ក្រសួងការពារជាតិសហរដ្ឋអាមេរិក ទើបបញ្ចេញវីដេអូដាក់បង្ហាញពីយាន UFO ជាផ្លូវការ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

តើប្រិយមិត្តអ្នកអានទាំងអស់គ្នាធ្លាប់ជឿថា មានមនុស្សភពផ្កាយដែរឬទេ? ចុះប្រសិនបើយាន UFO វិញនោះ? បើទោះបីជាជឿឬមិនជឿក្ដី កាលពីយប់មិញនេះ ជាទីបំផុត The Pentagon ត្រូវជាក្រសួងការពារជាតិ នៃសហរដ្ឋអាមេរិក បានសម្រេចចិត្តបានបញ្ចេញវីដេអូ ដាក់បង្ហាញនូវយានមិនស្គាល់អត្តសញ្ញាណ ដែលថតដោយអាកាសយានិក កងទ័ពជើងទឹករបស់ខ្លួនហើយ។ ស្របនឹងពេលបញ្ចេញវីដេអូជាផ្លូវការនេះ ក្រសួងការពារជាតិ នៃសហរដ្ឋអាមេរិក បានទទួលស្គាល់ថា នោះគឺពិតជាមិនមែនយន្ដហោះ នៅលើផែនដីនោះទេ ដោយបញ្ជាក់វាជាយានមិនស្គាល់អត្តសញ្ញាណ ឬ មនុស្សភាគច្រើនអាចនិយាយបានថាជាយាន UFO របស់មនុស្សភពផ្កាយ។

ចំណែកឯវីដេអូទាំងអស់នោះ គឺមានសរុបចំនួន 3 វីដេអូ ហើយពួកវាត្រូវបានលេចធ្លាយ នៅលើអ៊ីនធើណេត កាលពីឆ្នាំ 2007 និងឆ្នាំ 2017 ដែលត្រូវបានថតផ្ទាល់កាលពីខែវិច្ឆិកា ឆ្នាំ 2004 និងនៅខែមករា ឆ្នាំ 2015 ផងដែរ។ បើយោងតាមអាកាសយានិកម្នាក់ បាននិយាយប្រាប់ទៅកាន់ ក្រុមសារព័ត៌មានរបស់ The News York Times ថា វាមានល្បឿនលឿនខ្លាំង ដែលគាត់មិនធ្លាប់ឃើញពីមុនមកឡើយ ខណៈពេលដែលពួកគេថតយាននោះជាប់ កាលពីអំឡុងឆ្នាំ 2004 នៅលើ ជាមួយរយៈចម្ងាយប្រមាណ 160 គឺឡូម៉ែត្រ នៅលើមហាសមុទ្រប៉ាស៊ិហ្វិក។ ហេតុដោយសារតែ យានដែលបានថតជាប់នោះ គឺមានល្បឿនលឿនខ្លាំង និងមានរូបរាងចម្លែកខុសប្លែកពី បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត កាលពីអំឡុងឆ្នាំនោះ ទើបបានជាកើតមានការសង្ស័យបែបនេះ។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចទស្សនាវីដេអូទាំងនោះបាន តាមរយៈខាងក្រោមនេះ ជាមួយនឹងចលនាហោះហើរ មិនដូចជាយានរបស់មនុស្សយើងឡើយ។

ក្រោយពីបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយទីបំផុត ក្រសួងការពារជាតិ នៃសហរដ្ឋអាមេរិក បានប្រកាសប្រាប់ថា ពួកវាជាយានមកពីភពក្រៅហើយ ពីព្រោះមិនអាចចាប់យកអត្តសញ្ញាណបាន ព្រមទាំងមិនដឹងថាមកពីណាតែម្ដង។ ចុះសម្រាប់ប្រិយមិត្តអ្នកវិញនោះ តើយល់ឃើញយ៉ាងណាដែរ ចំពោះវីដេអូទាំងអស់នេះ? តើជឿដែរឬទេថាយាន UFO របស់មនុស្សភពផ្កាយ ធ្លាប់មកដល់ផែនដីពិតមែន?

ដោយ​ ៖ CNN
អត្ថបទទាក់ទង