ថ្មីៗនេះ YouTube កំពុងតេស្ដសាកល្បងលើមុខងារថតវីដេអូ 15 វិនាទីនៅលើកម្មវិធីរបស់ខ្លួន​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

កាលពីពេលថ្មីៗកន្លងទៅនេះ YouTube បានចាប់ផ្ដើមធ្វើការសាកល្បងលើមុខងារថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ចុចថតវីដេអូរយៈពេល 15 វិនាទី បានភ្លាមៗចេញពីកម្មវិធីរបស់ខ្លួន ដោយវាមានលក្ខណៈស្រដៀងគ្នាទៅនឹង មុខងារថតវីដេអូនៅលើ TikTok ឬ Instagram អញ្ចឹងដែរ។ នេះអាចជាជំហានបន្ថែមមួយទៀតរបស់ YouTube ដើម្បីប្រកួតប្រជែងជាមួយកម្មវិធី TikTok ក្រោយពីបានបញ្ចេញមុខងារ “Short” ទៅឲ្យផ្ទាំង Story របស់ខ្លួន កាលពីដើមឆ្នាំនេះ។

បើយោងទៅតាមវេបសាយរបស់ YouTube ផ្ទាល់តែម្ដង បានដាក់បង្ហាញឲ្យឃើញថា មុខងារថ្មីមួយនេះ វាហាក់បីដូចជានៅលើ TikTok អញ្ចឹងដែរ ដោយអ្នកប្រើប្រាស់ទាំងអស់ អាចចុចនិងសង្កត់លើប៊ូតុងថត ដើម្បីចាប់ផ្ដើមការថតវីដេអូ ហើយអាចដកម្រាមដៃចេញ ដើម្បីផ្អាកការថតជាដើម ហើយមានរយៈពេលកំណត់ចំនួន 15 វិនាទី សម្រាប់វីដេអូនីមួយៗ។ ហេតុដូច្នេះហើយ នេះគឺមានន័យថា ប្រសិនបើចង់បង្ហោះវីដេអូរយៈវែងជាង 15 វិនាទី នឹងត្រូវការថតក្នុងកម្មវិធីកាមេរ៉ាដើមសិន ហើយទើបយកមកបង្ហោះលើកម្មវិធី YouTube តាមក្រោយបាន។ នាពេលបច្ចុប្បន្ននេះ YouTube មិនទាន់បានបញ្ជាក់ពីមុខងារផ្សេងៗដូចជា ការថែម Filters, Effects ឬ បទចម្រៀងនៅឡើយនោះទេ ដោយផ្ដោតតែនៅលើ ការធ្វើតេស្ដថតវីដេអូរយៈពេល 15 វិនាទីសិនប៉ុណ្ណោះ។ ចំណែកឯមុខងារកំពុងធ្វើតេស្ដនោះ គឺស្ថិតនៅក្នុងកន្លែងជាមួយគ្នានឹងប៊ូតុង “Record” និងប៊ូតុង “Go Live” នៃកម្មវិធី YouTube នេះ ហើយវាគ្រាន់តែបញ្ជាក់ជាប៊ូតុង “Create a Video” ផងដែរ។

***សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពី ការធ្វើតេស្ដមុខងារថតវីដេអូថ្មីនៅលើ YouTube សូមចុចទីនេះ

បើសិនជាក្រុមការងារ YouTube អាចធ្វើការតេស្ដមុខងារនេះបានជោគជ័យ ដោយមិនមានបញ្ហាអ្វីច្រើន ដូច្នេះពួកគេប្រាកដជាទម្លាក់ឲ្យប្រើនៅលើ iOS និង Android ក្នុងពេលឆាប់ៗខាងមុខនេះ ក៏អាចថាបានដែរ។ ចុះប្រិយមិត្តអ្នកអានទាំងអស់គ្នាវិញ តើយល់ឃើញយ៉ាងណាដែរ សម្រាប់ការបន្ថែមមុខងារថតវីដេអូ 15 វិនាទីនៅលើកម្មវិធី YouTube នេះ?

ដោយ​ ៖ Android Police
អត្ថបទទាក់ទង