The Last of Us Part II បានក្លាយទៅជាកំពូលហ្គេមផ្តាច់មុខ ដែលលក់ដាច់លឿនជាងគេបំផុតរបស់ PS4​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនរង់ចាំអស់រយៈពេលជាយូររួចមក ទីបំផុតកាលពីសប្តាហ៍ ក្រុមហ៊ុន Sony Interactive Entertainment (SIE) បានបញ្ចេញលក់កំពូលហ្គេម The Last of Us Part II ជាផ្លូវការហើយ ហើយបើគិតទល់មកដល់ពេលនេះ វាក៏មានវត្តមាននៅលើទីផ្សារប្រទេសយើងផងដែរ ជាមួយតម្លៃដាក់លក់ខ្ទង់ប្រហែលជា ២៤ ម៉ឺនរៀល (60 ដុល្លារ) សម្រាប់ជម្រើស Standard Edition។ 

តាមរយៈគេហទំព័រ PlayStation.Blog លោក Eric Lempel ត្រូវជានាយករងជាន់ខ្ពស់ផ្នែកទីផ្សារសកលរបស់ SIE បានសរសេរបញ្ជាក់ឲ្យមហាជនបានដឹងថា The Last of Us Part II បានក្លាយជាកំពូលហ្គេមផ្តាច់មុខ ដែលលក់ដាច់លឿនជាងគេបំផុតរបស់ម៉ាស៊ីនហ្គេម PS4។ ដោយក្នុងរយៈពេល 3 ថ្ងៃដំបូងនៃការចេញលក់ជាផ្លូវការ The Last of Us Part II បានលក់អស់ដល់ទៅខ្ទង់ 4 លានច្បាប់ចម្លង ឯណោះ។ គួររំលឹកផងថា កាលពីមុនហ្គេមផ្តាច់មុខ ដែលលក់ដាច់លឿនជាងគេបំផុតរបស់ PS4 គឺជាកំពូលហ្គេម Marvel’s Spider-Man ដោយក្នុងរយៈពេល 3 ថ្ងៃដំបូងនៃការចេញលក់ជាផ្លូវការ វាបានលក់អស់ខ្ទង់ប្រហែលជា 3.3 លានច្បាប់ចម្លង។ 

កំពូលហ្គេម The Last of Us Part II មិនត្រឹមតែបានក្លាយទៅជាហ្គេមផ្តាច់មុខ ដែលលក់ដាច់លឿនជាងគេបំផុតរបស់ PS4 នោះទេ ប៉ុន្តែវាថែមទាំងក្លាយទៅជាហ្គេមផ្តាច់មុខ ដែលមានទំហំទិន្នន័យធំជាងគេបំផុតរបស់ PS4 ថែមទៀតផង។ ព្រោះថាដើម្បីអាចធ្វើការដំឡើងហ្គេមមួយនេះបាន គឺតម្រូវឲ្យម៉ាស៊ីនហ្គេម PS4, PS4 Slim និង PS4 Pro របស់អ្នកទាំងគ្នា នៅសល់ទំហំអង្គផ្ទុកទិន្នន័យទំនេរ យ៉ាងហោចណាស់ក៏ 100GB ឡើងទៅដែរ។ គួរបញ្ជាក់ផងថា The Last of Us Part II The Last of Us Part II គឺជាប្រភេទហ្គេមបែបផ្សងព្រេង ភ័យរន្ធត់ បាញ់ប្រហារ តតាំងជាមួយពពួក Zombies ហើយវាត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Naughty Dog។

ដោយ​ ៖ PlayStation Blog
អត្ថបទទាក់ទង