Facebook បានចាប់ផ្តើមទម្លាក់មុខងារ Dark Mode ទៅអោយអ្នកប្រើប្រាស់ជាបណ្ដើរៗហើយ​
ដោយ​ ៖ គង់គីត | 4 ថ្ងៃមុន SHARE

 

ដូចដែលយើងបានដឹងហើយថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន Facebook បានធ្វើការទម្លាក់មុខងារ Dark Mode ទៅអោយកម្មវិធី Instagram ជាផ្លូវការ បន្ទាប់មកទៀតកម្ម WhatsApp ក៏ទទួលបានមុខងារ Dark Mode នេះផងដែរ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ យើងទទួលបានដំណឹងថ្មីថា កម្មវិធី Facebook ក៏នឹងអាចទទួលបានមុខងារ Dark Mode នាពេលឆាប់ៗនេះដូចគ្នា។

ជាការពិតណាស់ បន្ទាប់ពីកម្មវិធី Facebook សម្រាប់កុំព្យូទ័រទទួលបានមុខងារ Dark Mode ជាផ្លូវការហើយ ក្រុមហ៊ុន Facebook ក៏បានចាប់ផ្តើមធ្វើតេស្តមុខងារ Dark Mode ដើម្បីដាក់អោយប្រើប្រាស់នៅលើកម្មវិធី Facebook សម្រាប់ទូរសព្ទឆ្លាតផងដែរ។ ជាក់ស្ដែង កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅនេះ យើងបានឃើញរួចមកហើយ នៅរូបភាព Screenshot ជាច្រើនសន្លឹក ដែលបានបង្ហាញពីកម្មវិធី Facebook កំពុងដំណើរការមុខងារ Dark Mode នៅលើស្មាតហ្វូនទៀតផង។ ដោយឡែក រហូតមកពល់ពេលនេះ យើងទើបទទួលបានព័ត៌មានថ្មីថា Facebook បានចាប់ផ្តើមទម្លាក់មុខងារ Dark Mode ទៅអោយអ្នកប្រើប្រាស់មួយចំនួនថែមទៀត ដែលអាចនិយាយបានថា Facebook កំពុងធ្វើការតេស្តលើមុខងារ Dark Mode ជិតសម្រេចជាផ្លូវការហើយ ដើម្បីដាក់អោយប្រើនៅស្មាតហ្វូន ក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណា ខណៈពេលនេះ យើងមិនទាន់ដឹងច្បាស់ទេថា តើពេលណាទៅទើប Facebook នឹងបញ្ចេញមុខងារ Dark Mode ទៅអោយកម្មវិធីបណ្ដាញសង្គមយក្សនេះ ដើម្បីដាក់អោយយើងប្រើប្រាស់ជាផ្លូវការនោះទេ ដូច្នេះមានតែរង់ចាំតាមដានមើលទាំងអស់គ្នាជាបន្តទៀតប៉ុណ្ណោះ។ អញ្ចឹងនេះ ក៏ជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់កម្មវិធី Facebook ពីព្រោះថា អ្នកនឹងទទួលបានបទពិសោធន៍ថ្មី ជាមួយការប្រើលើមុខងារ Dark Mode នេះផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង