុខងារស្គេនក្រយៅដៃដោះសោរ។
វាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿន និងដោយស្វ័យប្រវត្តិនៅពេល អ្នកចុចប៊ូតុងថាមពល។ នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ ការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលា ក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការិយាល័យ និងអាចចំណេញពេលវេលាបានច្រើន។

4.    កាមេរ៉ាសុវត្ថិភាពបង្គប់ក្នុង Keyboard (Recessed Camera)

បណ្តាញរបស់ពួក Hacker កាន់តែមានឥទ្ធិពលខ្លាំង ដូច្នេះអ្នកប្រើប្រាស់ជាច្រើនបានប្រើ sticker ដើម្បីបិទបាំងកាមេរ៉ាអេក្រង់កុំព្យូទ័រយួរដៃ។ សម្រាប់ Huawei Matebook D15 មានភាពកាន់តែលេចធ្លោជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចន្លោះ គ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។

5.    ប្រសិទ្ធភាពដំណើរការរលូន

Matebook D 15 គឺជាកុំព្យូទ័រយួរដៃដែលមានតម្លៃសមរម្យ និង ប្រសិទ្ធិភាពដំណើរការរលូនដោយបំពាក់នូវ AMD R3500U processor ដោយប្រើកាតក្រាហ្វិក Radeon Vega 8 ដើម្បីផ្តល់ជូនអ្នកនូវការប្រើប្រាស់បទពិសោធន៍ ប្រកបដោយប្រសិទ្ធិភាពគ្រប់ពេល បំពេញការងារអាជីវកម្ម ឬ លេងហ្គេមកំសាន្តបានល្អ។  លើសពីនេះទៅទៀត Matebook D 15 មានទំហំផ្ទុក 256GB SSD + 1T HDD អត្រានៃប្រព័ន្ធបើកដំណើរការកម្មវិធី និង ល្បឿនកាន់តែលឿន។ Huawei Matebook D 15 គឺ ជាការរួមបញ្ចូលគ្នាជាមួយភាពទាន់សម័យបែប Fashion ជាមួយនឹងអេក្រង់ច្បាស់ អង្គផ្ទុកទិន្ន័យ 256GB ជាប្រភេទ SSD + អង្គផ្ទុកទិន្ន័យ 1TB HDD  ដែលមានតម្លៃត្រឹមតែ 569 ដុល្លារប៉ុណ្ណោះ។

6. ការធានា និង សេវាកម្ម

ក្រៅពីមុខងារទំនើបៗ ក្រុមហ៊ុន Huawei បានបង្ហាញពីទំនុកចិត្ត ដែលមានគុណភាពពេញលេញលេខ 1 នៅប្រទេសកម្ពុជាដែលផ្តល់ការធានារយៈពេល 3 ឆ្នាំ (2+1 ឆ្នាំបន្ថែម) លើផ្នែក Hardware និង Software ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាគុណភាពឡើយ ព្រោះហួវៃមានមជ្ឈមណ្ឌលសេវាកម្មជួសជុលកុំព្យូរទ័រ ទូលំទូលាយនៅទីក្រុងភ្នំពេញ ផ្សារទំនើបសូរិយាជាន់ទី3 និងមាននៅ សៀមរាបទៀតផង ដែលនឹងចាប់បើកដំណើរការចាប់ពីម៉ោង 9 ព្រឹក ដល់ ម៉ោង 6 ល្ងាច។ រាល់បញ្ហារបស់កុំព្យូទ័រយួរដៃរបស់អ្នក អាចទៅពិនិត្យដោយផ្ទាល់ ដោយមិនចាំបាច់រង់ចាំយូរឡើយ ។

 

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ https://facebook.com/huaweimobilekh/ ឬទាក់ទងតាមបណ្តាហាងលក់កុំព្យូទ័រនានា ដែលជាបណ្តាចែកចាយរបស់ហួវៃផ្ទាល់។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង