Galaxy Note 9 នឹងទទួលបានមុខងារពិសេសលើ Galaxy S20 ជាច្រើន ជាមួយការអាប់ដេតទៅ One UI 2.1​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

យើងបានដឹងហើយថា លើកមុន Moderator របស់ក្រុមហ៊ុនយក្យ Samsung ប្រចាំប្រទេសកូរ៉េខាងត្បូង បានធ្វើការបង្ហើបអោយដឹងថា ការធ្វើបច្ចុប្បន្នភាពទៅកាន់ One UI 2.1 សម្រាប់ទូរសព្ទឆ្លាត Galaxy Note 9 គ្រោងនឹងបញ្ចេញដាក់អោយប្រើប្រាស់ជាផ្លូវការ នៅក្នុងខែមិថុនា ឆ្នាំ 2020 ខាងមុខនេះហើយ។

ជាក់ស្ដែង រហូតមកដល់ពេលនេះ មានប្រិយមិត្តអ្នកប្រើប្រាស់ទូរសព្ទឆ្លាត Galaxy Note 9 មិនតិចនោះទេ ដែលទទឹងរង់ចាំថ្ងៃ Samsung ធ្វើការទម្លាក់កំណែអាប់ដេត One UI 2.1 ជំនាន់ចុងក្រោយ ទៅអោយពួកគេជាផ្លូវការ។ ដោយឡែក ពេលនេះ យើងទើបទទួលបានដំណឹងថ្មីបន្ថែមទៀត អំពីមុខងារពិសេសមួយចំនួននៅលើ Samsung Galaxy S20 Series នៅក្នុង One UI 2.1 ដែល Galaxy Note 9 អាចនឹងទទួលបានផងដែរ។ ជាការពិតណាស់ មុខងារសំខាន់ៗមួយចំនួននៅលើ Galaxy S20 ដែលនឹងទម្លាក់អោយ Galaxy Note 9 តាមរយៈការអាប់ដេតទៅកាន់ One UI 2.1 នោះ រួមមានដូចជា មុខងារកាមេរ៉ា Single Take ដែលវាបានបង្ហាញខ្លួនលើ Galaxy S20 និង Galaxy Z Flip មុនគេ ក៏ដូចជាមានការកែប្រែ Interface កាមេរ៉ា Zoom ថ្មីផងដែរ។ យ៉ាងណា សម្រាប់ការអាប់ដេតទៅ One UI 2.1 នេះ Galaxy Note 9 អាចនឹងបាត់បង់មុខងារ Bixby Routines ផងដែរ។

លើសពីនេះទៅទៀត Galaxy Note 9 ក៏អាចនឹងទទួលបានមុខងារមួយចំនួនទៀតដូចជា AR Zone, Quick Share, Music Share និងបានជួយកែសម្រួល Samsung Keyboard អោយងាយស្រួលប្រើប្រាស់ជាងមុនជាដើម។ អញ្ចឹង ប្រិយមិត្តដែលជាម្ចាស់ Galaxy Note 9 ទាំងអស់ អាចនឹងទទួលបានការអាប់ដេតទៅ One UI 2.1 ជាផ្លូវការ នៅខែក្រោយនេះហើយ ដែលសល់ពេលមិនដល់ 2 សប្ដាហ៍ទៀតនោះទេ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង