ហ្គេម Romancing SaGa Re;univerSe ត្រូវបានដាក់អោយលេងលើ Android និង iOS ទូទាំងសកលលោកហើយ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចដែលប្រិយមិត្ត បានដឹងហើយថា នៅដើមសប្ដាហ៍នេះ ក្រុមហ៊ុន Square Enix បានធ្វើការប្រកាសចេញហ្គេម RPG ថ្មី ដែលវាមានឈ្មោះថា Kingdom Hearts Dark Road។ ដោយឡែក ក្នុងពេលនេះ ក្រុមហ៊ុនខាងលើ ក៏បានធ្វើការប្រកាសចេញហ្គេម RPG ថ្មីមួយទៀត ដើម្បីដាក់អោយលេងលើ Android និង iOS នៅទូទាំងសកលលោក ដែលវាមានឈ្មោះផ្លូវការថា Romancing SaGa Re;univerSe។

ជាក់ស្ដែង ហ្គេម Romancing SaGa Re;univerSe គឺជាប្រភេទហ្គេម RPG ដែលវាទទួលបាន ការគាំទ្រច្រើន ចាប់តាំងពីពេលបាន បង្ហាញខ្លួនលើកដំបូងកាលពីខែធ្នួ ឆ្នាំ 2018 រួចមក។ ប៉ុន្តែពេលនោះ វាមានលេងតែនៅប្រទេសជប៉ុន និងប្រទេសមួយចំនួនទៀតប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Square Enix បានសម្រេចចិត្តធ្វើការប្រកាសចេញវា ដើម្បីដាក់អោយលេងលើទូរសព្ទ Android និង iOS នៅទូទាំងសកលលោក ជាផ្លូវការហើយ។ មួយវិញទៀត ប្រើសិនបើ ប្រិយមិត្តជាអ្នកនិយមចូលចិត្តលេងហ្គេមបែបវាយប្រហារនោះ លោកអ្នកនឹងពេញចិត្តជាមួយហ្គេម Romancing SaGa Re;univerSe នេះ ជាក់ជាមិនខានឡើយ។ លើសពីនេះទៅទៀត ហ្គេម Romancing SaGa Re;univerSe ថែមទាំងត្រូវបានដាក់អោយទាញយកមកលេងដោយឥតគិតថ្លៃពី Play Store និង App Store ទៀតផង។

សរុបមក ហ្គេម Romancing SaGa Re;univerSe សម្រាប់លេងនៅលើទីផ្សារសកលលោក ត្រូវបានដាក់អោយទាញយកតាមរយៈ Play Store និង App Store ជាផ្លូវការហើយ។ ដូច្នេះ ប្រសិនបើប្រិយមិត្តចង់សាកល្បងលេងហ្គេមមួយនេះ លោកអ្នកអាចចូលទៅកាន់ Play Store ឬ App Store ដើម្បីធ្វើការទាញយកបាន ឬ អាចចុចលើតំណលីងខាងក្រោមនេះ ក៏បានដូចគ្នា។

***ចុចត្រង់នេះ សម្រាប់ Android!

***ចុចត្រង់នេះ សម្រាប់ iOS!

ដោយ​ ៖ Android Police
អត្ថបទទាក់ទង