ទើបដាក់លក់ម៉ូឌែល Y5p តម្លៃ $99 និង Y6p តម្លៃ $139 ពេលនេះ Huawei ទទួលកក់ Y8p មួយទៀតក្នុងតម្លៃ $219 ហើយអាចមានឱកាសឈ្នះរថយន្តទំនើប Audi Q2 ភ្លាមៗ​
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

ទើបតែបង្ហាញវត្តមានស្មាតហ្វូន Huawei Y5p តម្លៃ $99 និង Huawei Y6p តម្លៃ $139 មិនបានប៉ុន្មានថ្ងៃផង ឥឡូវនេះ ក្រុមហ៊ុន Huawei ទទួលកក់ទុកមុនលើម៉ូឌែល Huawei Y8p តម្លៃ $219 ចាប់ពីថ្ងៃនេះ រហូតដល់ 28 ឧសភា 2020។ រាល់ការកក់ទុកមុន Huawei Y8p អតិជិននឹងទទួលបាន Fast Charge Power Bank ទំហំ 10000mAh និងស៊ីម Smart Copper តម្លៃ $29 ភ្ជាប់គម្រោងអ៊ីនធឺណែតធំហ្មង៎ចំនួន 12 សប្តាហ៍ (កាលបរិច្ឆេទ ទទួលស៊ីមកាតនឹងជូនដំណឹងតាមក្រោយ) និងមានឱកាសឈ្នះរថយន្ត Audi Q2 មួយគ្រឿងភ្លាមៗ។ 

Huawei Y8p ត្រូវបានកែប្រែមុខមាត់ថ្មី កាន់តែទាន់សម័យ ជាមួយនឹងរូបរាងស្តើង អេក្រង់ទំហំ 6.3” OLED HUAWEI Dewdrop Display កម្រិតបង្ហាញ FHD+ (2400 x 1080) ភ្ជាប់បច្ចេកវិទ្យាស្គេនស្នាមម្រាមដៃលើអេក្រង់ ដំបូងគេបង្អស់នៃស្មាតហ្វូនត្រកូល Y របស់ខ្លួន អមដោយ មុខងារការពារភ្នែក ដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់។ វាមានកាមេរ៉ាមុខទំហំ 16MP (ƒ/2.0) ភ្ជាប់បច្ចេកវិទ្យា AI ជំនាន់ចុងក្រោយ ធ្វើឲ្យរូបភាពស៊ែលហ្វីរបស់អ្នក កាន់តែស្អាត កាន់លេចធ្លោ ឬក៏ស៊ែលហ្វីព្រាលផ្ទៃខាងក្រោយវិញ ក៏បានដែរ។ ផ្នែកខាងខ្នង Huawei Y8p ត្រូវបានរចនាបែប 3D ជាមួយជម្រើសពីរពណ៌គឺ គ្រីស្តាល់ទឹកកក និងខ្មៅឥន្ទធនូ។ ទូរសព្ទនេះ បំពាក់កាមេរ៉ា AI ក្រោយ 3 គ្រាប់ ដែលកាមេរ៉ាមេទំហំ 48MP Hi-Res AI (f/2.0) សម្រាប់ថតប្លង់ទូទៅ គ្រប់ប្លង់ ហើយអាចថតរូបព្រាលផ្ទៃខាងក្រោយ (Portrait Mode) កាន់តែលេចធ្លោ។ មុខងារ AI Image Stabilization Night Mode (ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង 16ស្ទីល) អនុញ្ញាតឲ្យអ្នករីករាយថតរូប ពេលយប់ ឬទីងងឹត ដោយមិនចាំបាច់ស្ពាយជើងទម្រ តាមខ្លួន។ វាអាចសម្គាល់ប្លង់ថតរូប រហូតដល់ទៅ 22 ប្លង់ អាចបែងចែកដាច់នូវរូបភាព មនុស្ស សត្វ រុក្ខជាតិ ទឹកដីផ្ទៃមេឃ អគារ ម្លូបអាហារ ទេសភាព និងផ្សេងៗ។ កាមេរ៉ាទី 2 ទំហំ 8MP (f/2.4) សម្រាប់ថតប្លង់ទូលាយ (Utra-wide Angle) 120 ដឺក្រេ ថតរូបជួបជុំមិត្តភក្តិ ក្រុមគ្រួសារ ដោយមិនចាំបាច់ដើរថយក្រោយ នាំតែពិបាក។ កាមេរ៉ាទី 3 ទំហំ 2MP (f/2.4) សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ បង្កើតបានជារូបភាពប្រកបដោយការច្នៃប្រឌិត។ លើសពីនេះ Huawei Y8p អនុញ្ញាតឲ្យអ្នករីករាយថតវីដេអូ Super Slow Motion កាន់តែល្អ ជាមួយនឹងជំនាន់បច្ចេកវិទ្យា AI ចុងក្រោយ។

Huawei Y8p ត្រូវបានក្រុមហ៊ុនភ្ជាប់នូវ GPU TURBO រត់ក្នុងល្បឿន 60fps / SoC Power Consumption សម្រាប់ជំនួយ ដល់អ្នកនិយមចូលចិត្តលេងហ្គេម។ Huawei Y8p បំពាក់នូវបន្ទះឈីប Kirin 710F មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមម៉េម៉ូរីខាងក្រៅ រហូតដល់ 256GB, ដំណើរការដោយ EMUI 10.1 (Based on Android 10), ថាមពលថ្ម 4000mAh សាកថ្ម Type C, មានមុខងារ Huawei SEAMLESS AI LIFE MEETime អនុញ្ញាឲ្យអ្នកខលវីដេអូកម្រិត HD តាមរយៈទូរសព្ទ Huawei Y8p ទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសារ (ពុំទាន់មាននៅប្រទេសកម្ពុជា ដូច្នេះសូមរងចាំការ Update តាមក្រោយ) និងសម្រួលដល់ការ Screenshot កាន់តែរហ័សទាន់ចិត្ត តែម្តង តាមរយៈ មុខងារគោះលើអេក្រង់ទូរសព្ទ Screenshots (មុខងារ Knuckle Screenshots)។ Huawei Y8p ភ្ជាប់មកជាមួយនឹង Huawei AppGallery ក្នុងប្រអប់មួយសេត និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ 24, Myphsar, App កុម្ម៉ង់ម្ហូប Egets និងកម្មវិធីជាច្រើនទៀត។ 

សរុបមក បើចង់បានស្មាតហ្វូនគុណភាពល្អ ស្តើង អេក្រង់ល្អ ថតរូបបានស្អាតនោះ លោកអ្នកអាចកក់ Huawei Y8p ឥឡូវបាន ក្នុងតម្លៃត្រឹម $219 តែបើចង់បានស្មាតហ្វូនល្អ ដែលមានតម្លៃខ្ទង់ $139 អាចពិចារណាម៉ូឌែល Huawei Y6p ឬ Huawei Y5p តម្លៃ $99 ហើយអាចមានឱកាសឈ្នះរថយន្តទំនើប Audi Q2 ភ្លាមៗ ដូចគ្នាថែមទៀត។ សម្រាប់ព័ត៌មានលម្អិត សូមចុចតំណរនេះ  https://www.facebook.com/huaweimobilekh/។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង