ចូលរួមទាញយកកម្មវិធីដែលអ្នកពេញចិត្តពី Huawei AppGallery មានឱកាសឈ្នះ P40 Pro, Nova 7i, នាឡិកាឆ្លាតវៃ GT2 និង Freebuds 3 សរុបចំនួន 36 រង្វាន់​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុន Huawei បានសម្រេចដាក់ចេញនៅទីផ្សារបច្ចេកវិទ្យាថ្មី Huawei AppGallery របស់ខ្លួននៅលើទូរសព្ទឆ្លាតស៊េរីថ្មីៗដូចជា Huawei nova 7i (279 ដុល្លារ) Huawei Y5p (99 ដុល្លារ), Huawei Y6p (139 ដុល្លារ), Huawei Y8p (219 ដុល្លារ), Huawei P40 5G (669 ដុល្លារ), Huawei P40 Pro 5G (899 ដុល្លារ) និងម៉ូដែលផ្សេងៗទៀត។ Huawei AppGallery នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាង សម្រាប់អ្នកប្រើប្រាស់កាន់តែងាយស្រួល ក្នុងការទាញយកកម្មវិធីល្បីៗ ទាំងនៅក្នុងប្រទេស និងលើពិភពលោក លឿនរហ័សទាន់ចិត្ត និងឥតគិតថ្លៃ ថែមទៀតផង។

ដោយសារសន្ទុះគាំទ្រប្រើប្រាស់ Huawei AppGallery កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនហួវៃ ក៏ផ្តល់ឱកាសឈ្នះរង្វាន់នូវ ទូរសព្ទឆ្លាតកំពូល Huawei P40 Pro, Nova 7i, នាឡិកាឆ្លាតវៃ GT2 និងកាសឥតខ្សែ Freebuds 3 សរុបចំនួន 36 រង្វាន់ និងមានទទួលបានពិន្ទុ Huawei Points រៀងរាល់ការទាញយកកម្មវិធី ឬហ្គេមដែលអ្នកពេញចិត្តពី Huawei AppGallery ចាប់ពីថ្ងៃទី 18 ខែមិថុនា រហូតដល់ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2020 ដោយគ្រាន់តែគោរពតាមលក្ខណខាងក្រោម ឬ សូមចុចតំណរភ្ជាប់នៅទីនេះ

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង