នេះជារថយន្ដទំនើប Porsche 911 Targa ស៊េរីឆ្នាំ 2021 មានតម្លៃខ្ទង់ ១២ ម៉ឺនដុល្លារឡើងទៅ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីល្បាញ Porsche បានធ្វើការប្រកាសចេញនូវ រថយន្ដទំនើបស៊េរីថ្មីៗ សម្រាប់ឆ្នាំ 2021 ជាផ្លូវការហើយ ដោយពួកវាត្រូវជាម៉ូឌែល 911 Targa 4 និង 4S ជាមួយតម្លៃប្រមាណជាង១២ ម៉ឺនដុល្លារឡើងទៅ នៅពេលដាក់លក់ ក្នុងពេលខាងមុខនេះ។ យើងក៏បានដឹងផងថា ពួកវាមានសមត្ថភាពបិទបើកដំបូលបាន ដោយចំណាយរយៈត្រឹមតែ 19 វិនាទីប៉ុណ្ណោះ និងមានប្រភេទលេខដៃ។

សម្រាប់ម៉ូឌែលថ្មីៗទាំងពីរនេះ គឺមានភ្ជាប់មកជាមួយម៉ាស៊ីន ដែលធ្វើឲ្យពួកវារត់បានកង់ទាំងអស់ និងជាប្រភេទ 3.0-Liter ប្រភេទ Twin-Turbo ដោយម៉ូឌែល Targa 4 អាចជាន់ពីល្បឿន 0 Km/h ដល់ 96 km/h ក្នុងរយៈពេល 4 វិនាទីបាន ជាមួយកម្លាំងសេះ 379 HP, កម្លាំងបង្វិលជុំ 331 lb-ft of torque និងមានល្បឿនរត់កំពូលដល់ 288 km/h ឯណោះ។ ដោយឡែក ចំពោះម៉ូឌែល Targa 4S វិញនោះ វាមានកម្លាំងសេះ 443 HP, កម្លាំងបង្វិលជុំ 390 lb-ft of torque និងមានល្បឿនរត់កំពូលដល់ 302 km/h ដែលអាចជាន់ពីល្បឿន 0 Km/h ដល់ 96 km/h ក្នុងរយៈពេល 3.4 វិនាទីតែប៉ុណ្ណោះ។

រថយន្ដទំនើបទាំងពីរម៉ូឌែលនេះ សុទ្ធតែមានភ្ចាប់មកជាមួយបច្ចេកវិទ្យា Porsche Traction Management សម្រាប់ការពារចរន្ដរត់របស់ម៉ាស៊ីន និងបច្ចេកវិទ្យា Wet Mode សម្រាប់ជួយការពារការបើកបរ នៅពេលកំពុងមានភ្លៀងធ្លាក់។ លើសពីនេះ របាដែកនៅចំពាក់កណ្ដាលរបស់ពួកវានោះ គឺមានទាំងជម្រើសពណ៌ទឹកប្រាក់ និងពណ៌ខ្មៅ ដោយក្រុមហ៊ុន Porsche បានបញ្ជាក់ប្រាប់ថា ដំបូលក្រណាត់របស់រថយន្ដនេះ មានមុខងារជួយកាត់បន្ថយសម្លេងរំខានបាន ថែមទៀតផង។

នាពេលបច្ចុប្បន្ននេះ រថយន្ដទំនើប Porsche 911 Targa 4 និង 4S កំពុងតែដាក់ឲ្យកម្ម៉ង់ជាបណ្ដើរៗហើយ នៅឯសហរដ្ឋអាមេរិក ដោយត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្ដើមដាក់លក់ជាផ្លូវការ នៅចុងឆ្នាំ 2021 នេះតែម្ដង។ ខណៈពេលដែលម៉ូឌែល Targa 4 មានតម្លៃខ្លួនខ្ទង់ 119,300 ដុល្លារ រីឯម៉ូឌែល Targa 4S មានតម្លៃខ្លួនខ្ទង់ 135,200 ដុល្លារផងដែរ។ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះរថយន្ដស៊េរីថ្មីរបស់ Porsche នេះ?

ដោយ​ ៖ The Drive
អត្ថបទទាក់ទង