ប្រភពថ្មីបង្ហាញថា Galaxy A21 នឹងបំពាក់កាមេរ៉ាក្រោយ 4 គ្រាប់ និងមានម៉ូតអេក្រង់បែប Infinity-O ពិតមែន​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ប្រិយមិត្តភាគច្រើន ប្រហែលជាបានដឹងរួចមកហើយ អំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរសព្ទឆ្លាតលំដាប់ថវិកាគឺ Samsung Galaxy A21 ដែលយើងបានធ្វើការបង្ហាញអោយដឹង នាពេលកន្លងមកនេះ។ ដោយឡែក កាលពីពេលថ្មីៗនេះ យើងទើបទទួលបានដំណឹងថ្មីបន្ថែមទៀត ទាក់ទងនឹងទូរសព្ទឆ្លាតលំដាប់ថវិកាខាងលើនេះ ដោយពេលនេះត្រូវបានគេបង្ហាញរូបរាងរបស់វាយ៉ាងច្បាស់តែម្ដង។

ពិតណាស់ បើយោងទៅតាមប្រភពព័ត៌មានមកពី Sam Mobile បានបញ្ជាក់ប្រាប់ថា Samsung Galaxy A21 កំពុងត្រូវបានអភិវឌ្ឍយ៉ាងសកម្ម ហើយក៏បានបង្ហាញពីកាមេរ៉ា និងទំហំអង្គផ្ទុកទិន្នន័យ និងលក្ខណៈសម្បត្តិមួយចំនួនទៀត របស់ស្មាតហ្វូនលំដាប់ថវិកានេះ ថែមទៀតផង។ លើសពីនេះទៅទៀត បើមើលទៅលើរូបភាព Render ដែលយើងទើបទទួលបាននេះ បានបង្ហាញពីរចនាបថរូបរាងខាងក្រោយ និងខាងមុខយ៉ាងច្បាស់ ដែលបង្ហាញវាមានគែមអេក្រង់កាន់តែខ្លីជាងមុខ ជាមួយម៉ូតកាមេរ៉ាមុខបែបទម្លុះអេក្រង់ ឬ ហៅថា Infinity-O ហើយមើលឃើញថាវាមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ផងដែរ។ កាមេរ៉ាទាំង 4 គ្រាប់របស់ Galaxy A21 មិនទាន់ត្រូវបានគេដឺងពីទំហំនៅឡើយទេ ប៉ុន្តែគេបានរំពឹងថា វាភ្ជាប់មកជាមួយលេន Ultra Wide បូករួមលេនជំនួយថតព្រាលផ្ទៃខាងក្រោយ (Depth Sensor) ក៏ដូចជាលេន Macro ឬ Telephoto លេន និងវាថែមទាំងមានភ្លើង Flash LED ចំនួន 2 គ្រាប់ផងដែរ។ មិនតែប៉ុណ្ណោះ រូបភាព Render ថ្មីនេះ ក៏បានបង្ហាញថា Galaxy A21 នឹងត្រូវបានភ្ជាប់មកជាមួយរន្ធដោតកាស 3.5 មីលីម៉ែត្រ និងមានសេនស័រស្កេនស្នាមម្រាមដៃនៅលើខ្នងខាងក្រោយ ផងដែរ។

ក្រៅពីនេះ កាលពីពេលកន្លងទៅថ្មីៗនេះ ប្រភពព័ត៌មានមកពី Geekbench បានធ្វើការបង្ហាញថា Galaxy A21 នឹងត្រូវបំពាក់មកជាមួយបន្ទះឈីប MediaTek Helio P35 មានរ៉េមទំហំ 3GB ដែលវាត្រូវបានប្រើប្រាស់ CPU ជាប្រភេទ Octa-Core មានចំនួន 8 គ្រាប់ រត់បានល្បឿន 2.30GHz និងបានបញ្ជាក់យ៉ាងច្បាស់ថា វាបានដំណើរការដោយ Android 10 ជំនាន់ចុងក្រោយ ផងដែរ។ បន្ថែមពីនេះ Galaxy A21 អាចនឹងភ្ជាប់ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB គួបផ្សំនឹងថាមពលថ្មទំហំ 4,000mAh ហើយវាក៏អាចនឹងត្រូវបានស្រោបដោយស្បែក Interface One UI 2.0 ឬ 2.1 ជំនាន់ចុងក្រោយផងដែរ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង