Apple ទើបបញ្ចេញ iOS 12.4.7 ជំនាន់ចុងក្រោយសម្រាប់ iPhone ហួសស៊េរីមួយចំនួន​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

កាលពីម្សិលមិញនេះ Apple បានធ្វើការទម្លាក់កំណែអាប់ដេត iOS 13.5 និង iPadOS 13.5 ជំនាន់ចុងក្រោយ ទៅអោយអ្នកប្រើប្រាស់ទាំងអស់ ធ្វើការទាញយកមកតម្លើង ដើម្បីជួយសម្រួលដល់ការដោះសោដោយមុខងារ Face ID នៅពេលពាក់ម៉ាស់ អោយកាន់តែមានភាពងាយស្រួលជាងមុន សម្រាប់អ្នកប្រើប្រាស់ iPhone X ឡើងទៅ។ មិនតែប៉ុណ្ណោះ Apple ក៏បានធ្វើការបញ្ចេញកំណែអាប់ដេត iOS 12.4.7 ជំនាន់ចុងក្រោយបង្អស់ សម្រាប់ iPhone និង iPad ស៊េរីមុនៗ ផងដែរ។

ពិតណាស់ Apple ទើបបានសម្រេចចិត្តធ្វើការទម្លាក់កំណែអាប់ដេត iOS 12.4.7 ជំនាន់ថ្មី សម្រាប់ iPhone 5S, iPhone 6, iPhone 6 Plus, និងឧបករណ៍ម៉ូឌែលចាស់ៗ មួយចំនួនទៀត។ លើសពីនេះទៅទៀត ចំពោះកំណែអាប់ដេតថ្មីនេះ ក៏ត្រូវបានដាក់អោយធ្វើការអាប់ដេតសម្រាប់ iPad មួយចំនួនដូចជារួមមាន iPad Air (ជំនាន់ដំបូង), iPad mini 2 និង iPad mini 3 ផងដែរ។ យ៉ាងណា សម្រាប់ការទម្លាក់កំណែអាប់ថ្មីនេះ Apple មិនបាននិយាយច្រើន ពីអ្វីដែលបានផ្លាស់ប្តូរនៅក្នុងកំណែអាប់ដេតជំនាន់ថ្មីនេះឡើយ ឬបង្ហាញពីអ្វីដែលអ្នកប្រើប្រាស់ ត្រូវតែធ្វើការអាប់ដេតនោះដែរ។ ដោយ គ្រាន់តែបាននិយាយថា ការធ្វើបច្ចុប្បន្នភាពនេះ គឺត្រូវបានណែនាំអោយអាប់ដេតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ អោយធ្វើការអាប់ដេត ទោះបីជាវា មិនមានអ្វីដែលគួរអោយចាប់អារម្មណ៍ក៏ដោយ។ ប៉ុន្ដែ កំណែអាប់ដេតមួយនេះ ក៏បានជួយពង្រឹងបន្ថែមផ្នែកប្រព័ន្ធសុវត្ថិភាព ផងដែរ។

អញ្ចឹង នេះក៏ជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តណា ដែលជាម្ចាស់ម៉ូឌែលទូរសព្ទ iPhone ស៊េរីចាស់ៗទាំងអស់ ដោយនៅតែទទួលបានដំណែអាប់ដេតថ្មី បើទោះបីជាវាមានអាយុកាលជាង 6 ទៅ 7 ឆ្នាំហើយក៏ដោយ។ ដូច្នេះ ដើម្បីធ្វើការអាប់ដេត ប្រិយមិត្តអាចចូលទៅកាន់ Settings > General > Software Update បន្ទាប់មកចុច Download and Install ជាការស្រេច។ គួរបញ្ជាក់ថា មុននឹងធ្វើការអាប់ដេត ត្រូវប្រាកដសិនថា iPhone របស់លោកអ្នក មានថ្មចាប់ពី 50% ឡើងទៅ និងត្រូវការភ្ជាប់ Wi-Fi ផងដែរ។

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង