កម្មវិធីថ្មី Tuned របស់ Facebook នឹងជួយឲ្យគូស្នេហ៍កាន់តែមានទំនាក់ទំនងជិតសិ្នទ្ធ​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

នៅលើគោលជំហរជួយទៅដល់ ការផ្សារភ្ជាប់ទំនាក់ទំនងរបស់មនុស្សនោះ ក្រុមហ៊ុនហ្វេសប៊ុក តែងតែស្វែងរកអ្វីដែលថ្មី ដល់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនជានិច្ច។ ជាក់ស្តែង ដោយថ្មីៗនេះ ក្រុមអ្នកអភិវឌ្ឍ New Product Experimentation របស់ Facebook ផ្ទាល់បានដាក់ចេញនូវ កម្មវិធីដ៏ថ្មីស្រឡាងមួយ ដែលគិតថានឹងជួយផ្តល់ភាពកាន់តែជិតស្និទ្ធដល់គូស្នេហ៍ ក៏ដូចជាស្វែងយល់ពីគ្នាកាន់តែលឿន។ 

កម្មវិធីចេញថ្មី ដែល Facebook បានណែនាំនេះ មានឈ្មោះហៅថា Tuned គឺអាចអនុញ្ញាតឲ្យយើងបង្កើតជា គម្រោងសៀវភៅកំណត់ត្រាស្នេហា ដែលអាចដាក់ជារូបថត, កំណត់ត្រាឆាត, សំលេង និងអនុស្សាវរីយ៍ផ្សេងៗជាដើម។ តាមរយៈ News Feed នៅលើកម្មវិធីថ្មីមួយនេះ អាចដាក់បង្ហាញពីកំណត់ហេតុប្រចាំថ្ងៃរបស់ពួកគេ និងអាចបញ្ចេញអារម្មណ៍ពិតៗប្រាប់គ្នាទៅវិញទៅមក ជាមួយការដាក់ពណ៌តុបតែង ឬរូបតំណាង Stickers បែបទាក់ទាញភ្នែកច្រើនទៀត ព្រមទាំងអាចកំណត់អាម្មរណ៍របស់អ្នក និងដៃគូ ដោយមិនចាំបាច់ភ័យខ្លាច ឬខ្មាស់អៀនអ្នកដទៃនោះទេ ព្រោះថា Facebook បានបញ្ជាក់រួចហើយថា ទោះបីជាកម្មវិធីទំនាក់ទំនងនេះ មានលក្ខណៈបែបបណ្តាញសង្គមក៏ដោយ ប៉ុន្តែ វានឹងផ្តល់ភាពផ្ទាល់ខ្លួនដល់អ្នកប្រើប្រាស់ ឬ អាចនិយាយបានថា ជាកន្លែងឯកជនមួយ សម្រាប់គូស្នេហ៍ទាំងអស់។

ជាងនេះទៀត កម្មវិធី Tuned ក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការតភ្ជាប់ទៅកាន់គណនី Spotify របស់ពួកគេ ដើម្បីចែករំលែកបទចម្រៀង និងបញ្ជីចម្រៀងណាមួយ ដែលគេពេញចិត្តជាមួយគ្នា ក្រៅពីមុខងារខាងលើ ដូចជាបង្កើតផ្ទាំងរូបភាព និងព្រឹតិ្តការណ៍ផ្សេងៗហើយ។ កម្មវិធីថ្មីសម្រាប់គូស្នេហ៍ របស់ក្រុមហ៊ុនហ្វេសប៊ុកនេះដែរ អាចទាញយកបានដោយសេរី ប៉ុន្តែ បច្ចុប្បន្ន មានតែអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ក្នុងតំបន់មួយចំនួនប៉ុណ្តោះ ដែលមានសិទិ្ធនឹងងតម្លើងវាយកមកលេងបាន ដោយវាអាចនឹងមកដល់ប្រទេសយើង នៅពេលក្រោយៗ។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង