Apple បានបញ្ចេញ iOS 13.4.1 និង iPadOS 13.4.1 ជាផ្លូវការ ដើម្បីជួសជុលបញ្ហាលើ Bluetooth និងកម្មវិធី FaceTime​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ Apple បានធ្វើការទម្លាក់កំណែអាប់ដេត iOS 13.4.1 និង iPadOS 13.4.1 ជំនាន់ចុងក្រោយ ទៅអោយអ្នកប្រើប្រាស់ ធ្វើការទាញយកមកតម្លើង បន្ទាប់ពីបានធ្វើការត្រួតពិនិត្យឃើញថា នៅសល់កំហុសឆ្គងមួយចំនួនទៀត ដែលនៅមាននៅលើ iOS 13 ជំនាន់មុនៗមក។ កំណែអាប់ដេតចុងក្រោយនេះ បានចូលមកជួសជុលបន្ថែមលើបញ្ហា កម្មវិធី “FaceTime” និងបានជួសជុលលើមុខងារមួយចំនួន សម្រាប់អ្នកប្រើប្រាស់ ផងដែរ។

ជាការពិតណាស់ ប្រព័ន្ធដំណើរការ iOS 13.4.1 គឺជាកំណែអាប់ដេតជំនាន់ចុងក្រោយ ដោយវាបានធ្វើការកែប្រែចន្លោះប្រហោង និងបញ្ហាជាច្រើនដែលកើតមានឡើងនៅលើ iOS 13.4 ជំនាន់មុន។ លើសពីនេះទៅទៀត សម្រាប់អ្នកប្រើប្រាស់ iPad ការធ្វើបច្ចុប្បន្នភាព iPadOS 13.4.1 ថ្មីនេះ បានដោះស្រាយបញ្ហាមួយនៅលើ iPad Pro 11 អ៊ីញ ជំនាន់ទី 2 និង iPad Pro 12.9 អ៊ីញ ជំនាន់ទី 4 ដែលមិនអាចបើក Flashlight បាន នៅពេលចុចប៉ះប៊ូតុងនៅក្នុង Control Center រឺនៅលើផ្ទាំង Lock Screen ជាដើម។ បន្ថែមពីនេះ ការធ្វើបច្ចុប្បន្នភាពទៅប្រព័ន្ធប្រតិបត្តិការជំនាន់ iOS 13.4.1 សម្រាប់ iPhone និង iPadOS 13.4.1 នេះ ក៏បានជួសជុលបញ្ហាលើមុខងារ Bluetooth និងក៏បានជួសជុលបញ្ហានៅលើកម្មវិធី FaceTime ដែលមិនអនុញ្ញាតអោយឧបករណ៍ដែលដំណើរការប្រព័ន្ធ iOS 13.4 និង iPadOS 13.4 ធ្វើការហៅចេញតាម FaceTime ជាមួយឧបករណ៍ដែលដំណើរការ iOS 9.3.6 បាន ផងដែរ។ 

អញ្ចឹង ប្រសិនបើប្រិយមិត្តណាបានជួបនូវបញ្ហា ដែលបានរៀបរាប់ដូចខាងលើ នៅលើជំនាន់ iOS ណាមួយ កំពុងតែប្រើប្រាស់ឥឡូវនេះ ដូច្នេះលោកអ្នកអាចធ្វើការអាប់ដេតបាន ដោយគ្រាន់តែចូលទៅកាន់ Settings > General > Software Update បន្ទាប់មកចុច Download and Install ហើយរង់ចាំវាទាញយកចប់រួចរាល់ ជាការស្រេច។

ដោយ​ ៖ iPhoneHacks
អត្ថបទទាក់ទង