ក្រុមហ៊ុន ASUS ប្រចាំកម្ពុជា បើកសម្ភោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ 2020 តាមប្រព័ន្ធ Online​
ដោយ​ ៖ សាន់នី | 6 ថ្ងៃមុន SHARE

 

ថ្មីៗនេះ ASUS ដែលជាក្រុមហ៊ុនឈានមុខមួយ ផ្នែកបច្ចេកវិទ្យា បានប្រារព្ធពិធីសម្ភោធឡេបថបស៊េរីថ្មី សម្រាប់ឆ្នាំ 2020 ជាលក្ខណៈ Online ដើម្បីជៀសវាងពីការជួបជុំ និងការការពារ ពីការឆ្លងជម្ងឺកូវីដ-19 ហើយកម្មវិធីនេះផងដែរ បានធ្វើការផ្សាយផ្ទាល់ នៅលើគេហទំព័រផ្លូវការរបស់ ASUS Republic of Gamers (KH) ចាប់ពីម៉ោង 7ល្ងាច រហូតដល់ម៉ោង 8:30យប់។

ក្នុងមហាព្រឹត្តិការណ៍នេះ យើងឃើញមានវត្តមាន អ្នកចូលរួមពីសំណាក់តារាល្បីៗ ឯកអគ្គរដ្ជទូតសុឆ្នទៈរបស់ក្រុមហ៊ុន ASUS ក៏ដូចជា YouTuber និង Streamer ជាច្រើនទៀត ដែលពួកគាត់សុទ្ធសឹងតែជាអ្នកប្រើប្រាស់កុំព្យូទ័រ កម្រិតធ្ងន់ សំរាប់ការងារប្រចាំថ្ងៃ។  

នៅពេលដែលឈានជើងចូលដំបូង យើងបានឃើញមានការដាក់តាំងឡេបថប ASUS ជាច្រើនរួមមានម៉ូឌែល៖ ROG Zephyrus G14, ROG Zephyrus Duo, ROG Strix G15/17, ROG Strix Scar 15/17 និង TUF Gaming A15/17 ដែលជា Gaming Laptop ប្រចាំឆ្នាំ 2020។ អ្វីដែលសំខាន់នោះគឺរូបរាងរបស់កុំព្យូទ័រទាំងនេះ សុទ្ធតែមានការផ្លាស់ប្តូរ លើការរចនាទាំងស្រុង បើធៀបជាមួយឆ្នាំមុនៗ និងនៅតែមានការធានារយៈពេល 2 ឆ្នាំដដែល។

លោក Lawrence Liu ដែលជាប្រធានគ្រប់គ្រង ប្រចាំប្រទេសកម្ពុជា បានធ្វើបទបង្ហាញអំពីលក្ខណៈពិសេសៗ របស់ម៉ូឌែលនីមួយៗ និងបានប្រកាសតម្លៃជាផ្លូវការ ដូចខាងក្រោម៖

• TUF Gaming A15/17

នេះជាឡេបថប Gaming ម៉ូឌែលចុងក្រោយរបស់្រកូល TUF បំពាក់ដោយ CPU របស់ AMD Ryzen 7 ស៊េរី 4000 ចុងក្រោយ និងរួមបញ្ចូលគ្នា ជាមួយនឹងក្រាហ្វិចកាត GeForce Nvidia ដែលអាចឲ្យការលេងហ្គេមកាន់តែរលូន លឿន និងអេក្រង់កម្រិត IPS ដែលមានល្បឿនលឿនរហូតដល់ 144Hz។ ឡេបថបនេះ ក៏មានថាមពលថ្មធំរហូតដល់ទៅ 90 វ៉ាត់ម៉ោង បានបំពាក់បច្ចេកវិទ្យាប្រព័ន្ធខ្យល់ត្រជាក់ ដែលអាចរក្សាកម្ដៅឡេបថបឲ្យថេរ ព្រមទាំងមានបច្ចេកវិទ្យា Anti-Dust មិនអោយជាប់ធូលី និងបញ្ចេញធូលីមកក្រៅវិញ តាមរយៈបំពង់ខ្យល់។ ឡេបថបនេះ គឺមានតម្លៃចាប់ពី 899 ដុល្លារ ឡើងទៅ។

• ROG Zephyrus G14

នេះជាឡេបថប 14អ៊ីញ ដែលមានរាងស្តើង ស្រាល និងមានសមត្ថភាពខ្លាំងល្អ ហើយពេលនេះ វាបានមកដល់ទីផ្សារ ប្រទេសកម្ពុជាហើយ។ អ្វីដែលពិសេសនោះ គឺវាមាន LED នៅផ្នែកសំបកខាងក្រោយដែលអាចឲ្យអ្នករចនាអក្សរ រូបភាព ឬ រូបភាពជា GIF បាន។ ROG Zephryrus G14 បំពាក់ដោយ CPU របស់ AMD Ryzen 9-4800 HS ចុងក្រោយ និងរួមបញ្ចូលគ្នាជាមួយក្រាហ្វិចកាត GeForce RTX ™ 2060 ដែលមានល្បឿនលឿន ងាយស្រួលក្នុងការបំពេញការងារ និងការលេងហ្គេម។ ឡេបថបនេះ មានតម្លៃចាប់ពី 1299 ដុល្លារ ឡើងទៅ។

• ROG Strix Scar15/17

នេះជាឡេបថប ដែលបំពាក់ CPU របស់ Intel Core i7 ចុងក្រោយ ជាមួយនឹងក្រាហ្វិចកាត GeForce RTX ដែលមានល្បឿនលឿន រហូតដល់ 300Hz/3ms អាចលេងហ្គេមបានយ៉ាងរលូន និងមិនធ្វើឲ្យរូបភាពទាក់នោះទេ។ វាមាន 3 ពណ៌ ដូចជា៖ ខ្មៅ ខៀវ និងពណ៌ថ្មី ទើបតែបង្កើតនោះ គឺពណ៌ផ្កាឈូក។ រីឯតម្លៃវិញ គឺចាប់ពី 1799 ដុល្លារ ឡើងទៅ។

• ROG Strix G15/17

ROG Strix G15 / 17 បង្កប់នូវការរចនា ដែលផ្តល់ជូននូវបទពិសោធន៍ល្អ សម្រាប់ការលេងហ្គេមធំៗនិងការធ្វើកិច្ចការច្រើន លើប្រព័ន្ធប្រតិបត្តិការ Windows 10។ ឡេបថបនេះ បំពាក់ដោយ Intel Core i7 ជំនាន់ទី 10 និងក្រាហ្វិចរហូតដល់ GeForce RTX 2070 Super ដែលមានល្បឿនលឿន រហូតដល់ 240Hz/3ms។ ឡេបថបនេះ មានតម្លៃចាប់ពី 1149 ដុល្លារ ឡើងទៅ។

បន្ទាប់ពីមានការថ្លែងសុន្តរកថាចប់ ASUS បានធ្វើការចាប់រង្វាន់ធំ គឺ ឡេបថប TUF Gaming A15 និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដើម្បីធ្វើឲ្យកម្មវិធី កាន់តែមានភាពសប្បាយរីករាយ ខាងក្រុមហ៊ុន ក៏បានរៀបចំការសម្ដែង ពីឌីជេល្បីមួយរូបគឺ ឌីជេ Maily និងតារាចម្រៀងលោក វុទ្ធា ផងដែរ។ 

ដោយ​ ៖ ASUS Cambodia
អត្ថបទទាក់ទង