OPPO A92 ជំនាន់ថ្មី មានរូបរាងទាន់សម័យ ជាមួយលក្ខណៈសម្បត្តិល្អច្រើន​
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

មួយរយៈក្រោយមកនេះ ក្រុមហ៊ុន OPPO ហាក់បីដូចជាមមាញឹកខ្លាំង ក្នុងការប្រកាសចេញទូរសព្ទឆ្លាតស៊េរីថ្មីៗជាច្រើន ដើម្បីប្រកួតប្រជែងលើទីផ្សារ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ។ ដោយឡែក ថ្មីៗពេលនេះ OPPO បានបញ្ចេញម៉ូឌែលថ្មីមួយទៀតគឺ OPPO A92 ដែលវាបានភ្ជាប់មកជាមួយកាមេរ៉ាក្រោយចំនួន 4 គ្រាប់ និងមានលេនកាមេរ៉ា Selfie ទម្លុះអេក្រង់។

OPPO A92 ត្រូវបានបំពាក់អេក្រង់ទំហំ 6.5 អ៊ីញ ជាប្រភេទ IPS LCD ក្នុងកម្រិតបង្ហាញរូបភាព Full-HD+ ជាមួយ Aspect Ratio 20:9។ មិនតែប៉ុណ្ណោះ វាត្រូវបានប្រើប្រាស់បន្ទះឈីប Snapdragon 665 ជាមួយរ៉េមទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យ 128GB ហើយអាចបន្ថែមទំហំផ្ទុកពីខាងក្រៅបាន និងវាអាចមានថាមពលថ្មដល់ទំហំ 5,000mAh ដែលអាចគាំទ្រមុខងារសាកថ្មល្បឿនលឿនកម្រិត 18W ផងដែរ។ បើងាកទៅមើលផ្នែកខាងក្រោយវិញ OPPO A92 បានភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 4 គ្រាប់ ស្ថិតនៅក្នុងលក្ខណៈរាងបញ្ឈរ អមមកជាមួយភ្លើង LED Flash ស្ថិតនៅខាងលើជាមួយកាមេរ៉ាតែម្ដង។ លើសពីនេះទៅទៀត ចំណែកឯកាមេរ៉ាមុខរបស់ OPPO A92 មានទំហំ 16MP រីឯកាមេរ៉ាក្រោយវិញ មួយគ្រាប់ជាលេនគោលមានទំហំ 48MP, មួយគ្រាប់ទៀតមានទំហំ 8MP ជាលេន Ultra-Wide បូកគ្រាប់ទី 3 មានទំហំ 2MP ជា Depth Sensor និងមួយគ្រាប់ចុងក្រោយគេ មានទំហំ 2MP ជា Macro លេន។

ទូរសព្ទឆ្លាត OPPO A92 ត្រូវបានដំណើរការដោយ Android 10 ជំនាន់ចុងក្រោយ និងស្រោបដោយស្បែក ColorOS 7.1 ចេញពីប្រអប់ស្រាប់តែម្ដង។ ក្រៅពីនេះ OPPO A92 បានបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ Twilight Black, ពណ៌ Stream White និងពណ៌ Aurora Purple ហើយចំពោះតម្លៃ OPPO ក្នុងប្រទេសយើង នឹងបង្ហាញពេលឆាប់ៗខាងមុខ។

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង