យើងត្រូវការវ៉ាក់សាំង 14 ពាន់លានសឺរ៉ាង ដើម្បីបញ្ឈប់វីរុសកូវីដ 19 បាន បើយោងតាមការព្យាករណ៍របស់លោក Bill Gates​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

កាលពីជាងមួយខែមុននេះ លោក Bill Gates បានរំពឹងទុកថា  វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា ឬ កូវីដ 19 នឹងអាចសម្រេចបានជាបណ្ដើរៗ យ៉ាងហោចណាស់តិចជាង 18 ខែខាងមុខតទៅ ហើយអ្នកជំនាញផ្នែកថែទាំសុខភាព និងបុគ្គលិកសំខាន់ៗក្នុងមន្ទីរពេទ្យនានា អាចទទួលបានការតេស្ដចាក់ការងារមុន ទើបដល់ពេលសម្រាប់ឲ្យប្រជាជនទូទៅ។ រហូតមកដល់ពេលថ្មីៗនេះ គាត់ក៏បានធ្វើការព្យាករណ៍ម្ដងទៀតថា បន្ទាប់ពីសម្រេចបានជោគជ័យហើយ នោះពិភពលោកទាំងមូល នឹងអាចត្រូវការរហូតដល់ទៅ 14 ពាន់លានវ៉ាក់សាំងឯណោះ ដើម្បីឲ្យវីរុសដ៏កាចសាហាវនេះ បាត់បង់ទៅវិញបាន។

បើយោងតាមរបាយការណ៍របស់លោក Bill Gates កាលពីចុងខែមេសាកន្លងទៅនេះ គឺបានបញ្ជាក់ឲ្យដឹងថា ការបង្កើតវ៉ាក់សាំងនឹងត្រូវការចំណោយពេល ជាច្រើនខែ ឬក៏ ប៉ុន្មានឆ្នាំឯណោះ ហើយក៏ត្រូវការយ៉ាងតិចចំនួន 7 ពាន់លានវ៉ាក់សាំង ឬឡើងដល់ 14 ពាន់លានវ៉ាក់សាំង ប្រសិនបើវាមានជា 2 ប្រភេទផងដែរ។ លើសពីនេះទៅទៀត បន្ទាប់ពីអ្នកជំនាញផ្នែកថែទាំសុខភាព ទទួលបានការចាក់វ៉ាក់សាំងនេះមុនហើយ ដូច្នេះប្រទេសទាំងឡាយណា ដែលមានសភាពខ្វះខាតច្រើន នឹងអាចមានឱកាសចាក់ការពារ មុនប្រទេសដទៃទៀត ព្រោះតែពួកគេងាយនឹងរងគ្រោះពីការឆ្លងលឿនជាង។ ជាការពិតណាស់ លោក Bill Gates ក៏យល់ឃើញដែរថា ការបង្កើតវ៉ាក់សាំង ដែលមានប្រសិទ្ធិភាព និងមានសុវត្ថិភាព គឺត្រូវការភាពខិតខំព្យាយាមច្រើន ដោយធនធានផលិត, កន្លែងរក្សាទុក និងការដឹកជញ្ជូនឲ្យបានល្អបំផុត ដូច្នេះវាតម្រូវឲ្យមានការសហការគ្នា ទូទាំងពិភពលោកតែម្ដង។

ជាចុងក្រោយ គាត់បានលើកឡើងមកថា វ៉ាក់សាំងប្រមាណជាង 115 ប្រភេទខុសៗគ្នា គឺត្រូវបានកំពុងធ្វើតេស្ដជាបណ្ដើរៗហើយ ប៉ុន្ដែគាត់បានប្រទះឃើញមានខ្ទង់ 8 ទៅ 10 វ៉ាក់សាំងក្នុងនោះ ផ្ដល់នូវសង្ឃឹមជាងគេ។ គិតមកដល់ពេលបច្ចុប្បន្ននេះ ករណីឆ្លងសរុបនៃវីរុសកូរ៉ូណា បានកើនឡើងដល់ខ្ទង់ 3,303,296 ករណីហើយ រួមទាំងចំនួនជាឡើងវិញចំនួនខ្ទង់ 1,039,588 ករណី និងចំនួនស្លាប់ខ្ទង់ 235,290 ករណី នៅជុំវិញពិភពលោក។

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង