មកដឹងពីគុណភាព សមត្ថភាពលើ Huawei MadePad Pro តម្លៃ $699 និង MadePad តម្លៃ $349​
ដោយ​ ៖ សាន់នី | 4 ខែមុន SHARE

 

ថ្មីៗនេះ ក្រុមហ៊ុន ហួវៃ ហាក់ទទួលបានប្រជាប្រិយភាពច្រើន លើការលក់ចេញ កុំព្យូទ័រកូនកាត់ ខ្មៅដៃឆ្លាតវៃ MadePad Pro តម្លៃ $699 និង MadePad តម្លៃ $349 នៅលើទីផ្សារប្រទេសកម្ពុជា។ “ថេប្លេតទាំងនេះ ក៏លក់ដាច់នៅកម្ពុជា ផងដែរ ដោយសារតែគុណភាព ផលិតផលល្អ បំពាក់នូវបច្ចេកវិទ្យាទំនើប ប្រកបដោយទំនុកចិត្ត និងមានស្តង់ដារ អមជាមួយតម្លៃល្អ” នេះបើតាមការបញ្ជាក់ពី លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃ ប្រចាំប្រទេសកម្ពុជា។

 

• Huawei MatePad Pro 

MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង (W: 246mm, H: 159mm, D: 7.2mm) ទម្ងន់ត្រឹម 460g បំពាក់អេក្រង់ទំហំ 10.8 អ៊ីញ (Huawei FullView Display) ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃ Huawei M-Pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នក ឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិត។ អ្នកអាចប្រើប្រាស់ខ្មៅដៃនេះ សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ ដូចកំពុងយកខ្មៅដៃ សរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើក ជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ 

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ Auto Focus និងមុខងារ Support Flash Focus Mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នក កាន់តែស្រស់ស្អាត កម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) ធ្វើឲ្យរូបភាពស៊ែលហ្វី ថតបានស្អាត តែម្តង។ វាក៏មានមុខងារថតរូប ឬវីដេអូសម្បូរបែប ដូចជា ការថតវីដេអូសកម្មភាពយឺតៗ (Slow Motion), ការថតរូបពេលយប់ (Night View), ការថតរូបបែប Panorama, HDR, Delay Photography, Dynamic Photo, ការថតរូបដោយដាក់ Watermark និងការថតរូបបែបមុខញញឹម (Smiling Face Capture) -ល-។

Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបចុងក្រោយ Kirin 990 ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI ជួយអោយកម្លាំងម៉ាស៊ីន ដំណើរការរលូន ហើយមានបំពាក់ប្រព័ន្ធសម្លេង 4 គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0  ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេ ថែមទៀតផង។ Huawei MatePad Pro មានថាមពលថ្ម 7250mAh  ហើយជាកុំព្យូទ័រកូនកាត់ដំបូងគេ ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និងសាកឥតខ្សែ ពីថេប្លេតទៅថេប្លេត ឬពីថេប្លេតទៅទូរសព្ទ ក្នុងកម្លាំង 7.5W  (Reverse Wireless Wireless Charging) និងមានបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី អ្នកអាចរីករាយប្រើប្រាស់ បានរហូតដល់ទៅ 3ម៉ោង។ 

• Huawei MatePad 

សម្រាប់ Huawei MatePad រចនាឡើងជាមួយ រូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់ អេក្រង់ល្អ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display (2000x1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា ធ្វើការ តាមអនឡាញ។  Huawei MatePad មានរន្ធបំពងសំលេងធំៗចំនួន 4 របស់ក្រុមហ៊ុន Harman Kardon ផ្តល់នូវបទពិសោធន៍ថ្មីនៃ Surround Sound ទំាង 4 ទិស ហើយមានគុណភាពសំឡេងក៏លឺច្បាស់ល្អ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួល ក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។ 

Huawei MatePad មានកាមេរ៉ាមុខក្រោយទំហំ 8MP អាចថតរូបស៊ែលហ្វីស្អាត និងថតប្លង់ទូទៅបាន គួរជាទីពេញចិត្ត។ Huawei MatePad មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ប្រើប្រាស់បន្ទះឈីប Kirin 810 (7nm), មានថាមពលថ្ម 7250mAh និងសាកថ្មលឿន 18W, សាកត្រឹមតែ 30នាទីបាន 27% និង សាកពេញក្នុងរយៈពេល 2ម៉ោង 48នាទី។ 

កាន់តែពិសេស Huawei MatePad Pro និង MatePad មានមុខងារ Multi-Window អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ App ម្តងបី ក្នុងពេលតែមួយ លើ Screen តែមួយ។ មុខងារនេះ អនុញ្ញាតឲ្យអ្នកបំពេញកិច្ចការងារ ឬការកម្សាន្ត បានកាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ អ្នកអាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ និងឆាតបណ្តើរ ហើយទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរសព្ទ បង្កភាពងាយស្រួល ក្នុងការផ្ទេរឯកសារ ពីទូរសព្ទទៅថេបប្លេត ពីថេប្លេតទៅទូរសព្ទបានរហ័សទាន់ចិត្ត ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែ USB និងចំណាយពេលយូរ។ 

សរុបមក Huawei MatePad Pro តម្លៃ $699 និង MatePad $349 ជំនាន់ថ្មីនេះ ពិតជាមានលក្ខណៈលេចធ្លោរៀងៗខ្លួន ទៅតាមតម្រូវការ របស់អ្នកប្រើប្រាស់ ទាំងនៅការិល័យ គេហដ្ឋាន សាលារៀន ក៏ដូចជាអ្នកធ្វើការងារលើអនឡាញ និងអ្នកសិក្សាតាមអ៊ីធឺណែត។ 

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង