Redmi 10X ត្រូវបានបញ្ជាក់ថា នឹងប្រើប្រាស់អេក្រង់ AMOLED និងដំណើរការដោយ MIUI 12 ចេញពីប្រអប់តែម្តង​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុន Redmi ដែលជ្រកក្រោមដំបូលរបស់ Xiaomi ហាក់ទទួលបានភាពជោគជ័យ គួរឲ្យកត់សម្គាល់ នៅលើវិស័យទីផ្សារទូរសព្ទឆ្លាត បន្ទាប់ពីចេញលក់ទូរសព្ទម៉ូឌែល Redmi K30 Pro Series ជំនាន់ថ្មីរបស់ខ្លួន ជាផ្លូវការរួចមក។ លុះមកដល់មួយរយៈក្រោយមក យើងក៏បានទទួលដំណឹងមួយ ដែលបង្ហាញថា ក្រុមហ៊ុនចិននេះ គឺកំពុងត្រៀមខ្លួន ប្រកាសចេញទូរសព្ទឆ្លាត ស្ថិតក្នុងខ្សែត្រកូល X មួយម៉ូឌែលផ្សេងទៀត សម្រាប់ចូលវាយលុកទីផ្សារ ក៏ដូចជាប្រកួតប្រជែងគ្នា ជាមួយក្រុមហ៊ុនផលិតទូរសព្ទដទៃ នោះគឺ Redmi 10X Series ដែលនឹងធ្វើឡើងនៅថ្ងៃទី 26 ក្នុងខែឧសភានេះ។ 

យ៉ាងណា នៅក្នុងពេលឥលូវនេះ ស្រាប់តែមានផ្ទាំងរូបភាព Poster ផ្លូវការ អមនឹងវីដេអូ Teaser ដែលបានបង្ហោះចេញពីគណនីផ្លូវការរបស់ Redmi ផ្ទាល់ ពិតជាបង្ហាញឲ្យយើងដឹងមុន ពីលក្ខណៈសម្បតិ្តពិសេសៗបន្ថែម នៃទូរសព្ទឆ្លាតម៉ូឌែលថ្មី Redmi 10X ដែលវានឹងបំពាក់ បន្ទះបង្ហាញអេក្រង់ ជាប្រភេទ AMOLED ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាសេនស័រ សម្រាប់ស្កេនម្រាមដៃលើអេក្រង់ នេះទៀតផង។ មិនតែប៉ុណ្ណោះ តាមរយៈប្រភព TENAA ក៏ធ្លាប់បានបញ្ជាក់រួចម្តងហើយដែរ ប៉ុន្តែ ពេលនោះយើងមិនទាន់អាចកំណត់ដឹងច្បាស់ថា វាពិតជា Redmi 10X ឬទេ។ លើសពីនេះទៅទៀត Redmi 10X នឹងភ្ជាប់មកជាមួយរន្ធដាក់ស៊ីមកាត 2 ដែលអាចគាំទ្រសេវា 5G បានទាំង 2 ផងដែរ។ អ្វីដែលកាន់តែពិសស នៅលើវីដេអូ Teaser ថែមទាំងបានបង្ហាញថា ទូរសព្ទឆ្លាត Redmi ត្រកូល X ជំនាន់ថ្មីនេះ នឹងក្លាយជាម៉ូឌែលដំបូង ដែលដំណើរការដោយ ស្បែក Interface ជំនាន់ចុងក្រោយ MIUI 12 ចេញពីប្រអប់ស្រាប់ ដូច្នេះមានន័យថា មុខងារ AOD ( Always on Display) ក៏ដូចជា Live Wallpaper ថ្មីៗ នឹងមានមកជាមួយ Redmi 10X តែម្តង។ 

គួររំលឹកថា កន្លងមក យើងធ្លាប់ទទួលបានដំណឹងមួយបង្ហាញថា Redmi 10X នឹងបំពាក់មកជាមួយបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 820 អាចគាំទ្របច្ចេកវិទ្យា 5G ដែលឈីបនេះ ទទួលបានពិន្ទុសរុប ពីការធ្វើតេស្តលើកម្មវិធី AnTuTu រហូតដល់ 400,000 ពិន្ទុឯណោះ។ លើសពីនេះ វាក៏ត្រូវបានគេរំពឹងថា នឹងភ្ជាប់មកជាមួយជម្រើស RAM ទំហំ 6/8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/128/256GB ហើយអាចនឹងជាទូរសព្ទឆ្លាត ប្រភេទ 5G ដែលមានតម្លៃគួរសម ថែមទៀតផង។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង