វគ្គបន្តរបស់រឿង Sonic the Hedgehog កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ជាពិសេសអ្នកគាំទ្ររបស់ Sonic ប្រហែលជាបានទស្សនារឿង Sonic the Hedgehog រួចហើយ។ រឿងមួយនេះបានយកលំនាំតាមវីដេអូហ្គេមមានឈ្មោះដូចគ្នា ហើយវាត្រូវបានដឹកនាំដោយលោក Jeff Fowler និងចូលរួមសម្តែងដោយលោក James Marsden (Tom Wachowski), Jim Carrey (Dr. Robotnik) ក៏ដូចជាបញ្ចូលសំលេងដោយលោក Ben Schwartz (Sonic)។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ កាលពីម្សិលមិញនេះ តាមរយៈគណនី Twitter របស់ខ្លួន លោក Jeff Fowler ដែលជាអ្នកដឹងនាំរឿង Sonic the Hedgehog បានបញ្ជាក់ឲ្យមហាជនដឹងថា វគ្គបន្តរបស់រឿង Sonic the Hedgehog កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍។ ជាងនេះទៅទៀត លោក Pat Casey និង Josh Miller ក៏បានត្រលប់មកសរសេរសាច់រឿងវគ្គបន្តរឿងSonic the Hedgehog ផងដែរ។ គួរបញ្ជាក់ផងថា ខណៈពេលនេះយើងមិនទាន់ដឹងច្បាស់ថា តើលោក Schwartz និងលោក Jim Carrey នឹងត្រលប់មកវិញធ្វើការបញ្ចូលសំលេង ក៏ដូចជាដើរតួក្នុងវគ្គបន្តរបស់រឿង Sonic the Hedgehog ឬក៏យ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។

គួររំលឹកផងថា រឿង Sonic the Hedgehog បានចំណាយដើមទន់អស់ខ្ទង់ចន្លោះពី 81 ទៅ 95 លានដុល្លារ ក្នុងការផលិត ហើយវាទទួលប្រាក់ចំណូលសរុបខ្ទង់ប្រហែលជា 306.8 លានដុល្លារ (Box Office)។ Sonic the Hedgehog ត្រូវបានចែកចាយដោយផលិកកម្ម Paramount Pictures ហើយវាត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី 25 ខែមករា ឆ្នាំ 2020 កន្លងទៅ។ 

ដោយ​ ៖ Jeff Fowler
អត្ថបទទាក់ទង