ប្រទះឃើញពុម្ពគម្រូកាណុងកាមេរ៉ាក្រោយរបស់ Galaxy Note 20+​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុននេះ តាមរយៈគណនី Twitter របស់កំពូលអ្នកចែកចាយព័ត៌មាន បែកធ្លាយដ៏ល្បីឈ្មោះ Ice Universe បានធ្វើឲ្យយើងដឹងថា Galaxy Note 20+ អាចនឹងបំពាក់មកជាមួយកាមេរ៉ាទំហំ 108MP។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈប្រភពខាងលើដដែលនេះ យើងក៏បានប្រទះឃើញរូបភាពមួយសន្លឹក ដែលបង្ហាញឲ្យយើងបានដឹងពីលក្ខណៈសម្បត្តិកាមេរ៉ារបស់ Galaxy Note 20+ បន្ថែមទៀត។ 

ផ្អែកទៅតាមរូបភាពបែកធ្លាយថ្មីមួយនេះ បានធ្វើឲ្យយើងដឹងថា Galaxy Note 20+ នឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ាក្រោយ មានរាងជាចតុកោណកែង ផ្ទុកកាមេរ៉សរុបចំនួន 3 គ្រាប់ តម្រៀបជួរពីលើចុះក្រោម គួបផ្សំជាមួយសេនស័រជំនួយថ្មី ចំនួន 2 គ្រាប់ ស្ថិតនៅពីក្រោមភ្លើង LED Flash។ ផ្អែកទៅតាមដំណឹង ដែលយើងទទួលបាន បាននិយាយថា ប្រហោងខាងលើគេបង្អស់ គឺទុកសម្រាប់ដាក់លេនទូលាយ (Ultra Wide) បន្ទាប់មកទៀតគឺលេនគោលទំហំ 108MP និងខាងក្រោមគេបង្អស់គឺលេនពង្រីក Periscope។ ជាងនេះទៅទៀត ផ្អែមតាមបញ្ជាក់របស់លោក Ice Universe បាននិយាយថា Galaxy Note 20+ នឹងមិនភ្ជាប់មកជាមួយមុខងារ Zoom 100 ដងទៀតនោះទេ។ 

បន្ថែមពីនេះ តាមរយៈដំណឹងបែកធ្លាយ បានបង្ហាញថា Galaxy Note 20+ អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.87 អ៊ីញ ជាមួយអេក្រង់ Refresh Rate 120Hz គួបផ្សំជាមួយបច្ចេកវិទ្យា LTPO ថែមទៀតផង។ លើសពីនេះទៅទៀត Galaxy Note 20+ ក៏ត្រូវបានគេរំពឹងថា នឹងភ្ជាប់មកជាមួយបន្ទះឈីប Exynos 992 / Snapdragon 865 គួបផ្សំជាមួយជម្រើស RAM ទំហំ 16GB និងថ្មទំហំ 4,500mAh ក៏ដូចជាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ស្ថិតក្រោមអេក្រង់ជំនាន់ថ្មី 3D Sonic Max របស់ Qualcomm ផងដែរ។

ដោយ​ ៖ Ice Universe
អត្ថបទទាក់ទង