ពេលនេះ​កម្មវិធី YouTube Go មានចំនួនទាញយក​ដល់​ទៅ​ជាង 500 លាន​ដង​ហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

យើងច្បាស់ជាស្គាល់ហើយ ពីកម្មវិធីដែលជាប្រភពវីដេអូមួយ ឬអាចហៅបានថា ជាបណ្ដាញសង្គមមួយ ដែលមានផ្ទុកវីដេអូជាច្រើនប្រភេទរាប់មិនអស់ ពោលគឺខ្ញុំចង់សំដៅដល់កម្មវិធី YouTube នេះឯង ដែលវាតែងតែមាននៅលើទូរសព្ទឆ្លាតនានា ដែលមានប្រើប្រាស់ Android ក៏ដូចជាមានសេវាកម្ម Google។ យ៉ាងណាក៏ដោយ ដើម្បីឲ្យកម្មវិធីខាងលើនេះ ដំណើរការបានល្អ នៅលើឧបករណ៍ជាច្រើនប្រភេទនោះ Google បានធ្វើការបង្កើតកម្មវិធីស្រដៀងគ្នានេះមួយទៀត ដោយបានដាក់ឈ្មោះថា YouTube Go ហើយគិតមកទល់ពេលនេះ YouTube Go ទទួលបានចំនួនទាញយក កាន់តែច្រើនថែមទៀត។

ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង នៅក្នុងពេលនេះ ចំនួននៃការទាញយកកម្មវិធី YouTube Go ចេញពី Play Store គឺមានចំនួនកើនឡើង កាន់តែច្រើនជាងមុនទៀត និយាយឲ្យចំទៅគឺ ដល់ទៅជាង 500 លានដងហើយ។ ជាការពិតណាស់ ជាទូទៅកម្មវិធី YouTube Go គឺត្រូវបាន Google បង្កើតឡើង ដើម្បីដាក់ឲ្យដំណើរការ លើទូរសព្ទឆ្លាតទាំងឡាយណា ដែលប្រើប្រាស់ Android Go ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេ Google ក៏បានធ្វើការដាក់ឲ្យអ្នកប្រើប្រាស់ ធ្វើការទាញវាពី Play Store បានដូចគ្នាដែរ នៅតាមតំបន់មួយចំនួន។ មិនខុសទេ YouTube Go គឺមានគោលដៅសំខាន់បំផុត ទៅលើទូរសព្ទឆ្លាតទាំងឡាយណា ដែលមានសមត្ថភាពខ្សោយ ព្រោះថាវានឹងដំណើរការបានប្រសើរជាងកម្មវិធី YouTube ធម្មតា នៅលើទូរសព្ទឆ្លាត ដែលមានផ្នែក Hardware ទាបៗទាំងនោះ។ កាន់តែពិសេសនោះ កម្មវិធីនេះ ក៏មានភ្ជាប់មកជាមួយមុខងារសំខាន់ៗជាច្រើនដែរដូចជា អាចឲ្យអ្នកប្រើធ្វើការ Save វីដេអូទុកមើលជាលក្ខណៈ Offline, មានមុខងារ Data-Saving ជួយសន្សំការចំណាយរបស់អ្នកប្រើ ក៏ដូចជាមានមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ដែរ ក្រៅពី YouTube Go, Google ក៏មានកម្មវិធីផ្សេងៗជាច្រើនទៀត ដែលបង្កើតមក សម្រាប់ទូរសព្ទឆ្លាត ដែលមានលក្ខណៈសម្បត្តិខ្សោយៗ ហើយកម្មវិធីទាំងនោះ គឺសុទ្ធតែមានឈ្មោះដែលបញ្ចប់ដោយពាក្យ Go ដូចគ្នា ព្រោះថាវាកម្មវិធី ដែលធ្វើឡើងសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android Go ហ្នឹងឯង។ ជាក់ស្ដែងនៅក្នុងនោះ មានកម្មវិធីជាច្រើនផ្សេងទៀតដូចជា Google Maps Go មានចំនួនអ្នកទាញយកដល់ទៅជាង 100 លានដងហើយ និង Google Assistant Go ក៏មានចំនួនអ្នកទាញយកជាង 50 លាននាក់ដែរ គិតមកទល់ពេលបច្ចុប្បន្ននេះស។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង