ព្រឹត្តិការណ៍ CES 2021 នឹងត្រូវធ្វើឡើងនៅខែមករាឆ្នាំក្រោយ ក្រោមលក្ខណៈជាការជួបជុំផ្ទាល់តែម្តង​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

នៅក្នុងឆ្នាំ 2020 នេះ ព្រឹត្តិការណ៍ធំៗជាច្រើន ត្រូវបានប្រកាសរំសាយជាបន្តបន្ទាប់ តួយ៉ាងដូចជា ព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោក MWC 2020 និង ព្រឹត្តិការណ៍ពិព័រណ៍ហ្គេមដ៏ធំ E3 2020 ក៏ត្រូវបានប្រកាសរំសាយជាផ្លូវការផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាព្រឹត្តិការណ៍ CES 2020 ដែលធ្វើឡើងកាលពីខែមករា ឆ្នាំ 2020 កន្លងទៅ មិនត្រូវបានប្រកាសរំសាយនោះទេ ព្រោះថាខណៈពេលនោះ ជម្ងឺឆ្លងដ៏កាចសហាវ COVID-19 មិនទាន់បានផ្ទុះរីករាលដាលខ្លាំងនៅឡើយ ដូច្នេះអាចចាត់ទុកថានេះគឺជាសំណាងដ៏ល្អមួយ។  

ជុំវិញរឿងរ៉ាវខាងលើនេះដែរ កាលពីយប់មិញនេះ អង្គការ Consumer Technology Association (CTA) ដែលគេស្គាល់ថាគឺជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍ CES បានបញ្ជាក់ឲ្យមហាជនដឹងយ៉ាងច្បាស់ថា ព្រឹត្តិការណ៍ CES 2021 នឹងត្រូវធ្វើឡើងនៅខែមករាឆ្នាំក្រោយនេះ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងត្រូវធ្វើឡើងក្រោមលក្ខណៈអនឡាញ និងការជួបជុំផ្ទាល់ ថែមទៀតផង។ ផ្អែកទៅតាមដំណឹង ដែលទទួលបានកន្លងមក បានបង្ហាញថា ដំណើរកាលនៃការផលិតវ៉ាក់សាំង ព្យាបាលជម្ងឺឆ្លង COVID-19 អាចនឹងត្រូវអូសបន្លាយរហូតដល់ទៅឆ្នាំក្រោយ ឯណោះ។ 

ដូច្នេះបើសិនជា ព្រឹត្តិការណ៍ CES ឆ្នាំ 2021 ពិតជាត្រូវធ្វើឡើងក្រោមលក្ខណៈជាការជួបជុំផ្ទាល់មែននោះ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា វាអាចនឹងមានផលប៉ះពាល់ទៅដល់សុវត្ថិភាពរបស់អ្នកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ បើទោះបីជាអង្គការ CTA បានបញ្ជាក់ឲ្យមហាជនដឹងថា ពួកគេនឹងធ្វើការសម្អាត, ត្រួតពិនិត្យ និងព្យាយាមរក្សារគម្លាត ក៏ដូចជាកាត់បន្ថយការប៉ះពាល់គ្រឿងអេឡិចត្រូនិចមួយចំនួនក៏ដោយ។ តែយ៉ាងណាក៏ដោយ យើងសង្ឃឹមថា អ្វីៗនឹងប្រសើរឡើងឆាប់ៗនេះ។

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង