អ្នកទាំងអស់គ្នាអាចទស្សនាព្រឹត្តិការណ៍ប្រកាសចេញ Huawei P40 Series តាមរយៈតំណរភ្ជាប់នេះបាន!​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

ព័ត៌មានលេចធ្លាយជាហូរហែរ ទាក់ទងនឹងទូរសព្ទឆ្លាតម៉ូឌែលក្រោយ Huawei P40 Series នឹងត្រូវបានរលាយអស់ត្រឹមថ្ងៃនេះហើយ ព្រោះពេលវេលាដែលហ្វេន Huawei ក៏ដូចជាប្រិយមិត្តអ្នកអានគ្រប់គ្នា កំពុងតែទន្ទឹងរង់ចាំពីទូរសព្ទឆ្លាតលំដាប់កំពូល ប្រចាំឆ្នាំ 2020 ត្រកូល P គឺបានខិតជិតមកដល់មែនទែន ចំណែកឯក្រុមហ៊ុន Huawei វិញ ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ សម្រាប់ព្រឹត្តិការណ៍ដាក់បង្ហាញ ដែលនឹងធ្វើឡើងតាមរយៈអនឡាញ ខុសពីរាល់ឆ្នាំ ដោយសារតែការរាតត្បាត នៃវីរុសកូរ៉ូណាយ៉ាងខ្លាំងក្លា ដូច្នេះត្រូវបង្ខំឲ្យក្រុមហ៊ុនធ្វើការដាក់ Live stream ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ខ្លួនវិញ ក្នុងថ្ងៃនេះតែម្តង នាវេលាម៉ោង 8 យប់នេះ ម៉ោងនៅក្នុងប្រទសកម្ពុជាយើង។ 

សម្រាប់ព្រឹត្តិការណ៍យប់នេះដែរ Huawei នឹងនាំយកផលិតផលធំៗមួយចំនួន មកដាក់បង្ហាញឲ្យយើងបានឃើញ ដោយក្នុងនោះមានដូចជា ទូរសព្ទឆ្លាតស៊េរីថ្មី ស្ថិតក្នុងកម្រិតកំពូលៗ ដល់ទៅ 3 ម៉ូឌែលឯណោះ គឺ Huawei P40, P40 Pro និង P40 Pro PE ( Premium Edition )ដែលភ្ជាប់មកជាមួយមុខងារថ្មីៗ ផ្តោតសំខាន់លើការវិវឌ្ឍនៃផ្នែក Software ផងដែរ។ លើសពីនេះ នាឡិកាឆ្លាតវៃជំនាន់ថ្មី Huawei Watch GT 2e ក៏ត្រូវបានគេសន្មត់ថា អាចនឹងបង្ហាញខ្លួន ជាមួយគ្នានឹងទូរសព្ទឆ្លាត P40 Series ថែមទៀតផង។ 

 

 

ដូច្នេះ អ្នកដែលចង់តាមដានការប្រកាសចេញជាផ្លូវការនូវផលិតផលថ្មីៗ របស់ Huawei អាចរង់ចាំទស្សនាបានយ៉ាងងាយស្រួល តាមរយៈតំណរលីង ដែលមានដាក់នៅខាងលើនេះ។ អញ្ចឹង កុំភ្លេចតាមដានទាំងអស់គ្នាណា។ សូមបញ្ជាក់ផងដែរថា តំណរភ្ជាប់នេះ មិនទាន់មានបង្ហាញអ្វីនៅឡើយទេ តែអ្នកអាចឃើញដំណើរការ នៅពេលដល់ម៉ោងនៃការដាក់បង្ហាញនោះតែម្តង។

ដោយ​ ៖ Huawei Mobile
អត្ថបទទាក់ទង