យានអវកាស Crew Dragon Demo-2 របស់ SpaceX និង NASA បានផ្អាកការបង្ហោះវិញ ដោយសារតែអាកាសធាតុមិនល្អ​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

ខណៈពេលព្រឹកមិញនេះ អង្គការ NASA និង SpaceX របស់លោក Elon Musk បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះលើប្រវត្តិសាស្រ្ដថ្មី ជាមួយការបង្ហោះយានអវកាស Crew Dragon Demo-2 របស់ពួកគេ ទៅកាន់លំហផងដែរ ដោយឡែក ដោយសារតែ អាកាសធាតុមិនអំណោយផល ក៏ធ្វើឲ្យសម្រេចចិត្តពន្យាពេលបង្ហោះតែម្ដង។ ហេតុដូច្នេះហើយ ការបង្ហោះទៅកាន់លំហនៅក្នុងថ្ងៃទី 28 នេះ គឺត្រូវលើកទៅកាន់ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2020 ខាងមុខនេះវិញ ដោយការផ្សាយបន្ដផ្ទាល់ នឹងធ្វើឡើងតាមរយៈឆានែល YouTube របស់ NASA ដដែល។

អវកាសយានិកប្រចាំអង្គការ NASA លោក Bob Behnken និងលោក Doug Hurley ត្រូវជាអ្នកប្រតិបត្តិយានអវកាសនេះ (រូបនៅខាងលើ) ដើម្បីធ្វើដំណើរទៅកាន់លំហឲ្យបានជោគជ័យ ប៉ុន្ដែគួរឲ្យសោកស្ដាយមែនទែន ព្រោះតែអាកាសធាតុ ក៏សម្រេចចិត្តផ្លាស់ប្ដូរទៅជាមិនស្រួល ក្នុងរយៈពេលប្រមាណ 17 នាទី មុននឹងចាប់ផ្ដើមបង្ហោះឡើងទៅ។ បើយោងតាមសេចក្ដីប្រកាសភ្លាមៗនោះ គឺបានបញ្ជាក់ប្រាប់ថា ពួកគេត្រូវការប៉ុន្មានថ្ងៃទៀត ទើបអាចធានាបានថា អាកាសធាតុប្រែទៅជាល្អធម្មតាវិញ និងអាចបន្ដការបង្ហោះយានអវកាសសាជាថ្មី។ ជាការពិតណាស់ សម្រាប់បញ្ហាដូចបែបនេះ គឺគ្មាននរណាម្នាក់ចង់ឲ្យកើតឡើងនោះទេ ហើយអាកាសធាតុ ក៏លំបាកនឹងព្យាករណ៍ឲ្យត្រឹមត្រូវបាន 100% នោះដែរ អញ្ចឹងហើយ យើងមានតែសង្ឃឹមថា នៅថ្ងៃចុងសប្ដាហ៍នេះ ពួកគេនឹងអាចសម្រេចបាន ដោយជោគជ័យទៅចុះ។

***ដើម្បីចូលរួមទស្សនាការផ្សាយបន្ដផ្ទាល់ អំពីការបង្ហោះយាន Crew Dragon Demo-2 សូមចុចដាក់ Reminder លើវីដេអូខាងក្រោមនេះ ៖

អង្គការ NASA និង SpaceX បានប្រាប់ឲ្យដឹងហើយថា ចំពោះឱកាសបន្ទាប់ពីនេះទៀត គឺស្ថិតនៅថ្ងៃទី 30 ខែឧសភា ឆ្នាំ 2020 ឆាប់ៗខាងមុខនេះ ដោយប្រិយមិត្តទាំងអស់គ្នា អាចចូលរួមទស្សនាការផ្សាយបន្ដផ្ទាល់បាន តាមរយៈវីដេអូក្នុង YouTube នៅខាងលើនេះ។

ដោយ​ ៖ CNET
អត្ថបទទាក់ទង