រថយន្ដ Tesla Model 3 ដំឡើងថ្មីៗ នឹងត្រូវបានបន្ថែមជូនរន្ធ Type-C និងបន្ទះសាកថ្មឥតខ្សែ​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

ខុសប្លែកពីក្រុមហ៊ុនផលិតរថយន្ដដទៃទៀត ដោយក្រុមរថយន្ដអគ្គិសនី Tesla តែងតែបានអាប់ដេតជូនរថយន្ដរបស់ពួកគេជាប្រចាំ ដែលវាសំដៅទាំងទៅលើផ្នែក Software និង Hardware ថែមទៀតផង ដើម្បីធ្វើឲ្យអតិថិជនមានអារម្មណ៍ទុកចិត្ត និងរំភើបជាមួយមុខងារបន្ថែមឲ្យថ្មីៗ ជាដើម។ រហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបានដំណឹងទៀតថា Tesla Model 3 នឹងចាប់ផ្ដើមទទួលបានរន្ធ Type-C និងបន្ទះសាកថ្មឥតខ្សែ សម្រាប់រថយន្ដត្រូវបានដំឡើងថ្មីៗ ក្នុងខែមិថុនានេះតទៅ។

ការអាប់ដេតជាមួយរន្ធ Type C និងបន្ទះសាកថ្មឥតខ្សែ គឺត្រូវបានប្រទះឃើញដំបូងជាមួយរថយន្ដ Model Y ថ្មីៗ ដែលមានផលិតកម្មចាប់ពីខែមីនាក្នុងឆ្នាំនេះទៅ ដោយនាពេលឥឡូវនេះ វាក៏បានឈានទៅដល់ Model 3 ដែរហើយ។ បើយោងទៅតាមរបាយការណ៍ថ្មីមួយនេះ គឺបានបង្ហើបឲ្យដឹងថា ការអាប់ដេតថ្មីជូនរថយន្ដ Model 3 នេះ គឺត្រូវបានគិតលើការដំឡើងក្រោយពីថ្ងៃទី 4 ខែមិថុនានេះ។ ចំណែកឯអតិថិជនដែលបានជាវរថយន្ដ Model 3 ពីមុនរួចមកហើយ ក៏អាចធ្វើការអាប់ដេតគ្រឿងថ្មីទាំងនេះបានដែរ ជាមួយនឹងការបង់ប្រាក់ត្រឹមតែ 125 ដុល្លារប៉ុណ្ណោះ សម្រាប់ការបន្ថែមរន្ធ USB Type-C និងបន្ទះសាកថ្មឥតខ្សែថ្មី។ ជាការពិតណាស់ ទៅលើការដាក់បន្ថែមឲ្យ Model 3 ដំឡើងក្រោយៗនេះ គឺអាចដើម្បីចង់ទាក់ទាញអតិថិជនថ្មី ឲ្យរកជាវបានកាន់តែច្រើន បន្ទាប់ពីការរីករាលដាលនៃវីរុសកូវីដ 19 ត្រូវបានធ្វើឲ្យអាជីវកម្មលក់ចុះជាងមុន ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Tesla នៅតែអាចលក់រថយន្ដបានច្រើនគួរសម ជាមួយចំនួនរថយន្ដប្រមាណ 88,400 គ្រឿង ក្នុងរយៈពេលមួយត្រីមាសដំបូងនេះ ហើយក៏ជាពេលដែលវីរុសដ៏កាចសាហាវ កំពុងតែវាយលុកលើកដំបូងទៀត។ ដោយឡែក ការដំឡើងរថយន្ដរបស់ Tesla ត្រូវបានទម្លាក់ចុះ 2% ក្នុងត្រីមាសទី 1 កន្លងទៅនេះ ជាមួយចំនួនខ្ទង់ 103,000 គ្រឿង សម្រាប់ត្រៀមដាក់លក់ឲ្យ អតិថិជនទាំងថ្មីទាំងចាស់។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង