រឿង James Bond: No Time To Die នឹងត្រឡប់មកចាក់បញ្ចាំងនៅរោងកុន បានលឿនជាងការរំពឹងទុក​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរមកនេះ ទីបំផុតខ្សែភាពយន្ដ James Bond លើកទី 25 ទទួលបានថ្ងៃចាក់បញ្ចាំងជាផ្លូវការ សាជាថ្មីម្ដងទៀតហើយ សម្រាប់ឲ្យអ្នកគាំទ្រទាំងអស់ ធ្វើការទស្សនាតាមរោងកុនដោយសេរី។ ជាការពិតណាស់ ដោយសារតែវីរុសកូវីដ 19 ត្រូវបានរីករាលដាលទូទាំងពិភពលោក ក៏បង្ខំឲ្យអាជីវកម្មតូចធំភាគច្រើន ធ្វើការផ្អាកដំណើរការជាបណ្ដោះអាសន្នសិន ហើយរួមមានបញ្ចូលទាំងរោងកុន ដែលមានមនុស្សក្បែរៗគ្នាច្រើនផងដែរ។

កាលពីពេលថ្មីៗនេះ គណនី Twitter ផ្លូវការរបស់ខ្សែភាពយន្ដ James Bond ឬ 007 ផ្ទាល់តែម្ដង បានធ្វើការបង្ហោះឲ្យអ្នកគាំទ្រដឹងថា No Time To Die នឹងត្រឡប់មកចាក់ក្នុងរោងកុនវិញ មុនពេលដែលធ្វើការប្រកាសលើកមុន ថែមទៀតផង។ ហេតុដូច្នេះហើយ ឥឡូវនេះ ខ្សែភាពយន្ដទី 25 របស់ James Bond នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះវិញ ក្នុងចក្រភពអង់គ្លេស រីឯនៅថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2020 សម្រាប់រោងកុនក្នុងសហរដ្ឋអាមេរិក។ អញ្ចឹង នេះគឺមានន័យច្បាស់ថា រោងកុននានាទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសយើង នឹងអាចចាក់បញ្ចាំងជាផ្លូវការ ក្នុងអំឡុងពេលនោះដែរ ដោយលែងតម្រូវឲ្យធ្វើការរង់ចាំ រយៈពេលយូរតទៅទៀតហើយ។ សម្រាប់វគ្គ No Time To Die នេះ គឺត្រូវបានកំណត់ឲ្យកើតឡើងក្នុងរយៈពេល 5 ឆ្នាំ បន្ទាប់ពីវគ្គមុន Spectre ជាមួយនឹងភ្នាក់ងារសម្ងាត់ 007 ត្រូវបានចូលនិវត្តន៍ទៅហើយ និងកំពុងរស់នៅក្នុងប្រទេស Jamaica ដើម្បីកំសាន្ដជីវិតថ្មីរបស់គាត់។

ជាចុងក្រោយ យើងសង្ឃឹមថាវីរុសកូវីដ 19 នឹងមិនវាយលុកខ្លាំងម្ដងទៀតទៅចុះ ដែលវាអាចធ្វើឲ្យអាជីវកម្ម បន្ដផ្អាកដំណើរការទៅមុខទៀត ព្រមទាំងធ្វើឲ្យខ្សែភាពយន្ដនានា ពន្យាពេលដល់ឆ្នាំក្រោយឯណោះ ក៏អាចថាបានដែរ។ ចុះប្រិយមិត្តទាំងអស់គ្នា តើចង់ឃើញអ្វីខ្លះនៅក្នុងរឿង No Time To Die នេះ? ចង់បានបែប Action ច្រើន, បច្ចេកវិទ្យាទំនើបថ្មីៗ ឬក៏យ៉ាងណាដែរ?

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង