Galaxy Tab S5e ទទួលបានការអាប់ដេតទៅកាន់ Android 10 ជាមួយ One UI 2.1 ដែរហើយ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងហើយថា កាលពីម្សិលមិញនេះ Samsung បានសម្រេចចិត្តធ្វើការបញ្ចេញ ការធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ជាមួយ One UI 2.1 សម្រាប់ថេប្លេត Galaxy Tab S4 LTE ជាផ្លូវការ។ ដោយឡែក មកដល់ពេលនេះ Samsung ក៏បានធ្វើការទម្លាក់កំណែអាប់ដេតឡើងទៅកាន់ Android 10 និង One UI ជំនាន់ 2.1 ថ្មីនេះ សម្រាប់ថេប្លេត Galaxy Tab S5e ដែលបានចេញក្នុងឆ្នាំមុនផងដែរ។

ពិតណាស់ Galaxy Tab S5e ម៉ូឌែលប្រើស៊ីម ទើបទទួលបានកំណែអាប់ដេតឡើងទៅកាន់ Android 10 ដែលបានពាំនាំមកនូវ One UI 2.1 ជាមួយការពង្រឹងប្រព័ន្ធសុវត្ថិភាព ប្រចាំខែមិថុនា ឆ្នាំ 2020 នេះផងដែរ។ ជាក់ស្ដែង កំណែអាប់ដេតថ្មីនេះ មានលេខ Firmware Version សម្គាល់ T725XXU1BTF7 សម្រាប់ចក្រភពអង់គ្លេស ជាមួយទំហំនៃការទាញយកប្រមាណជា 2061MB។ មិនខុសពី Galaxy Tab S4 នោះទេ ក្នុងកំណែអាប់ដេតថ្មីនេះ ក៏បាននាំយកមុខងារថ្មីៗមួយចំនួន ទៅអោយ Galaxy Tab S5e ផងដែរ ដោយមុខងារទាំងនោះរួមមានដូចជា Dark Mode, Full Screen Gestures, Digital Wellbeing, Emoji ថ្មី, Music Share, Quick Share និងមុខងារជាច្រើនផ្សេងទៀត ក៏ដូចជាបានកែប្រែ Samsung Keyboard អោយកាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត។ កាន់តែពិសេសជាងនេះទៅទៀត Galaxy Tab S5e ថែមទាំងទទួលបានការកែប្រែចលនា Animations អោយកាន់តែរលូនជាងមុន ដែលនឹងជួយអោយការប្រើប្រាស់កាន់តែ Smooth ល្អថែមមួយកម្រិតទៀត។

សូមបញ្ជាក់ផងដែរថា កំណែអាប់ដេតឡើងទៅ Android 10 និង One UI 2.1 ថ្មីនេះ Samsung បានចាប់ផ្ដើមទម្លាក់ទៅអោយចក្រភពអង់គ្លេសមុនដំបូងគេ ដោយឡែកសម្រាប់ប្រទេសមួយចំនួនទៀត រួមទាំងប្រទេសយើងផងដែរ អាចនឹងទទួលបាននៅប៉ុន្មានថ្ងៃខាងមុខនេះដូចគ្នា។ អញ្ចឹង សម្រាប់ប្រិយមិត្តដែលជាម្ចាស់ Galaxy Tab S5e អាចឧស្សាហ៍ចូលឆែកមើលកំណែអាប់ដេតថ្មីនេះ នៅក្នុង Settings បាន បើមិនទាន់ឃើញមានទេ ប្រហែលជាត្រូវរង់ចាំមើលប៉ុន្មានថ្ងៃទៀត។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង