Motorola មានគម្រោងបញ្ចេញទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មីមួយទៀត ក្នុងខែកញ្ញាខាងមុខនេះ?​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

ទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ដំបូងរបស់ Motorola ដែលមានការឌីហ្សាញឡើងមក ស្រដៀងគ្នាទៅនឹង ទូរសព្ទចុចប៊ូតុងដ៏ល្បីល្បាញ កាលពីជំនាន់មុន ដែលវាត្រូវបានគេហៅថា Motorola Razr នោះ អាចកំពុងត្រៀមទទួលសមាជិកថ្មី សម្រាប់ឆ្នាំ 2020 នេះហើយ។ ក្រោយពីបានប្រកាសចេញ កាលពីខែវិច្ឆិកា ឆ្នាំ 2019 កន្លងទៅ និងទើបបានដាក់លក់លើទីផ្សារជាផ្លូវការ អស់រយៈពេលជាង 3 ខែនេះ ហាក់បីដូចជា Motorola សម្រេចចិត្តផលិតទូរសព្ទបត់ខ្សែស្រឡាយក្រោយមួយទៀតផងដែរ។ 

ជាក់ស្ដែង រហូតមកដល់ពេលថ្មីៗនេះ យើងក៏ស្រាប់តែទទួលបានរបាយការណ៍ថ្មី ពីសារព័ត៌មានបរទេស Reframed Tech ដែលបានដកស្រង់ចេញពី សំដីអ្នកគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន Lenovo ប្រចាំប្រទេសអាហ្រិ្វកខាងត្បូង បានប្រាប់ថា Motorola មានគម្រោងនឹងធ្វើការបន្តបញ្ចេញ ទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ទី 2 របស់ខ្លួន ដែលត្រូវបានកែប្រែពី Motorola Razr ដោយវាអាចនឹងត្រូវបានបង្ហាញខ្លូន ក្នុងខែកញ្ញាខាងមុខទៀតផង។ យ៉ាងណាក៏ដោយ ប្រភពខាងលើ មិនបានបង្ហាញអ្វីផ្សេង ដូចជាទាក់ទងនឹងលក្ខណៈសម្បតិ្តរបស់ទូរសព្ទ Razr ជំនាន់ក្រោយនេះទេ ដែលបច្ចុប្បន្ន វាគួរតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍហើយ ដូច្នេះមែននោះ តទៅនេះ យើងនឹងអាចដឹងបាន កាន់តែច្រើនពីវាជាងនេះ តាមរយៈព័ត៌មានបែកធ្លាយ ក្នុងពេលដ៏ខ្លីខាងមុខ។ 

និយាយរួមមកវិញ Motorola អាចនឹងប្រកាសចេញ ទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មី នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ 2020 នេះ សម្រាប់ចូលមកជំនួស Rarz ជំនាន់ដំបូង ដែលវាអាចនឹងត្រូវបានរចនាឡើង ជាមួយការកែលម្អចំណុចមួយចំនួន ក៏ដូចជាមានអេក្រង់កាន់តែធុន ព្រមទាំងបំពាក់មកជាមួយ Processor ដែលមានល្បឿនលឿនជាងមុន ពិសេសនោះ គឺបញ្ហាថាមពលថ្មទូរសព្ទ តែម្តង។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង