Galaxy Tab S4 LTE ចាប់ផ្ដើមទទួលបានការអាប់ដេតទៅកាន់ Android 10 ជាមួយ One UI 2.1 ជាផ្លូវការ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

សម្រាប់ Galaxy Tab S4 គឺជាថេប្លេតម៉ូឌែលកំពូល ក្នុងឆ្នាំ 2018 របស់ក្រុមហ៊ុន Samsung ដែលត្រូវបានប្រកាសចេញកាលពីអំឡុងខែសីហា ឆ្នាំ 2018 កន្លងទៅ ដោយវាមានលក្ខណៈសម្បត្តិល្អច្រើន ទាំងអេក្រង់, កម្លាំងម៉ាស៊ីន និងអាចគាំទ្រប៊ិច S-Pen សម្រាប់ប្រើប្រាស់ ឬ បញ្ជាធ្វើការងារបានច្រើន និងងាយស្រួលជាងមុន ហើយពេលនោះ ថេប្លេតនេះ គឺដំណើរដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 8.1 Oreo ចេញពីប្រអប់ស្រាប់តែម្ដង។

ជាក់ស្ដែង បន្ទាប់ពីទទួលបានបទពិសោធន៍នៃប្រើប្រាស់ជាមួយ Android 9 អស់មួយរយៈពេលមក ឥឡូវនេះ យើងទើបទទួលបានដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ Galaxy Tab S4 ម៉ូឌែលប្រើស៊ីម 4G LTE ទាំងអស់ ចាប់ផ្តើមទទួលបានការអាប់ដេតទៅកាន់ ប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយស្បែក Interface One UI ជំនាន់ 2.1 ជាផ្លូវការហើយ។ ពិតណាស់ Galaxy Tab S4 LTE ទើបទទួលបានកំណែអាប់ដេតថ្មី ឡើងទៅកាន់ Android 10 ដែលបានពាំនាំមកនូវ One UI 2.1 ជាមួយការពង្រឹងប្រព័ន្ធសុវត្ថិភាព ប្រចាំខែមិថុនា ឆ្នាំ 2020 នេះផងដែរ។ ជាក់ស្ដែង កំណែអាប់ដេតថ្មីនេះ មានលេខ Firmware Version សម្គាល់ T835XXU4CTF5 និងមិនមានការបញ្ជាក់ប្រាប់ពីទំហំ នៃការទាញយកនោះទេ។ ដោយឡែក Galaxy Tab S4 ម៉ូឌែលប្រើប្រាស់តែ Wi-Fi វិញ ក៏អាចនឹងទទួលបានកំណែអាប់ដេតថ្មីនេះ នៅប៉ុន្មានថ្ងៃខាងមុខនេះដូចគ្នាផងដែរ។ ក្នុងកំណែអាប់ដេតថ្មីនេះ ក៏បាននាំយកមុខងារពិសេសៗជាច្រើន ទៅអោយ Galaxy Tab S4 ដោយមុខងារទាំងនោះរួមមានដូចជា Dark Mode, Full Screen Gestures, Digital Wellbeing, Music Share, Quick Share និងmមុខងារជាច្រើនផ្សេងទៀត ក៏ដូចជាបានកែប្រែ Samsung Keyboard អោយកាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត។

អញ្ចឹង ប្រសិនបើប្រិយមិត្តណា ដែលកំពុងប្រើប្រាស់ Galaxy Tab S4 LTE អ្នកគួរតែឧស្សាហ៍ ចូលឆែករកមើលកំណែអាប់ដេតថ្មីនេះបាន ដោយចូលបើកកម្មវិធី Settings នៅលើថេប្លេតរបស់អ្នក ហើយចូលទៅកាន់ Software Update បើឃើញហើយ អាចចុចលើពាក្យថា Download and Install ជាការស្រេច។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង