ហ្គេម Dead Cells បានដាក់អោយទាញយកពី Play Store ជាផ្លូវការហើយ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

គួររំលឹកផងដែរថា Dead Cells គឺជាប្រភេទហ្គេម RPG មានក្រាហ្វិច បែបគ្រាប់ភិចសែល ដ៏ស្រស់ស្អាត ស្រដៀងទៅនឹងហ្គេម Minecraft ដែរ ដែលវាទទួលបាន ការកោតសរសើរយ៉ាងខ្លាំង ចាប់តាំងពីពេលបាន បង្ហាញខ្លួនលើកដំបូងនៅលើ Platform មួយចំនួនរួចមក។ ជាក់ស្ដែង ឥឡូវនេះ ហ្គេមដែលធ្លាប់ទទួលបានការគាំទ្រមួយនេះ វាបានមកដល់លើ ប្រព័ន្ធប្រតិបត្តិការ Android ជាផ្លូវការហើយ។

ជាក់ស្ដែង កាលពីលើកមុន Motion Twin ដែលជាក្រុមហ៊ុនបានបង្កើតហ្គេមដ៏ល្បីមួយនេះឡើង បានធ្វើការបញ្ជាក់ប្រាប់ថាហ្គេម Dead Cells សម្រាប់លេងនៅលើស្មាតហ្វូន Android នឹងត្រូវបានដាក់អោយលេងជាផ្លូវការ នៅដើមខែមិថុនា ឆ្នាំ 2020 នេះ។ ជាការពិតណាស់ ដូចដែលពួកគេបានសន្យាទុកមុនអញ្ចឹង ខណៈពេលនេះក្រុមហ៊ុនខាងលើ បានសម្រេចចិត្តធ្វើការប្រកាសចេញហ្គេម Dead Cells ដើម្បីដាក់អោយលេង នៅលើប្រព័ន្ធប្រតិបត្តិការ Android ជាផ្លូវការហើយ។ មួយវិញទៀត ហ្គេមមួយនេះ ត្រូវបានគេដាក់អោយលេងនៅលើ iOS រួចមកហើយ ដែលវាបានដាក់លក់ក្នុង App Store ជាមួយតម្លៃខ្ទង់ 8.99 ដុល្លារផងដែរ។ ដោយឡែក សម្រាប់ស្មាតហ្វូន Android វិញ ហ្គេមមួយនេះ ក៏ត្រូវបានដាក់លក់ក្នុង Play Store ផងដែរ និងមានតម្លៃ 9.99 ដុល្លារ ដែលថ្លៃជាងនៅលើ iOS ចំនួន 1 ដុល្លារទៀតផង។

ជាចុងក្រោយ ពេលនេះហ្គេម Dead Cells សម្រាប់លេងលើទូរសព្ទឆ្លាត Android ត្រួវបានដាក់អោយទាញយកតាមរយៈ Google Play Store នៅតាមបណ្ដាទីផ្សារប្រទេសជាច្រើន រួមទាំងទីផ្សារប្រទេសកម្ពុជាយើងផងដែរ។ ដូច្នេះ ប្រសិនបើប្រិយមិត្តចង់សាកល្បងលេងហ្គេមមួយនេះ លោកអ្នកអាចចូលទៅកាន់ Play Store ដើម្បីធ្វើការទាញយកបាន ឬ អាចចុចលើតំណលីងខាងក្រោមនេះ ក៏បានដូចគ្នា។

***ចុចត្រង់នេះ ដើម្បីចូលទៅទាញយក!

ដោយ​ ៖ Android Police
អត្ថបទទាក់ទង