មនុស្សកាន់តែច្រើននាក់បាន Search ពាក្យថា “គេងមិនលក់” ក្នុងអំឡុងពេលមានវីរុសកូវីដ 19 នេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ខណៈពេលដែលមនុស្សមួយចំនួន ធ្លាប់បានយល់ឃើញថា ការរក្សាខ្លួននៅក្នុងផ្ទះ គឺអាចផ្ដល់ជូនផលប្រយោជន៍បាន ដូចជានៅសល់ពេលវេលា សម្រាប់ខ្លួនឯងកាន់តែច្រើនជាងមុន ដើម្បីកែទម្លាប់មិនល្អចោល ហើយចាប់ផ្ដើមធ្វើអ្វីមួយ ដែលតែងតែចង់ធ្វើពីមុនមក ប៉ុន្ដែមិនទាន់មានពេលជាដើម។ ដោយឡែក បើយោងតាមការសិក្សាថ្មី បានដាក់បង្ហាញឲ្យឃើញថា ការ Search រកមើលពាក្យជំងឺ “Insomnia” និងពាក្យ “គេងមិនលក់” ត្រូវបានកើនឡើងយ៉ាងច្រើន គួរឲ្យកត់សម្គាល់នៅលើវេបសាយ Google ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ជាការពិតណាស់ សម្រាប់រយៈពេលនោះ គឺនៅចំពេលវីរុសកូវីដ 19 កំពុងតែរីករាលដាល ទូទាំងពិភពលោកតែម្ដង ដោយមនុស្សជាច្រើននាក់ ត្រូវតម្រូវឲ្យរក្សាខ្លួននៅក្នុងផ្ទះ ដើម្បីជួយទប់ស្កាត់នៃការឆ្លងតៗគ្នា។ ការសិក្សាឃើញថ្មីមួយ របស់ក្រុមអ្នកស្រាវជ្រាវមកពី Harvard កាលពីខែមុនកន្លងទៅនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងមុនថា ជំងឺរាតត្បាតនេះ ក៏អាចធ្វើឲ្យប៉ះពាល់ដល់ ទម្លាប់នៃការដេករបស់មនុស្សផងដែរ ព្រមទាំងឈានដល់សុខភាពផ្លូវចិត្ត ថែមទៀតផង។ ហេតុដោយសារតែ មនុស្សភាគច្រើនគិតថា ពួកគេនៅមានពេលវេលាច្រើន ហើយក៏ចាប់ផ្ដើមធ្វើការ ចូលដេកយប់ជ្រៅជាញឹកញាប់ និងមិនបានគ្រប់គ្រាន់ម៉ោងសំរាក ក៏ធ្វើឲ្យមានទម្លាប់ដេកមិនលក់នេះ តែម្ដង ហាក់បីដូចជាខាង Harvard Gazette បានសិក្សារកឃើញអញ្ចឹងដែរ។

សម្រាប់អ្នកកំពុងតែមានបញ្ហានេះ សូមព្យាយាមដេកឲ្យបានគ្រប់គ្រាន់ចំនួន 7 ទៅ 8 ម៉ោងជារៀងរាល់ថ្ងៃ ក៏ដូចជាចាប់ផ្ដើមធ្វើលំហាត់ប្រាណ, យ៉ាងហោចណាស់ ប៉ះពន្លឺព្រះអាទិត្យបាន 20 នាទីក្នុងមួយថ្ងៃ និងផ្អាកម្ហូបមិនល្អសម្រាប់សុខភាព ដូចជាពពួក Fast Food ជាដើម។ ក្រុមការងារយើងសង្ឃឹមថា វិធីទាំងអស់នៅខាងលើនេះ នឹងអាចជួយសម្រួលការដេក ដល់អ្នកទាំងអស់គ្នាបាន ហើយប្រសិនបើលោកអ្នក មានវិធីសាស្រ្ដណាល្អផ្សេងទៀត កុំភ្លេចចែករំលែកតាមរយៈប្រអប់ Comment ផង។

ដោយ​ ៖ TNW
អត្ថបទទាក់ទង