Alienware ទើបបញ្ចេញ Gaming Monitor ថ្មី មានល្បឿន Refresh Rate ខ្ពស់ដល់ទៅ 360Hz​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

នាពេលថ្មីៗនេះ ក្រុមហ៊ុន Alienware ទើបបានធ្វើការប្រកាសចេញនូវ Monitor Gaming ស៊េរីថ្មី ជាមួយសម្ថភាពដ៏អស្ចារ្យ ស្រដៀងគ្នានឹង Gaming Monitor ROG Swift 360 របស់ក្រុមហ៊ុន Asus ដែលបានចេញ កាលពីដើមឆ្នាំ 2020 នេះដែរ។ ជាក់ស្ដែង Monitor Gaming ម៉ូឌែលថ្មីនេះ ត្រូវបានចូលរួមសហការដោយក្រុមហ៊ុន NVidia ដែលបានបំពាក់បច្ចេកវិទ្យា G-Sync ជំនួយដល់ការលេងហ្គេមបែបបាញ់ប្រហារកាន់តែរលូនល្អ ថែមមួយកម្រិតទៀត។

ជាការពិតណាស់ ថ្មីៗនេះ Alienware បានធ្វើការប្រកាសចេញជាផ្លូវការនូវ Gaming Monitor ជំនាន់ថ្មីមានឈ្មោះថា Alienware AW2521H ជាមួយល្បឿន Refresh Rate អេក្រង់លោតដល់កម្រិត 360Hz ពិតប្រាកដ ដែលវាមានអេក្រង់ទំហំ 25 អ៊ីញ ជាប្រភេទ IPS Panel ក្នុងកម្រិតបង្ហាញរូបភាព Full-HD 1920 x 1080 ភិចសែល និងមានភ្ជាប់មកជាមួយ បច្ចេកវិទ្យា G-Sync របស់ NVidia ទៀតផង។ ជាក់ស្ដែង សម្រាប់ Monitor មាន Refresh ចាប់ពីចន្លោះ 144Hz ទៅ 240Hz គឺវាមានលក្ខណៈពិសេសគ្រប់គ្រាន់ទៅហើយ ដែលផ្តោតលើការលេងហ្គេមភាគច្រើន ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាគេ នៅតែត្រូវការ Gaming Monitor មាន Refresh Rate ខ្ពស់ដល់ 360Hz ថែមទៀត។ ជាធម្មតា អ្នកនឹងត្រូវការ GPU ដែលមានអនុភាពខ្លាំង ដើម្បីអាចផ្ដល់ Frame Rate ខ្ពស់ ដែលអ្នកនឹងសម្គាល់ឃើញភាពខុសគ្នារវាង Monitor ធម្មតា នៅពេលអ្នកលេងហ្គេមបែបបាញ់ប្រហារ ដូចជា Overwatch ឬ CS:GO ដែលវានឹងទាញយកគុណប្រយោជន៍នៃ Monitor មាន Refresh Rate 360Hz មួយនេះ។

ជាចុងក្រោយ Alienware AW2521H 360Hz នេះ មាន Response Time ត្រឹមតែ 2.78ms ប៉ុណ្ណោះ ដែលវាមានការឆ្លើយតបលឿនជាង Monitor ឬ TV ធម្មតារហូតដល់ទៅជាង 6 ដងឯណោះ។ យ៉ាងណា ចំពោះតម្លៃ Gaming Monitor ម៉ូឌែលនេះវិញ Alienware មិនទាន់បង្ហាញប្រាប់ និងបានបញ្ជាក់ពីកាលបរិច្ឆេទនៃថ្ងៃដាក់លក់របស់វា នៅឡើយនោះទេ។

ដោយ​ ៖ TweakTown
អត្ថបទទាក់ទង