កំណែអាប់ដេតកម្មវិធី TamNeak ជំនាន់សាកល្បង 1.0.6 ទទួលបាន UI ថ្មីប្លែក និងដំណើរការរលូនជាងមុន​
ដោយ​ ៖ ឡេង | 4 ខែមុន SHARE

 

ប្រិយមិត្តភាគច្រើនប្រាកដជាដឹងហើយថា កម្មវិធី TamNeak ផ្ដល់ជូននូវបទពិសោធន៍ពិសេសជាមួយបរិយាកាសថ្មីនៃការប្រើប្រាស់កម្មវិធីបណ្ដាញសង្គម ក្នុងស្រុករបស់យើងផ្ទាល់តែម្ដង សម្រាប់ការចែករំលែកចំណេះដឹងបច្ចេកវិទ្យា ការបង្ហោះរូបភាពស្អាតៗថតចេញពីទូរសព្ទឆ្លាតនានា ជាមួយសម្លេងពិពណ៌នារូបភាពទាំងនោះ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ជាមួយអ្នកដទៃបាន។  លើសពីនេះទៅទៀត លោកអ្នកក៏ទទួលបានព័ត៌មានបច្ចេកវិទ្យាប្រចាំថ្ងៃ ក្រោមទម្រង់ប្រធានបទជាច្រើនប្រភេទ ឲ្យបានកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត អមដោយផ្ទៃប្រើប្រាស់ UI មានភាពទាក់ទាញ, សាមញ្ញ, និងស្រស់ស្អាតមែនទែន។ បន្ទាប់ពីក្រុមការងារយើង ក៏ដូចជាមានការចូលរួម ពីក្រុមអភិវឌ្ឍកម្មវិធីខាង Kravanh Eco Technology បានខិតខំព្យាយាមកែតម្រូវ និងបន្ថែមមុខងារថ្មីៗទៅឲ្យកម្មវិធី TamNeak អស់រយៈពេលជាច្រើនខែមក ដោយនាពេលឥឡូវនេះ យើងបានទម្លាក់កំណែអាប់ដេតថ្មីមួយទៀត ដែលត្រូវជាជំនាន់សាកល្បង 1.0.6 ឲ្យធ្វើការទាញយកដោយសេរីហើយ។

មុខងារថ្មីៗ និងការជួសជុលកំហុសនៅក្នុង Tamneak ជំនាន់សាកល្បង 1.0.6 មានដូចជា:

- ផ្ទាំង “ទំព័រដើមរបស់អ្នក” ត្រូវបានផ្លាស់ប្ដូររចនាបថថ្មី ឲ្យកាន់តែងាយស្រួលមើលជាងមុន

- ផ្ទាំងបង្ហោះជា “សកល” និងផ្ទាំងបង្ហោះជា “មិត្តភក្ដិ” បានប្ដូរទីតាំងមកនៅរបាខាងក្រោមវិញ ដើម្បីឲ្យបែងចែកបានកាន់តែល្អ

- និងមានល្បឿនដំណើរការកម្មវិធីល្អប្រសើរជាងមុន

គួរបញ្ជាក់ឲ្យប្រិយមិត្តបានដឹងមុនផងថា ដោយសារតែកម្មវិធី TamNeak កំពុងតែស្ថិតនៅជំនាន់សាកល្បងប៉ុណ្ណោះ ដូច្នេះហើយវាអាចនឹងនៅមានចំណុចខ្វះខាតនៅឡើយ។ ប្រសិនបើអ្នកទាំងអស់គ្នា បានស្វែងរកឃើញកំហុសណាមួយ នៅលើកម្មវិធី TamNeak ក្នុងពេលកំពុងតែប្រើប្រាស់នោះ សូមធ្វើការផ្ដល់ជាដំណឹងជូនក្រុមការងារយើង តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ TamNeak ឬក៏ រាយការណ៍តាមរយៈកម្មវិធីផ្ទាល់តែម្ដង ដូចដាក់បង្ហាញក្នុងរូបភាពខាងក្រោមនេះ។

 

***ដើម្បីធ្វើការទាញយក APK របស់កម្មវិធី TamNeak ជំនាន់សាកល្បង 1.0.6 មកដំឡើងប្រើ សូមចុចទីនេះ

របៀបដំឡើង ឬ អាប់ដេតពីជំនាន់មុន ៖ អាចធ្វើការទាញយកឯកសារ APK តាមរយៈតំណរភ្ជាប់ខាងលើ មកក្នុងទូរសព្ទឆ្លាតប្រភេទ Android របស់អ្នក នៅពេលទាញយករួចហើយ សូមបើកឯកសារនោះ រួចចុចលើពាក្យថា Install ដោយរង់ចាំបន្ដិច នោះកម្មវិធី TamNeak បានដំឡើងបានដោយជោគជ័យតែម្ដង។ ចំពោះអ្នកកំពុងតែប្រើប្រាស់នៅលើជំនាន់មុន និងកំពុងជួបប្រទះបញ្ហានានានោះ មុននឹងធ្វើការអាប់ដេតកម្មវិធីឬក៏តម្លើងជំនាន់ថ្មីនេះនេះ ដាច់ខាតត្រូវលុបកម្មវិធីចាស់ចោលជាមុនសិន សឹមដំឡើងឯកសារ APK ថ្មីនេះ តាមក្រោយជាការស្រេច ដើម្បីទទួលបានបទពិសោធន៍ថ្មីរបស់ Tamneak។

បញ្ជាក់:  កម្មវិធី TamNeak នឹងដាក់ឲ្យទាញយកពី App Store និង Play Store នៅក្នុងពេលឆាប់ៗខាងមុខនេះ។

សាជាថ្មីម្ដងទៀត ក្រុមការងារយើង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកទាំងអស់គ្នា ដែលបានផ្តល់ការគាំទ្រ រង់ចាំ និងផ្តល់មតិរិះគន់ក្នុងន័យស្ថាបនា ដល់កម្មវិធី TamNeak របស់យើង។ ពួកយើងនឹងព្យាយាមដុសខាត់កម្មវិធីនេះ ឲ្យកាន់តែប្រសើរ មានភាពត្រឹមត្រូវ និងបន្ថែមមុខងារថ្មីៗចូលទៅក្នុងនោះ នៅពេលឆាប់ៗខាងមុខនេះទៀត។ សូមអរគុណ!

សម្រាប់ព័ត៌មានលម្អិតបន្ថែមពីមុខងារសំខាន់ៗរបស់ “TamNeak” : សូមចុចត្រង់នេះ

តាមអ្នក តាមខ្ញុំ តាមយើងទាំងអស់គ្នា #Tamneak

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង