Dell បានបង្ហាញម៉ូនីទ័រ Gaming ជំនាន់ថ្មី មានអេក្រង់កោងទំហំ 27 អ៊ីញ ជាមួយល្បឿន Refresh Rate កម្រិត 144Hz​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Dell ទើបបានសម្រេចចិត្តធ្វើការប្រកាសបង្ហាញជាផ្លូវការនូវ Monitor Gaming ជំនាន់ថ្មី មកចំនួន 2 ម៉ូឌែលផ្សេងគ្នា ផងដែរ។ ជាក់ស្ដែង Monitor Gaming ទាំង 2 ម៉ូឌែលនេះ បានបំពាក់មកជាមួយអេក្រង់មានទំហំ 27 អ៊ីញ និងអាចគាំទ្រកម្រិត Response Time ត្រឹមតែមួយ 1ms ដូចគ្នា ប៉ុន្តែវាមានកម្រិតបង្ហាញរូបភាពខុសគ្នាផងដែរ។

ជាការពិតណាស់ ម៉ូនីទ័រ Gaming របស់ Dell ទាំង 2 ម៉ូឌែលនេះ មានឈ្មោះជាផ្លូវការថា S2721HGF និង S2721DGF។ ដោយសម្រាប់ Monitor មានអេក្រង់កោង វាមានឈ្មោះថា S2721HGF ដែលបានបំពាក់មកជាមួយអេក្រង់កោងទំហំ 27 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព Full-HD 1080 ភិចសែល និងមានកម្រិត Refresh Rate ខ្ពស់ដល់ 144Hz ជាមួយកម្រិតកោងដល់ 1500R ឯណោះ ដែលពិតជាកោងងាយស្រួលក្នុងការសម្លឹងមើល។ លើសពីនេះទៅទៀត វាមានបច្ចេកវិទ្យា G-Sync របស់ NVidia ហើយមាន Response Time ត្រឹមតែមួយ 1ms ប៉ុណ្ណោះ ជាមួយកម្រិត Aspect Ratio 16:9 ដែលជាខ្នាតស្ដង់ដារ នឹងអនុញ្ញាតអោយយើងមើលវីដេអូ ឬ លេងហ្គេមបានពេញភ្នែកល្អផងដែរ។ មិនតែប៉ុណ្ណោះ វាអាចគាំទ្ររន្ធ DisplayPort 1.4 និង HDMI 1.4 និងវាមានតម្លៃខ្ទង់ ១ លាន ១២ ម៉ឺនរៀល (279.99 ដុល្លារ) ដែលវានឹងចេញលក់ជាផ្លូវការ នៅថ្ងៃទី 21 ខែសីហា ខាងមុខនេះ។

ដោយឡែក សម្រាប់ម៉ូឌែល S2721DGF ដែលមានអេក្រង់ទំហំ 27 អ៊ីញ ជាមួយ Aspect Ratio 16:9 ដូចគ្នា ប៉ុន្តែវាមិនមានអេក្រង់កោងដូច S2721HGF នោះទេ និងមានកម្រិតបង្ហាញរូបភាព 1440 ភិចសែល ហើយវាបានប្រើប្រាស់បន្ទះបង្ហាញជាប្រភេទ IPS Panel ផងដែរ។ ជាងនេះទៅទៀត វាក៏មានការគាំទ្រការប្រើជាមួយបច្ចេកវិទ្យា AMD FreeSync Premium Pro និង G-Sync ហើយមាន Response Time 1ms ជាមួយកម្រិត HDR400 ព្រមទាំងមានគាំទ្រការបង្ហាញពណ៌ DCI-P3 ដល់ 98 ភាគរយ និងនៅពេលធ្វើការភ្ជាប់តាមរន្ធ DisplayPort វាអាចគាំទ្រកម្រិត Refresh Rate ដល់ 165Hz ឬ បើភ្ជាប់តាមរន្ធ HDMI 2.0 វាផ្ដល់ល្បឿន Refresh Rate អេក្រង់ត្រឹម 144Hz ដូចទៅនឹងម៉ូឌែល S2721HGF ដែរ។ ជាចុងក្រោយ វាមានតម្លៃខ្លួនខ្ទង់ ២ លាន ២៨ ម៉ឺនរៀល (569.99 ដុល្លារ) ដែលវាអាចនឹងចេញលក់ជាផ្លូវការ នៅថ្ងៃទី 28 ខែកក្កដា ខាងមុខនេះហើយ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង