និមិត្ត​សញ្ញា 5G នៅ​លើ Android 11 នឹង​មាន​ចំនួន 3 ប្រភេទ​រួម​មាន 5G, 5G+ និង 5Ge​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

នៅក្នុងពេលបច្ចុប្បន្ននេះ យើងបានឃើញថា បច្ចេកវិទ្យា 5G កាន់តែមានភាពទូលំទូលាយ ជាងមុនទៀត ព្រោះថាគិតមកទល់ពេលនេះ មានប្រទេសជាច្រើន កំពុងតែចាប់ផ្តើមធ្វើការ ដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ជាបណ្តើរៗហើយ ខណៈពេលដែលប្រទេសមួយចំនួនទៀត ក៏មិនទាន់បានចាប់ផ្តើមនោះដែរ។ ដោយឡែក បណ្ដាញ 5G ក៏ត្រូវតែមានប្រភេទរបស់វា ដូចបណ្ដាញ 4G ដែរ ជាក់ស្ដែងនៅក្នុងពេលថ្មីៗនេះ យើងក៏ទទួលបានដំណឹងថ្មីមួយ ដែលបានបង្ហាញពី ប្រភេទនៃនិមិត្តសញ្ញា 5G ដែលនឹងប្រើប្រាស់លើ Android 11 ទៀតផង។

ជាការពិតណាស់ បើតាមដំណឹងដែលយើងទទួលបាន នៅក្នុងពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា នៅលើ Android 11 នឹងមានការបែងចែកនិមិត្តសញ្ញា សម្រាប់បង្ហាញលើឧបករណ៍របស់អ្នក ចំនួន 3 ប្រភេទ ជាក់ស្ដែងមានដូចជា 5Ge, 5G និង 5G+ ផងដែរ។ មិនខុសទេ និមិត្តសញ្ញាទាំងនេះ វានឹងមាននៅលើ Android 11 ដើម្បីបញ្ជាក់ពីប្រភេទ បណ្ដាញ 5G ដែលឧបករណ៍របស់អ្នក បានចាប់យក ជាក់ស្ដែងនៅក្នុងនោះ សម្រាប់ 5Ge គឺមានន័យថា ជាប្រភេទនិមិត្តសញ្ញា សម្រាប់បណ្ដាញអ៊ីនធើណេត LTE Advanced Pro ឬអាចនិយាយបានថា ជាសេវា LTE កម្រិតខ្ពស់ ហេតុនេះវាគ្រាន់តែជាការ Upgrade ពីលើបណ្ដាញ LTE ប៉ុណ្ណោះ ដើម្បីធ្វើឲ្យល្បឿនឡើងដល់ 3Gbps ប៉ុន្តែវាមិនបានប្រើប្រាស់បច្ចេកវិទ្យា 5G ពេញលេញនោះទេ។ សម្រាប់សេវា 5G ពេញលេញ គឺជានិមិត្តសញ្ញា 5G និង 5G+ នេះឯង ដោយក្នុងនោះ សម្រាប់ 5G វាជាប្រភេទបណ្ដាញ 6GHz ដែលមានល្បឿនទាបជាង 5G+ ដែលតំណាងឲ្យប្រភេទបណ្ដាញ millimeter-wave ផងដែរ។

គួរបញ្ជាក់ដែរថា បើទោះជា millimeter-wave (5G+) មានល្បឿនលឿនជាង 6GHz (5G) មែន ប៉ុន្តែវាងាយនឹងត្រូវកាត់ផ្តាច់ជាង តាមរយៈដើមឈើ, ភ្លៀង និងអាចបង្ករការរំខានបាន សូម្បីតែវត្ថុតូចៗទៀតផង។ អញ្ចឹងហើយ សម្រាប់និមិត្តសញ្ញា 5G ទាំងនេះ គឺនឹងត្រូវគេប្រើប្រាស់នៅលើ Android 11 ដើម្បីបង្ហាញពីប្រភេទអ៊ីនធើណេត 5G ដែលឧបករណ៍របស់អ្នកបានចាប់យក ហើយនៅក្នុងនោះ ក៏មាននិមិត្តសញ្ញាសម្រាប់ LTE និង LTE+ ដែរ។ ដូច្នេះហើយ ការបង្ហាញនេះ វាអាចជួយអ្នកឲ្យដឹងទាក់ទងនឹង ចំណុចខាងលើនេះ នៅពេលដែល Android 11 ចេញឲ្យប្រើប្រាស់ ជាផ្លូវការផងដែរ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង