Samsung Galaxy A31 ជំនាន់ថ្មី ភ្ជាប់ជាមួយលក្ខណៈសម្បត្តិកាន់តែប្រសើរ ក្នុងតម្លៃ 279 ដុល្លារ​
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធទូរសព្ទ Samsung Galaxy A31 មានអេក្រង់ធំល្អ ថតបានស្អាត និងមានថាមពលថ្មធំ ថែមទៀត។ ចំពោះភាពលេចធ្លោរ ពីទូរសព្ទឆ្លាត Samsung Galaxy A31 ម៉ូឌែលថ្មីនេះ មកជាមួយនឹងអេក្រង់ Super AMOLED, កាមេរ៉ាក្រោយចំនួន 4 គ្រាប់ និងកាមេរ៉ាមុខ 1 គ្រាប់ មានសមត្ថភាពថត Selfie បានល្អ។ 

សម្រាប់ម៉ូឌែល Samsung Galaxy A31 ដែលមានរូបរាង និងការឌីហ្សាញបែបថ្មី ទាក់ទាញនេះ ក្រុមហ៊ុនធ្វើការលក់ជូន អតិថិជនទាំងអស់ ក្នុងតម្លៃត្រឹមតែ 279 ដុល្លារ ប៉ុណ្ណោះ ហើយនឹងទទួលបានការថែមជូន កាដូទៀតផង។

ខាងក្រោមនេះ គឺជាលក្ខណៈលម្អិត ព្រមទាំងចំណុចពិសេសៗ ដែលអាចធ្វើឱ្យលោកអ្នកសម្រេចចិត្តបានកាន់តែច្បាស់ ក្នុងការទទួលបានស្មាតហ្វូន Samsung Galaxy A31នេះ យកមកប្រើនឹងគេ៖ 

• អេក្រង់៖ 6.4 អ៊ីញ Infinity-U 

• កម្រិតភាពច្បាស់៖ FHD+ Super AMOLED (1080 x 2400)

• កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, F2.0), 8 MP (Ultra-Wide, F2.2), 5 MP (Depth, F2.2), 5 MP (Macro, F2.4) 

• កាមេរ៉ាមុខ 1 គ្រាប់៖ 20 MP (F2.2)

• RAM ៖ 6GB

• អង្គផ្ទុក៖ 128GB (អាចបន្ថែមក្រៅបានដល់ 512 GB)

• ថាមពលថ្មធំ៖ 5000mAh

• សាកថ្មបានលឿន៖ (15 W)

• ទម្ងន់៖ 185 ក្រាម

• ដោះសោរ៖ មុខងារស្កេនស្នាមម្រាមដៃលើអេក្រង់ 

• មុខងារពិសេសផ្សេងទៀត៖ Scene Optimizer (មុខងារចាប់យកប្លង់រូបថតច្បាស់ល្អ និងបង្កើនកម្រិតពណ៌រូបថតស្រស់ស្អាត ជាមួយនឹងមុខងារ AI, AR Sticker & Stamp (មុខងារដាក់ Sticker និង Stamp បែបកំប្លែង និងគួរឱ្យស្រឡាញ់លើរូបថតរបស់អ្នក), Smart Beauty (មុខងារបន្ថែមពន្លឺ និងសម្រស់ធ្វើឱ្យរូបថតរបស់អ្នក កាន់តែស្រស់ស្អាត)

* បញ្ជាក់៖ រាល់ការជាវ Samsung Galaxy A31 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនដ៏ពិសេសដូចជា៖

• ការបញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 6 ខែ (ចាប់ពីថ្ងៃដែលបានជាវទូរស័ព្ទ)

• លេខពិសេសពី Smart Axiata តម្លៃ 54 ដុល្លារ ជាមួយនឹងកញ្ចប់ Smart ធំហ្មងចំនួន 12 សប្តាហ៍!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ សេវាបម្រើអតិថិជនរបស់យើង តាមរយៈលេខទូរសព្ទ៖ 1800-203232។

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង