ទស្សនាវីដេអូ Gameplay ថ្មីរយៈពេល 18 នាទីរបស់កំពូលហ្គេម Ghost of Tsushima​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីចុងខែមេសាកន្លងទៅ ក្រុមហ៊ុន Sony Interactive Entertainment (SIE) ក៏ដូចជាស្ទូឌីយោផលិតហ្គេម Sucker Punch បានប្រកាសឲ្យយើងបានដឹងសារជាថ្មីថា កំពូលហ្គេម Ghost of Tsushima នឹងត្រូវបញ្ចេញលក់ជាផ្លូវការ នៅថ្ងៃទី 17 កក្កដា ឆ្នាំ 2020 ខាងមុខនេះ។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈព្រឹត្តិការណ៍ពិសេស State of Play ក្រុមហ៊ុន SIE បានធ្វើការបញ្ចេញវីដេអូ Gameplay ថ្មីមួយរបស់ហ្គេម Ghost of Tsushima មានរយៈពេលប្រហែលជាជាង 18 នាទី។ 

តាមរយៈវីដេអូ Gameplay ថ្មីមួយនេះ បានបង្ហាញឲ្យយើងបានឃើញពីទេសភាពជាច្រើនកន្លែង ស្ថិតនៅក្នុងដែនដីកោះ Tsushima នៃប្រទេសជប៉ុន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាក្នុងហ្គេម Ghost of Tsushima មិនបានភ្ជាប់មកជាមួយផែនទី សម្រាប់បង្ហាញផ្លូវឲ្យអ្នកលេងដើរតាមនោះទេ ប៉ុន្តែជំនួសមកវិញដោយខ្យល់បក់ទៅវិញ។ លើសពីនេះទៅទៀត សត្វកញ្រ្ជោង និងសត្វចាបមួយចំនួន ក៏មានតួនាទីនាំផ្លូវអ្នកលេងទៅកាន់ទីកន្លែងអាថ៌កំបាំង ផងដែរ។ តាមរយៈវីដេអូនេះដែរ ក៏បានបញ្ជាក់ឲ្យយើងដឹងថា នៅពេលដែលអ្នកលេងបានរកឃើញទីកន្លែងណាមួយ ពួកគេនឹងមានសិទ្ធិត្រលប់មកទីកន្លែងនោះវិញតាមរយៈមុខងារ Fast Travel។ 

កាន់តែពិសេសថែមទៀតនោះ អ្នកលេងក៏មានសិទ្ធិអាចធ្វើការផ្លាស់ប្តូរ ឈុតសំលៀកបំពាក់ខាងក្រៅរបស់តួអង្គ Jin Sakai ថែមទៀតផង។ មិនទាន់អស់នោះទេ Ghost of Tsushima ក៏បានភ្ជាប់មកជាមួយមុខងារ Photo Mode ដែលអនុញ្ញាតឲ្យអ្នកលេង អាចធ្វើការផ្តិតយករូបភាពទេសភាពនៅក្នុងហ្គេមផងដែរ។ គួរបញ្ជាក់ផងថា កំពូលហ្គេមផ្តាច់មុខមួយនេះ អាចលេងបានតែនៅលើម៉ាស៊ីនហ្គេម PS4, PS4 Slim និង PS4 Pro តែប៉ុណ្ណោះ។

ដោយ​ ៖ Sony Interactive Entertainment
អត្ថបទទាក់ទង