ទាំងនេះ​អាច​ជាជម្រើស​ពណ៌​ដែលមាន​នៅ​លើ Galaxy Watch 3 របស់ Samsung​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

កាលពីក្នុងពេលថ្មីៗនេះ យើងទាំងអស់គ្នាបានឃើញហើយ ពីរូបភាពបែកធ្លាយមួយ ទាក់ទងនឹងរូបរាងនៃនាឡិកាឆ្លាតម៉ូឌែលថ្មីរបស់ Samsung និយាយឲ្យចំទៅ វាត្រូវបានរំពឹងថា អាចនឹងក្លាយជា Galaxy Watch 3 នេះឯង ដោយក្នុងនោះ គេក៏បានបង្ហាញឲ្យយើងបានឃើញ ទាំងរូបរាងផ្នែកខាងមុខ ក៏ដូចជាមានរូបរាងខាងក្រោយផងដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងក៏បានឃើញរូប Render ថ្មីមួយទៀតទើបបែកធ្លាយ ហើយក្នុងរូបនោះ គឺមិនត្រឹមតែបង្ហាញឲ្យយើងឃើញ ពីរូបរាងទាំងមូលរបស់ Galaxy Watch 3 នោះទេ ប៉ុន្តែក៏បានបង្ហាញពីជម្រើសពណ៌ ដែលអាចនឹងមាននៅលើនាឡិកាឆ្លាតនេះថែមទៀតផង។

បើយោងទៅតាម រូបភាព Render ទើបបែកធ្លាយថ្មី ដែលបង្ហាញដោយកំពូលអ្នកចែកចាយរូបភាពបែកធ្លាយ Even Blass នោះ បានធ្វើការបញ្ជាក់ឲ្យដឹងថា Galaxy Watch 3 មានជម្រើសពណ៌ថ្មីបន្ថែមទៀត ពីលើពណ៌ដែលបានលេចធ្លាយលើកមុន និយាយឲ្យចំទៅ លើកនេះយើងឃើញថា វាមានជម្រើសពណ៌ខ្មៅមួយ និងមួយទៀត ជាពណ៌បែបមាសលាយផ្កាឈូក ដោយអាចនឹងត្រូវបានគេហៅថា Bronze ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងនោះ អ្នកចែកចាយព័ត៌មានខាងលើនេះ ក៏បានបញ្ជាក់ទៀតថា ពណ៌ Bronze នៅក្នុងរូបនោះ គឺមាននៅលើម៉ូឌែល ដែលមានទំហំ 41mm ខណៈពេលពណ៌ខ្មៅវិញ គឺជាម៉ូឌែលដែលមានទំហំ 45mm ទៀតផង។ កាន់តែពិសេសនោះ នាឡិកាឆ្លាតជំនាន់ថ្មីខាងលើ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួន នៅថ្ងៃទី 22 ខែក្រោយនេះតែម្ដង ព្រោះថានៅ Watch Face នៃម៉ូឌែលដែលមានពណ៌ខ្មៅនោះ គឺឃើញមានបញ្ជាក់ឲ្យឃើញ ទាក់ទងនឹងពេលវេលាមួយ ពោលគឺថ្ងៃពុធទី 22 នេះឯង ហើយបើសិនជាយើង បើកប្រតិទិនមើលទៅ គឺថានៅក្នុងកក្កដាខាងមុខនេះ ថ្ងៃទី 22 ពិតជាត្រូវនឹងថ្ងៃពុធមែន។

គួរបញ្ជាក់ដែរថា បើតាមព័ត៌មានកាលពីប៉ុន្មានថ្ងៃមុន បានបបង្ហាញឲ្យដឹងថា Galaxy Watch 3 អាចនឹងមានភ្ជាប់មកជាមួយ GPS, មានការរចនានៃភាពធុន ឲ្យស្របតាមការធ្វើតេស្តចេញពី MIL-STD-810G, អាចមានអាវក្រោះការពារក្រិត 5ATM ថែមទាំងអាចបំពាក់ដោយកញ្ចក់ការពារ Gorilla Glass DX ជាដើម។ លើសពីនេះ វាក៏អាចនឹងមានប្រើប្រាស់អេក្រង់ទំហំ 1.4 អ៊ីញជាប្រភេទ AMOLED ដោយអាចមានភ្ជាប់មកជាមួយរ៉េមទំហំ 1GB ក៏ដូចជាអង្គផ្ទុក 8GB មួយវិញទៀត វាក៏ទំនងជានឹងដំណើរការដោយស្បែកមុខ Tizen OS 5.5 ថែមទាំងអាចនឹងភ្ជាប់មក ជាមួយថាមពលថ្មទំហំ 247mAh សម្រាប់ម៉ូឌែល 41mm និងម៉ូឌែល 45mm អាចមានប្រើប្រាស់ដល់ទំហំ 340mAh ហើយវាទាំងពីរនេះ ក៏ទំនងជាមានភ្ជាប់មកជាមួយ NFC ក៏ដូចជាមុខងារសំខាន់ៗជាច្រើនទៀត។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង