បារាំងកំពុងមានគម្រោងចង់បើករោងកុនវិញ ចាប់ពីចុងខែមិថុនានេះតទៅ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីសប្ដាហ៍មុននេះ រដ្ឋាភិបាលនៃប្រទេសបារាំង បានធ្វើការប្រកាសជាផ្លូវការហើយថា រោងកុននានានៅក្នុងតំបន់របស់ខ្លួន គឺអាចបើកដំណើរការជាធម្មតាវិញបានហើយ ដោយគិតចាប់ពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2020 ខាងមុននេះតទៅ។ ចំពោះការអនុញ្ញាតឲ្យបើកវិញនេះ គឺអាចបណ្ដាលមកពីប្រទះឃើញថា ចំនួនឆ្លងនៃវីរុសកូវីដ 19 ត្រូវបានកាត់បន្ថយបន្ដិចម្ដងៗហើយ ដូច្នេះប្រជាជនរបស់ខ្លួន នឹងអាចចេញទៅទីសាធារណៈ បានជាបណ្ដើរៗតែម្ដង។

កាលពីអំឡុងរយៈពេលប្រមាណជាង 3 ខែមកនេះ អាជីវកម្មទូទាំងប្រទេសជាច្រើន គឺត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ដើម្បីចូលរួមលើការទប់ស្កាត់ នៃវីរុសដ៏កាចសាហាវនេះ ប៉ុន្ដែរហូតមកដល់ពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី Édouard Philippe បានចាប់ផ្ដើមផ្ដល់សិទ្ធិឲ្យរោងកុនជាង 2,000 កន្លែង បើកសាជាថ្មីម្ដងទៀតហើយ។ ខណៈពេលដែលភោជនីយដ្ឋាន, បារ និងសួនច្បារ កំពុងបើកជាធម្មតាវិញ ជាបណ្ដើរៗដូចគ្នាផងដែរ ដោយក្រោយពីមិនប្រទះឃើញមានបញ្ហាហើយ ទើបបានបើកសាលារៀន ជាបន្ដបន្ទាប់បន្ថែម។ ចំណែកឯខ្សែភាពយន្ដ ដែលកំពុងគ្រោងនឹងចាក់បញ្ចាំងលើកដំបូង បន្ទាប់ពីមានការប៉ះពាល់ដោយវីរុសឆ្លងនេះ គឺរួមមានបញ្ចូលទាំង Tenet, The SpongeBob Movie: Sponge on the Run និង Mulan ជាដើម។

ហេតុដូច្នេះហើយ ចាប់ផ្ដើមពីចុងខែនេះតទៅ រោងកុនភាគច្រើននៅបារាំង នឹងអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួន ចូលទស្សានាបានជាធម្មតាវិញ ក្រោមការអនុញ្ញាតដោយ លោកនាយករដ្ឋមន្រ្តី Édouard Philippe ប្រកាសចេញដោយផ្ទាល់ផងដែរ។ យ៉ាងណាមិញ សម្រាប់រោងកុននៅក្នុងស្រុកយើង គឺមិនទាន់ទទួលបានដំណឹងថា នឹងត្រូវកំណត់ឲ្យបើកដំណើរការវិញ ក្នុងពេលណានៅឡើយនោះទេ។

ដោយ​ ៖ Hollywood Reporter
អត្ថបទទាក់ទង