Redmi Note 9S ទូរសព្ទឆ្លាត​លំដាប់​កណ្តាល​ម៉ូឌែល​ថ្មី​របស់​ Xiaomi បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​យើង​ហើយ​
ដោយ​ ៖ Rith | 1 ខែមុន SHARE

 

ក្រុមហ៊ុន Xiaomi បានបង្ហាញវត្តមានរបស់ Redmi Note 9S ដែលជាទូរសព្ទឆ្លាតថ្នាក់កណ្តាលស៊េរីថ្មី តែមានសមត្ថភាពអាច បម្រើការងារបានជាច្រើនយ៉ាង ហើយក៏បំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗផងដែរ។ ទូរសព្ទឆ្លាតត្រកូល Redmi Note នេះផ្តល់នូវបទពិសោធន៍ នៃការប្រើប្រាស់ដ៏ល្អ សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ហើយអ្វីដែលពិសេសនោះ វាក៏មានភ្ជាប់ ជាមួយនឹងបន្ទះឈីបកម្រិតល្អ ការឌីហ្សាញរូបរាងប្រណិតយ៉ាងទាក់ទាញ កាមេរ៉ា 4 គ្រាប់សមត្ថភាពធន់ល្អ និងជាពិសេសនោះ គឺថាមពលថ្មប្រើប្រាស់បានយូរតែម្តង។

លោក Peaker Gao ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “Redmi Note គឺជាស្មាតហ្វូនមួយ នៅក្នុងចំណោមថ្នាក់ស៊េរីដែលមានការគាំទ្រពេញនិយមប្រើប្រាស់ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ហើយរហូតមកទល់ពេលនេះ នៅលើពិភពលោកមានអ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note9S ចំនួន 110 លាននាក់ ដែល “S” គឺមានន័យថា Special (ពិសេស) ហើយនៅថ្ងៃទី 6 ខែមេសានេះគឺជាខួប 10 ឆ្នាំបស់ក្រុមហ៊ុន Xiaomi យើងក៏ធ្វើការអភិវឌ្ឍ នូវម៉ូឌែលដ៏ពិសេសនេះ សម្រាប់អ្នកគាំទ្រស្លាកសញ្ញា Mi របស់យើងគ្រប់គ្នា។ ស្មាតហ្វូន Redmi Note 9S មានសមត្ថភាពខ្លាំងក្លា ក្នុងការប្រើប្រាស់ ហើយបើនិយាយអំពី តម្លៃវិញពិតជាសក្តិសម សម្រាប់មនុស្សគ្រប់គ្នាតែម្តង។”

លោក Peaker Gao បន្ថែមថា “នៅក្នុងពេលវេលាដ៏លំបាកនៃកូរ៉ូណាវីរុសនេះ យើងគឺជារលកនៃសមុទ្រតែមួយ យើងជាស្លឹកឈើនៃដើមឈើតែមួយ យើងជាផ្កានៅក្នុងសួនច្បារតែមួយ។ យើងនៅជាមួយគ្នាជានិច្ច។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រចាំប្រទេសកម្ពុជានឹងធ្វើការបរិច្ចាក និងព្យាយាមក្នុងការផ្តល់នូវសម្ភារៈ ដែលចាំបាច់សម្រាប់ ការទ្រទ្រង់ទៅលើការរស់នៅប្រចាំថ្ងៃ។ ជីវិតរបស់យើងគ្រប់គ្នា ប្រហែលជាមានការប៉ះពាល់ ដោយសារតែកូរ៉ូណាវីរុសនេះ ប៉ុន្តែយើងមិនដែលចុះចាញ់នោះទេ។ នៅក្នុងវប្បធម៌របស់ក្រុមហ៊ុន Xiaomi នោះ យើងតែងតែជឿជាក់ថាអ្វីមួយដែលអស្ចារ្យ នឹងកើតឡើងជាក់ជាមិនខាន។”

សមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអនុភាព និងថាមពលថ្មប្រើប្រាស់បានយូរ

ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 720G ជំនាន់ថ្មី octa-core CPU ជាមួយនឹងល្បឿន 2.3GHz ក្រាហ្វិកកាតខ្លាំង Adreno 618 GPU ថែមទៀតផង។ Redmi Note 9S ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ ដែលមិនធ្លាប់មានពីមុនមកនោះទេ ជាមួយនឹងបច្ចេកវិទ្យា AI កម្រិតខ្ពស់របស់វា និងការពង្រឹងទៅលើប្រសិទ្ធិភាព នៃការប្រើប្រាស់ដ៏សំបូរបែប។

នៅក្នុងនាមជាទូរសព្ទឆ្លាតមួយនៅក្នុងត្រកូល Redmi Note ដែលមានភ្ជាប់ជាមួយនឹងម៉ូទ័ររំញ័រ Z-axis  នោះវាជួយក្នុងការបង្កើនទៅលើល្បឿន នៃការឆ្លើយតបល្អប្រសើរជាងមុន បើធៀបជាមួយនឹងម៉ូទ័រធម្មតានោះ។

ថាមពលថ្មទំហំ 5020mAh របស់ទូរសព្ទនេះ ធ្វើអោយអ្នកប្រើប្រាស់ជាច្រើន រីករាយជាមួយនឹងការប្រើប្រាស់បានពេញមួយថ្ងៃ ទោះបីជាប្រើប្រាស់នូវ កម្មវិធីធំៗក៏ដោយ។ នៅពេលដែលធ្វើការបញ្ចូលថ្ម វានឹងប្រើប្រាស់នូវបច្ចេកវិទ្យា បញ្ចូលថាមពល 18W fast charging និងដុំឆ្នាំងសាក 22.5W charger ។

ការឌីហ្សាញរូបរាងដ៏ល្អស្រស់ស្អាត អមជាមួយនឹងអេក្រង់ធំទូលាយបង្ហាញពណ៌ធម្មជាតិ ក្នុងការប្រើប្រាស់

ជាមួយនឹងការឌីហ្សាញ រូបរាងថ្មីទាក់ទាញ អេក្រង់ពេញគែមយ៉ាងស្រស់ស្អាតទាក់ទាញ ស្មាតហ្វូន Redmi Note 9S នេះក៏មានភ្ជាប់ជាមួយនឹង កាមេរ៉ាខាងក្រោយ 4 គ្រាប់ ដែលមានរូបរាងជាការ៉េ និងប្រព័ន្ធស្កេនក្រយ៉ៅដៃ នៅចំហៀងជាមួយនឹងប៊ូតុង Power ដែលពិតជាដំណើរការលឿនល្អ នៅក្នុងការដោះសោរប្រើប្រាស់នោះ។

ជាមួយនឹងការបំពាក់នូវអេក្រង់ធំដែលមានទំហំ 6.67 អ៊ីញ កម្រិត FHD+ DotDisplay និងកាមេរ៉ាក្រោមអេក្រង់ដំបូងបំផុត របស់ក្រុមហ៊ុន Xiaomi នោះ ទូរសព្ទនេះ ពិតជាមានរូបរាងប្រណិត និងការឌីហ្សាញល្អប្រណិត ជាមួយនឹងអេក្រង់ដែលលាតសន្ធឹងប្រមាណ 91% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។ អេក្រង់នេះ ក៏មានការបញ្ជាក់វិញ្ញាបនបត្រពី TÜV Rheinland ដែលធ្វើការធានាថា កាត់បន្ថយទៅលើពន្លឺពណ៌ខៀវ ដែលធ្វើអោយភ្នែករបស់អ្នកទស្សនា នៅលើអេក្រង់នេះបានយូរ និងមិនមានការរោយភ្នែកអ្វីនោះទេ។ ទន្ទឹមនឹងនេះផងដែរ ទូរសព្ទឆ្លាតនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀតផងនោះ គឺពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White)។

Redmi Note 9S គឺជាទូរសព្ទ ដែលមានការអភិវឌ្ឍយ៉ាងល្អ សម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង អាវក្រោះការពារទឹក និងកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការពារទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយទូរសព្ទនេះ ថែមទៀតផង។

ការថតរូបភាព និងវីដេអូជាមួយនឹងភាពច្នៃប្រឌិតខ្ពស់បំផុត នៃកាមេរ៉ា 4 គ្រាប់ដ៏សំបូរបែប

Redmi Note 9S នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់ នៅផ្នែកខាងក្រោយរបស់វា ជាមួយនឹងកាមេរ៉ាគោលទំហំ 48MP 1/2” sensor ដែលអាចផ្តិតរូបភាពបានកម្រិតខ្ពស់។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា 8MP ultra-wide-angle ដែលអនុញ្ញាតអោយលោកអ្នកអាច ធ្វើការផ្តិតរូបភាពជាក្រុម បានកាន់តែធំទូលាយ ខណៈពេលដែលកាមេរ៉ា 5MP macro lens និង 2MP depth sensor អាចជំនួយក្នុងការថតរូបភាព បានកាន់តែស្រស់ស្អាតបានគ្រប់កាលៈទេសៈ។

បើនិយាយអំពីកាមេរ៉ាខាងមុខវិញនោះ Redmi Note 9S នេះមានកាមេរ៉ាដែលមានទំហំ 16MP ដែលជាកាមេរ៉ា Selfie បង្កប់នៅក្រោមអេក្រង់ ដែលពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ ទោះបីជាគែម Bezels ខាងមុខរបស់វាតូចយ៉ាងណាក៏ដោយនោះ វាមិនធ្វើអោយប៉ះពាល់ដល់គុណភាពកាមេរ៉ានោះទេ។

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់

ស្មាតហ្វូន Redmi Note 9S នឹងដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី 8 ខែមេសានេះ ជាមួយនឹង 3 ពណ៌ សម្រាប់ធ្វើការជ្រើសរើសនោះ គឺ ពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White) ដែលមានតម្លៃ $209 សម្រាប់ទំហំ 4GB+64GB និងតម្លៃ $249 សម្រាប់ទំហំ 6GB+128GB។

អតិថិជនអាច ស្វែងរកជាវវាបាន នៅ Mi Stores ទាំង 4 សាខានៅភ្នំពេញ, ហាង  នីកា, Tech Zone…និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រ ដៃគូរសហការទិញតាម online រួមមាន Smile Shop, Tinhtinh Online Shop, La Rue… ។

 

ដោយ​ ៖ Xiaomi Cambodia
អត្ថបទទាក់ទង