អ្នកវិទ្យាសាស្រ្ដជំនាញម្នាក់ព្រមានថា ដុំថ្មយកមកពីភពអង្គារ អាចមានផ្ទុកនូវមេរោគថ្មីបាន​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ក្រោយពីទទួលបានព័ត៌មានជាផ្លូវការ អំពីវត្តមានរបស់យាន UFO កាលពីសប្ដាហ៍មុននេះហើយ ដោយមកដល់ពេលថ្មីៗនេះ NASA និងអ្នកវិទ្យាសាស្រ្ដជំនាញម្នាក់ បានធ្វើការលើកយកមូលហេតុមួយថា យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះដុំថ្មដែលចង់យកមកពីភពអង្គារ ព្រោះពួកវាអាចរក្សានូវមេរោគប្រភេទថ្មី ថែមទៀតផង។ ចំណែកឯដុំថ្មយកមកពីភពអង្គារ ដោយយាន Mars 2020 នឹងត្រូវពិនិត្យមើលឲ្យច្បាស់ ហាក់បីដូចជារីវុស Ebola អញ្ចឹងដែរ ដោយនៅពេលវាត្រឡប់មកកាន់ផែនដីវិញ។

នេះជាការបញ្ជាក់ប្រាប់ពីលោក Scott Hubbard ដែលត្រូវជាសាស្រ្តាចារ្យផ្នែកអាកាសចរណ៍ និងអវកាសយានិកម្នាក់ នៅក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ ដោយប្រកាសចេញពីគម្រោងការពារផែនដី “Planetary Protection” តែម្ដង។ គាត់បាននិយាយថា អវកាសយានិកណា ដែលធ្វើដំណើរទៅកាន់ភពអង្គារ ក្នុងពេលខាងមុខនេះ នឹងត្រូវរក្សាទុកដាច់ដោយឡែកពីគេ នៅពេលត្រឡប់មកផែនដីវិញ នោះគឺហាក់បីដូចជាអវកាសយានិក ដែលធ្វើដំណើរទៅកាន់ភពព្រះច័ន្ទដែរ។ ទោះបីជាយ៉ាងណាក្ដី គម្រោងបញ្ចូនមនុស្សទៅកាន់ភពអង្គារ គឺត្រូវបានរំពឹងទុកថា នឹងធ្វើឡើងនៅដើមឆ្នាំ 2035 ឯណោះ ប៉ុន្ដែចំពោះគម្រោងបង្ហោះយាន ឲ្យទៅយកដុំថ្មពីភពក្រហមនោះ អាចត្រូវចាប់ផ្ដើមក្នុងរយៈពេល ប៉ុន្មានឆ្នាំខាងមុខនេះហើយ។ បើសិនជាដុំថ្មនៅលើភពអង្គារ មានអាយុកាលជាងរាប់លានឆ្នាំ និងមានភាគរយតិចណាស់ថា ពួកវានៅមានផ្ទុកសារធាតុមានជីរិត ដូចជាមេរោគយ៉ាងណាក្ដី ប៉ុន្ដែការពិនិត្យមើលឲ្យច្បាស់ទុកមុន គឺជាវិធីដ៏ល្អបំផុត នេះបើយោងតាមមតិរបស់លោក Scott Hubbard បានលើកឡើងមក។

ហាក់បីដូចជា ការព្រួយបារម្ភចំពោះផែនដីរបស់យើងដែរ ដោយអវកាសយានិកទាំងអស់ ក៏ត្រូវធានាយ៉ាងច្បាស់ថា មិនត្រូវឲ្យមានមេរោគពីភពយើង ទៅឆ្លងនៅលើភពអង្គារបាន ដោយនៅពេលបញ្ចូនយានទីនោះជាដើម។ ចុះប្រិយមិត្តទាំងអស់គ្នាវិញនោះ តើមានមតិយ៉ាងណាដែរ ចំពោះប្រធានបទមួយនេះ? តើជឿថាភពអង្គារអាចនឹងនៅមានផ្ទុកមេរោគ ឬ សារធាតុមានជីវិតដែរឬទេ?

ដោយ​ ៖ Daily Mail
អត្ថបទទាក់ទង