កុំព្យូទ័រ Mac ប្រើ CPU ផ្អែកលើស្ថាបត្យកម្ម ARM របស់ Apple មិនគាំទ្រដំណើរការ Windows តាមរយៈ Boot Camp នោះទេ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួន ជាពិសេសអ្នកដែលកំពុងប្រើប្រាស់កុំព្យូទ័រ Mac ប្រហែលជាបានដឹងហើយថា តាមរយៈព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ WWDC 2020 ដែលធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple បានប្រកាសឲ្យមហាជនដឹងថា គិតចាប់ពីចុងឆ្នាំ 2020 ខាងមុខនេះតទៅ កុំព្យូទ័រ Mac នឹងចាប់ផ្តើមផ្លាស់ប្តូរទៅប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM ដែលបានអភិវឌ្ឍដោយពួកគេផ្ទាល់។ 

ជុំវិញរឿងរ៉ាវខាងលើនេះដែរ ភ្នាក់ងារសារព័ត៌មានល្បីឈ្មោះ The Verge បានរាយការណ៍មកថា អ្នកប្រើប្រាស់កុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM របស់ Apple នឹងមិនដំណើរការ Windows តាមរយៈកម្មវិធី Boot Camp បាននោះទេ។ ដូច្នេះមធ្យោបាយតែមួយគត់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដំណើរការ Windows នៅលើកុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM បាន គឺត្រូវប្រើប្រាស់កម្មវីធីនិម្មិតល្បីៗដូចជា VMWare or Parallels។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ គឺថាខណៈពេលនេះ កម្មវិធីនិម្មិតទាំងនេះមិនអាចដំណើរនៅលើកុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM នោះទេ។ ប៉ុន្តែក៏មិនមែនមានន័យថា កម្មវីធីនិម្មិតល្បីៗដូចជា VMWare or Parallels មិនអាចដំណើរការនៅលើកុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM រហូតនោះដែរ។ 

ជាក់ស្តែង តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន VMWare Fusion ក៏បានស្រង់មតិពីអ្នកប្រើប្រាស់ ថាតើកម្មវិធីរបស់ពួកគេ គួរតែមានវត្តមាននៅលើកុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM ដែរឬទេ? ត្រង់នេះហើយ ដែលធ្វើឲ្យយើងដឹងថា VMWare ក៏ដូចជាកម្មវិធីនិម្មិតផ្សេងទៀត នឹងអាចដំណើរការនៅលើកុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM បាន គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។ អញ្ចឹងសរុបមកវិញ ឧទាហរណ៍ថា នាពេលខាងមុខ ប្រព័ន្ធប្រតិបត្តិការ Windows អាចដំណើរការលើកុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM ទៅចុះ ប៉ុន្តែវាក៏មិនមែនមានភាពងាយស្រួលដូចទៅនឹងកុំព្យូទ័រ Mac ដែលប្រើប្រាស់ CPU របស់ក្រុមហ៊ុន Intel នោះដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង